អាហារទាំង៣ប្រភេទខាងក្រោមនេះ ជាអាហារដែលនារីចូលចិត្តពិសារជាទីបំផុត ប៉ុន្តែតើអ្នកដឹងទេថា វាជាអាហារដែលអាចបំផ្លាញសម្ជស្សអ្នកទៅវិញ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារបំពងដែលលក់តាមផ្លូវ អ្នកមិនគួរបរិភោគច្រើនឡើយ ព្រោះអ្នកមិនដឹងទេថា គេប្រើប្រាស់ខ្លាញ់អ្វីមកបំពង ជាពិសេស អ្នកក៏មិនដឹងថា តើខ្លាញ់នោះគេប្រើប៉ុន្មានដងរួចមកហើយ។ ដូចនេះ បើអ្នកពិសារច្រើន វានឹងធ្វើឲ្យស្បែកអ្នកមិនតឹងណែនទេ ដោយឆាប់ចាស់ជាទីបំផុត។ អ្នកមិនគួរជក់បារីនោះទេ ព្រោះផ្សែងបារីទាំងនោះ នឹងបង្អាក់មិនឲ្យកោសិកាថ្មីនៃស្បែកងាយដុះឡើងមកឡើយ ដោយវានឹងធ្វើឲ្យស្បែកអ្នកកាន់តែចាស់ទៅៗជាមិនខានឡើយ។...
ហេតុការណ៍មួយដែលអ្នកគាំទ្រក្លឹបនិងប្រធានក្លឹបកីឡាករGraint Xhakaបានឈ្លោះគ្នានៅក្រោយការប្រកួតស្មើជាមួយនឹងCrystal Palaceនៅមិនទាន់បញ្ចប់នៅឡើយទេដោយគ្រូបង្វឹកក្លឹបលោកEmeryបានបញ្ជាក់ថាXhakaនឹងចេញមុខសូមទោសជាសាធារណៈក្នុងពេលខាងមុខនេះដ៏ឆាប់នេះ។ The Sunsportsចេញផ្សាយនៅថ្ងៃពុធនេះបានចេញផ្សាយនៅក្នុងហេតុការណ៍កន្លងនោះផងដែរប្រធានក្រុមការងារអ្នកថតរបស់ក្លឹបលោកStuart McFarlaneដែលក្រោយមកបានបង្ហោះរូបថតដ៏គួរឲ្យសង្វេគមួយអំពីកីឡាករអេស្បាញLucas Torreira។កីឡាកររូបនេះបានសម្រក់ទឹកភ្នែកក្នុងពេលដែលហេតុការណ៍នេះបានកើតឡើងនេះបើយោងតាមការបង្ហោះរបស់ប្រធានក្រុមការងារថតរូបរូបនេះ។ លោកMcFarlaneបានបញ្ជាក់ទៀតថាលោកមិនដាច់ចិត្តបង្ហោះរូបនេះឡើយប៉ុន្តែជាក់ស្តែងលោកត្រូវតែសម្រេចចិត្តធ្វើបែបនេះ។គេជឿជាក់ថាTorreiraវ័យ២៣ឆ្នាំរូបនេះបានបង្ហាញនូវអារម្មណ៍សោកស្តាយក្នុងពេលដែលXhakaត្រូវបានប្តូរចេញនិងឈ្មោះជាមួយនឹងអ្នកគាំទ្រនោះ៕ ប្រែសម្រួល:ស៊ុនលី
បច្ចុប្បន្ននេះ គេចាត់ទុកថាមានសុខភាពល្អ ប្រៀបដូចជាមាន សុភមង្គលក្នុងខ្លួនអញ្ចឹង ទើបធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ងាកមករកការហាត់ប្រាណ និងលេងកីឡាក្រោយពេលដែលពួកគាត់ បានយល់ដឹងពីសារៈសំខាន់ និងអត្ថប្រយោជន៍ ដែលទទួលបាន មកពីការហាត់ប្រាណ មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរ មករកការហាត់ប្រាណ ដោយសារសុភាសិតមួយឃ្លាថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួន...
បរទេស៖ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបបានអនុម័តយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា UH-60M Black Hawk ចំនួនពីរគ្រឿង ឲ្យដល់ប្រទេសក្រូអាត។ តាមប្រភពព័ត៌មានមួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំងម៉ាស៊ីនបន្លាស់ ឧបករណ៍វិទ្យុ អាវុធ និងការបង្វឹកបង្ហាត់នោះ គឺមានតម្លៃជាទឹកប្រាក់១១៥លានដុល្លារអាមេរិក ហើយនៅតម្រូវឲ្យមានការអនុម័តយល់ព្រម...
