ភ្នំពេញ៖អតីតកីឡាជម្រើសជាអត្តពលកម្មបានចងកធ្វើអត្តឃាតនៅក្នុងផ្ទះជួលរបស់ខ្លួនកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយមានមិនដឹងមូលហេតុស្ថិតនៅផ្លូវបេតុងក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គេនៅចាំបានថា នៅវេលាព្រលប់ថ្ងៃទី៣០ខែ ខែតុលា ឆ្នាំ២០១៩ក្នុងពិធីបិទការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩គេ ហើយអតីតកីឡាករជម្រើសជាតិរូបនេះបន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ និងបញ្ចប់ការសិក្សាជាគ្រូអប់រំកាយ និង កីឡាគេបានក្លាយជាមន្ត្រីនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ មិនមាននរណាដឹងពីមូលហេតុច្បាស់លាស់នៃការធ្វើអត្តឃាតនេះទេតែ បើតាមការអះអាងពីអ្នកដែលធ្លាប់ស្គាល់នោះថា យុវជនរូបនេះទំនងជាមានវិបត្តិផ្លូវចិត្តហើយមូលហេតុដែលគេដាច់ចិត្តចងកត្រូវបានគេនិយាយថា ភារ័ត្នដាច់ ចិត្តសម្លាប់ខ្លួនឯងបែបនេះបន្ទាប់ពីគេទៅរកសង្សារដល់បន្ទប់មិនឃើញ ។...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Apple Inc បានព្យាករណ៍ថា ការលក់ សម្រាប់ត្រីមាសនៃ ការដើរទិញឥវ៉ាន់ នៅថ្ងៃឈប់សម្រាកដ៏សំខាន់ មុនការរំពឹងទុករបស់ Wall Street ដោយលោក Tim Cook នាយកប្រតិបត្តិមើលឃើញថា មានការលក់ ខ្លាំងៗដូចជា AirPods Pro បានលុបចោល នូវសំឡេងរំខាន និងសង្ឃឹមថា...
ភ្នំពេញ៖លោក នាង សូរិទ្ធីយ៉ា ជាអគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹកត្រូវបានគណៈកម្មការហែលទឹកអាស៊ី និងគណៈកម្មការរៀបចំការប្រកួតកីឡា SAE GAMES ២០១៩ របស់ប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះបានអញ្ជើញលោកឲ្យចូលរួមធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិការប្រកួតកីឡាហែលទឹកជាផ្លូវការប្រព្រឹត្តទៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិការដល់ថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩នៅទីក្រុង ម៉ានីឡា ប្រទេ សហ្វីលីពីន។ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា លោក នាង សូរិទ្ធីយ៉ាដែលជាគណៈកម្មការបច្ចេកទេសកម្ពុជាធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិហែលទឹកនៃព្រឹត្តិការណ៍កីឡា...
បរទេស:កីឡាករខ្សែបម្រើរបស់ក្លឹបយក្សអេស្បាញReal Madridកីឡាករ James Rodriguezត្រូវបានប្រកាសឈ្មោះកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសប៉េរូនិងអេក្វាឌ័រដែលនឹងប្រារព្ធឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះមិនបានលេង ឲ្យ ក្រុមជម្រើសជាតិឡើយគិតចាប់តាំងពីពួកគេបានចាញ់ក្រុមជម្រើសជាតិឈីលីក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិកាណ៍ពានរង្វាន់Copa Americaកាលពីខែមិថុនា។ Jamesមិនត្រឹមតែប៉ុណ្ណោះក៏ខកខានការប្រកួតមិត្តភាពរបស់ក្រុមជាមួយប្រេស៊ីល ក្នុងលទ្ធផល២ស្មើប្រកួតនឹងវេណេហ្ស៊ុយអេឡាលទ្ធផល០ស្មើកាលពីខែកញ្ញាដោយសាររបួសសាច់ដុំជើងផងដែរ។ បើទោះបីជាយ៉ាងណាក្តីរូបគេបានវិលត្រឡប់មកជួយក្លឹបReal Madrid ហើយអតីតកីឡាករឆ្នើមរបស់ក្លឹបBayern Munichរដូវកាលមុនរូបនេះ ក៏នៅតែមិនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីម្តងទៀតសម្រាប់ការប្រកួតមិត្តភាពកាលពីដើមខែនេះដោយលទ្ធផលស្មើ ០-០ ជាមួយឈីលីនិងចាញ់អាល់ហ្សេរី ៣-០ដែរ៕...
បរទេស៖អគ្គសេនាធិការកងទ័ពតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កោះតៃវ៉ាន់ កំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីទិញយករថក្រោះ Abrams M1A2T ចំនួន១០៨គ្រឿង ពីសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់២,២ពាន់លានដុល្លារ។ នាយឧត្តមសេនីយ៍របស់កោះតៃវ៉ាន់ លោក Yang Hai-ming នៅក្នុងកិច្ចប្រជុំសួរឆ្លើយ នាសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការបរទេសនិងកិច្ចការការពារជាតិរបស់សភាជាតិ បានធ្វើការបញ្ជាក់ប្រាប់ថា កោះតៃវ៉ាន់នឹងចុះហត្ថលេខាលើលិខិតផ្តល់និងទទួលយកមួយ នៅក្នុងខែវិច្ឆិកា។ ចំណែករដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់...
