ប្លែកៗ

តៃវ៉ាន់ត្រៀមខ្លួនទិញរថក្រោះ A1M2T Abrams ពីសហរដ្ឋអាមេរិក

បរទេស៖អគ្គសេនាធិការកងទ័ពតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កោះតៃវ៉ាន់ កំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីទិញយករថក្រោះ Abrams M1A2T ចំនួន១០៨គ្រឿង ពីសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់២,២ពាន់លានដុល្លារ។


នាយឧត្តមសេនីយ៍របស់កោះតៃវ៉ាន់ លោក Yang Hai-ming នៅក្នុងកិច្ចប្រជុំសួរឆ្លើយ នាសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការបរទេសនិងកិច្ចការការពារជាតិរបស់សភាជាតិ បានធ្វើការបញ្ជាក់ប្រាប់ថា កោះតៃវ៉ាន់នឹងចុះហត្ថលេខាលើលិខិតផ្តល់និងទទួលយកមួយ នៅក្នុងខែវិច្ឆិកា។


ចំណែករដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Yen De-fa បាននិយាយនៅក្នុងប្រជុំនោះថា កងទ័ពកោះតៃវ៉ាន់ និងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ដែលជាក្រុមហ៊ុនផលិតកាំភ្លើង១២០មីលីម៉ែត្ររបស់រថក្រោះ Abram ក៏កំពុងតែពិភាក្សាគ្នា ជុំវិញសំណើបញ្ជូនបច្ចេកវិទ្យាការពារជាតិចំនួន១២មកកោះវ៉ាន់ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top