បរទេស៖អគ្គសេនាធិការនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តអាវុធពីរគ្រាប់ ចូលទៅក្នុងដែនសមុទ្រខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលមិនមានភាពវិវត្តរីកចម្រើនទៅមុខ ក្នុងកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិកនិងភាពរកាំរកូសក្នុងចំណងមិត្តភាពអន្តរកូរ៉េ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដ៏សង្ខេបមួយ អគ្គសេនាធិការកូរ៉េខាងត្បូងបាននិយាយប្រាប់ថា អាវុធទាំងពីរគ្រាប់នោះ គឺត្រូវបានបាញ់ចេញពីតំបន់នៅក្នុងខេត្ត South Pyongan កាលពីពេលរសៀល ហើយនិងបានបន្ថែមថា “យោធារបស់យើង កំពុងតែធ្វើការតាមដានឃ្លាំមើលស្ថានភាព ក្រែងមានការបាញ់បន្ថែមទៀត...
សុខភាពមាត់ធ្មេញ គឺចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្រសិនបើមិនចង់បាត់បង់ទេនោះគួរព្យាយាមថែរក្សាឱ្យបានល្អបំផុត។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទៅទើបអាចរក្សាសុខភាពធ្មេញរឹងមាំជៀសផុតពីជំងឺពុកធ្មេញ ឬប្រហោងដង្កូវស៊ី? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទប់ស្កាត់បញ្ហាធ្មេញពុកប្រហោងដង្កូវស៊ី ៖ ១. ខ្ពុរមាត់ជាមួយប្រេង វិធីដ៏ងាយបំផុតដើម្បីរក្សាសុខភាពធ្មេញទប់ស្កាត់បញ្ហាពុកដង្កូវស៊ីនោះ គឺព្យាយាមខ្ពុរមាត់ជាមួយប្រេងដូចជា ប្រេងល្ង ឬប្រេងដូង សម្រាប់រយៈពេល ២០ នាទី ហើយលាងសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។ ២. កុំទទួលទានអាហារសម្បូរជាតិផ្អែម ឬស្ករច្រើនពេក...
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាជំងឺជាច្រើន។ នោះក៏ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំគួរអោយព្រួយបារម្ភ ហើយអ្នកនឹងងាយប្រឈមមុខជាមួយជំងឺ និងអារម្មណ៍ឈឺចាប់ក្នុងរាងកាយ។ យើងប្រហែលជាមិនមានអារម្មណ៍តានតឹងផងនៅពេលដែលស្ត្រេសខ្លាំង ឬលើសកម្រិត ប៉ុន្តែវានឹងបង្កអាការៈមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងសញ្ញាចំនួន ៦ ដែលបញ្ជាក់ថាអ្នកកំពុងតែស្ត្រេសខ្លាំង ៖ ១. ជំងឺស្បែកផ្សេងៗ អ្នកជំនាញជាច្រើនបានបង្ហាញថាបញ្ហាស្បែកផ្សេងៗក៏អាចកើតមានឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសខ្លាំងផងដែរ។ កម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ខ្ពស់ធ្វើឱ្យស្បែកងាយនឹងឆ្លងមេរោគ។ ២. ភាពប្រែប្រួលនៃទម្ងន់ ស្ត្រេសញឹកញាប់ ឬសឹងតែជាប្រចាំបង្កើនការផលិតអ័រម៉ូន cortisol ដែលជះឥទ្ធិពលលើការដុតរំលាយខ្លាញ់...
នៅក្នុងតំបន់អាស៊ានយើង មានអគារចំនួន ៤ ដែលមាននៅក្នុងតារាងចំណាត់ថ្នាក់នៃអគារខ្ពស់ជាងគេទាំង ១០០ នៅជុំវិញពិភពលោក។ ក្នុងចំណោមអគារទាំង ៤ នោះ មាននៅក្នុងប្រទេសវៀតណាមចំនួន ២ និងប្រទេសម៉ាឡេស៊ីចំនួន ២។ អគារទាំង ៤នោះគឺ៖ ១. Vincom Landmark 81(ទីក្រុងហូជីមិញ/ព្រៃនគរ ប្រទេសវៀតណាម)៖ អគារនេះជាប់លេខ ១២នៅក្នុងពិភពលោក ដោយមានកម្ពស់៤៦១.៣ម៉ែត្រ...
Steven Paul Jobs ឬ Steve Jobs ជាបុគ្គលបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយរូបនៅលើពិភពលោក ដែលបានរួមគ្នាជាមួយលោក Steve Wozniak បង្កើតក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិកឈ្មោះ Apple Inc., នៅក្នុងឆ្នាំ ១៩៧៦។ Steve Jobs កើតនៅឆ្នាំ១៩៥៥ ហើយទទួលមរណៈភាពនៅក្នុងវ័យ ៥៦ឆ្នាំ (ខែតុលា ឆ្នាំ...
នៅក្នុងព្រឹត្តិការណ៍ UEFA Champions League នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ មានកីឡាករអង់គ្លេស ៤រូបប៉ុណ្ណោះ ដែលរកបាន ៣គ្រាប់ក្នុងមួយគ្រាប់ (Hat-Trick)។ កីឡាករទាំង ៣រូបនោះគឺ Michael Owen៖ រកបាន Hat-Trick ក្នុងប្រកួតរវាង Wolfsburg និង Mahcester United កាលពីឆ្នាំ២០០៩។...