រដ្ឋសភាពតៃវ៉ាន់ បានសម្រេចអនុម័តកញ្ចប់ថវិកា ៨,២ប៊ីលានដុល្លារដើម្បីទិញយន្ដហោះចំម្បាំង F-16V Fighting Falcon ចំនួន ៦៦គ្រឿងពីសហរដ្ឋអាមេរិក។ យោងតាមអ្នកនាំពាក្យឲ្យដឹងថា ការសម្រេចនេះត្រូវបានធ្វើឡើងក្រោយពេលដែលគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានរៀបចំបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលមានគោលបំណងជួយក្រុងតៃប៉ិដើម្បីទប់ទល់នឹងសម្ពាធការទូតពីទីក្រុងប៉េកាំង។ សមាជិកសភាមកពីគណបក្សកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ និងគណបក្សប្រឆាំងដ៏សំខាន់ Kuomintang បានអនុម័តលើកញ្ចប់ថវិកានេះកាលពីថ្ងៃអង្គារ។ ការទិញនេះ ត្រូវបានគ្រោងទុកកាលពីខែសីហាបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ យល់ព្រមលក់យន្ដហោះ ៦៦គ្រឿង ដែលរួមមានអេឡិចត្រូនិកអាកាសចរណ៍, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធធ្វើសង្គ្រាមលើអាកាសផងដែរ។...
ព័ត៌មានថ្មី ពាក់ព័ន្ធនឹងបំណុលរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងព្រួយបារម្ភជាខ្លាំង។ នៅចាំបានថា កាលពីឆ្នាំ២០១៨ តារាសម្ដែងស្រីជួរមុខចិន Fan Bingbing ត្រូវបង្អាក់គ្រប់សកម្មភាពសិល្បៈទាំងអស់ ដោយសាររឿងអាស្រូវគេចពន្ធរបស់ខ្លួន។ តួលេខលុយដែលនាងត្រូវបង់ពិន័យគឺបានកើនដល់ជាង១០០លានដុល្លារ ដែលធ្វើឲ្យគេសឹងមិនជឿនឹងភ្នែក។ យ៉ាងណាក្ដី នៅពេលនេះគេជឿជាក់ថារាជិនីទូរទស្សន៍បានសងចំនួនលុយនេះអស់ហើយ ដោយមានការជួយពីមនុស្សនៅជុំវិញខ្លួន។ យ៉ាងណាក្ដី ថ្មីនេះៗប្រភពជាច្រើនបានរាយការណ៍ថា ក្រៅពីចំនួនលុយដ៏ធំខាងលើ ស្រីស្អាតវ័យ៣៨ឆ្នាំ កំពុងតែវ័ណ្ឌកដោយសារនៅជាប់បំណុលរហូតដល់ទៅ៩០លានដុល្លារ។...
ភ្នំពេញ៖ក្រសួងការពារជាតិបានមេដាយមាសច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមបំពាក់មេដាយពីលោក អ៊ុក ឌីម៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៅពហុកីឡដ្ឋានជាតិ។ លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធបានរាយការណ៍ថាការប្រកួតបានបែងចែកចេញជា២ប្រភេទអាយុគឺប្រភេទអាយុក្រោម១៨ឆ្នាំមាន១៤វិញ្ញាសាគឺបុរស៧វិញ្ញាសា និងនារី៧វិញ្ញាសា អាយុ១៨ឆ្នាំឡើងមាន១២វិញ្ញាសាគឺបុរសមានម៦វិញ្ញាសា និង នារី៦វិញ្ញាសាដែរ សរុបទាំងអស់មាន២៦វិញ្ញាសា ។ មាន១៤សមាគម ក្លិប រាជធានី...
បរទេស៖ ទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ ទំនងជានឹងជួបប្រទះកង្វះខាតទឹកនៅឆ្នាំក្រោយ ដោយសារកម្រិតនៅក្នុងអាងស្តុកទឹកធំ ៗ ចំនួន ៥ នៅឈុនបូរី បានធ្លាក់ចុះយ៉ាងគំហុក មកត្រឹមប្រមាណជា ៣២% នៃសមត្ថភាពប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា សាខារដ្ឋាករទឹកខេត្ត (PWA)...
Udon Thani៖ អគ្គិភ័យភ្លាមៗមួយ បានកើតឡើងបណ្តាលខូចខាតម៉ូតូប្រហែល ៣០ គ្រឿង ដែលចតនៅចំណតសាធារណៈ ខាងក្រៅមន្ទីរពេទ្យមួយក្នុងក្រុងមឿង កាលពីព្រឹកថ្ងៃពុធនេះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យបានបញ្ជូនទៅកន្លែងឆាបឆេះ នៅក្នុងចំណតរបស់មន្ទីរពេទ្យ Udon Thani យ៉ាងលឿន ទើបនាំឱ្យស្ថានការណ៍ភ្លើង ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងបាន...