កីឡា

លោក ស សុខា៖មានប្រទេសជាង៥០ចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងនារី”ឆ្នាំនេះ

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្តីពី “ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


លោក ស សុខាបានមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកនេះគឺជាសុបិន្តរបស់អតីតថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាដែលលោកទំាង២នាក់ចង់ឃើញប្រទេសកម្ពុជាធ្វើម្ចាស់ការប្រកួតជើងឯកកម្រិតពិភពលោក។ គិតមកដល់ពេលនេះមានប្រហែល៥០ចូលរួមក្នុងនោះមាន៨០ក្រុមដោយមាន៣០ក្រុម និងនារី៥០ក្រុមដែលមានកីឡាករ-កីឡាការិនី៤៤៩នាក់។


លោកបានបន្តថា សម្រាប់ការប្រកួតជើងឯកកម្រិតពិភពលោកលើកនេះក្នុងបំណង់អភិឌ្ឍវិស័យកីឡាទំាងអស់ក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នាពេលខាងមុខនេះ។ ការប្រកួតនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៨ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះមានមិនតិចជាង៤០ប្រទេសចូលរួម ក្នុងនោះមាន២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ(Shooting)យុវនជ និងនារី និងវញ្ញាសាប្រកួត៣នាក់ទល់៣នាក់ យុវនជ និងនារី និងវិញ្ញសាសមាគមនយុវនជ និងនារី៕ដោយ៖លី ភីលីព

Most Popular

To Top