តូក្យូ៖ក្រុមហ៊ុន NTT Docomo Inc បាននិយាយថា ខ្លួននឹងបញ្ឈប់សេវាកម្មនៃប្រព័ន្ធអ៊ីនធើណេត i-mode ដែលជាប្រព័ន្ធទូរស័ព្ទចល័តដោយបានចាប់ផ្តើមឆ្នាំ១៩៩៩ នាចុងខែមីនា ឆ្នាំ២០២៦ ដោយសារតែចំនួនអ្នកប្រើប្រាស់ថយចុះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្នុងនាមជាសេវាកម្មអ៊ីនធើណេតតាមទូរស័ព្ទចល័តដំបូងបង្អស់នៅលើពិភពលោកនៅពេលបើកដំណើរការរបៀប i-mode បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរស័ព្ទចល័តអាចចូលប្រើអ៊ីធើណេតសម្រាប់ការផ្ញើអ៊ីម៉ែល បើកគេហទំព័រ ការបង់ប្រាក់ និងការទិញទំនិញនៅលើគេហទំព័រដែលមានទ្រង់ទ្រាយពិសេស។ វាបានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជប៉ុនដោយផ្តល់នូវសេវាកម្មជាច្រើនរួមមានព័ត៌មានការព្យាករណ៍អាកាសធាតុ និងការកក់សំបុត្រ ខណៈពេលធ្វើឲ្យតួអក្សររូបភាពដែលគេស្គាល់ថា ជាសញ្ញាអារម្មណ៍ជាធាតុពេញនិយមនៃការផ្ញើសារ។ NTT...
ចិន៖ក្រុមហ៊ុន Apple Inc បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកអភិវឌ្ឍន៍ជនជាតិចិនបន្ថែមទៀត ខណៈក្រុមហ៊ុនផលិតទូរស័ព្ទ iPhone កំពុងសម្លឹងមើលការជំរុញសេវាកម្មកម្មវិធីនៅក្នុងទីផ្សារសំខាន់របស់ខ្លួន ចំពេលមានការរំពឹងទីផ្សារល្អប្រសើរសម្រាប់ត្រីមាសទី៤យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ នាយកគ្រប់គ្រងក្រុមហ៊ុន Apple នៅប្រទេសចិនលោកស្រី Isabel Ge Mahe បានប្រាប់សារព័ត៌មាន ឆៃណាឌៀលីថា “ អ្នកអភិវឌ្ឍន៍ជនជាតិចិនមានការរីកចម្រើនគួរឲ្យភ្ញាក់ផ្អើល ហើយពួកគេមានសមត្ថភាពច្នៃប្រឌិតខ្ពស់ និងកម្មវិធីរបស់ពួកគេក៏មានគុណភាពល្អផងដែរ” ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍ជនជាតិចិនជាង...
លោក Jose Mourinho ចង់ក្លាយជាអ្នកចាត់ការដំបូងឈ្នះពានជាមួយក្លឹបអង់គ្លេស៣ផ្សេងគ្នាហើយ Arsenal ត្រូវបានរំពឹងថា ជាក្លឹបអាចត្រូវបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះចាប់អារម្មណ៍។ Mourinho កំពុងមានចំណាប់អារម្មណ៍ចង់ត្រលប់មកកាន់ Premier League វិញ ហើយកាំភ្លើងធំអាចជាក្លឹបដែលលោកត្រូវមកដឹកនាំ ស្របពេលលោក Unai Emery ក្នុងស្ថិតក្រោមសម្ពាធ។ Mourinho ធ្លាប់ឈ្នះពាន Europa League និង...
ខេត្តបាត់ដំបង៖លោកហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកប្រាប់ឲ្យដឹងថា ការសាងស់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងគិតមកដល់ពេលនេះទទួលបានលទ្ធផល៣០ភាគរយ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។ លោកអគ្គលេខាធិការបានបន្តថា ក្នុងនោះយើងបានបុកគ្រឹះ និងចាក់បាតអាងហែលទឹករួចរាល់ហើយ ចំណែកប្រព័ន្ធទុយោខាងក្រោមអាងក៏ហើយដែរ ស្ថានភាពនៃការសាងសង់ល្អខ្លាំងណាស់ ដោយសារតែដីនៅទីនោះអំណោយផល និងអាកាសធាតុល្អទៀតអាចធ្វើការទាន់ពេលវេលាកំណត់។ សម្រាប់ការចុះទៅលើកនេះដើម្បីត្រួតពិនិត្យទំហំ ខ្នាត និងសម្ភារបរិក្ខារធ្វើតាមស្តង់ដារអន្តរជាតិ។...
មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារនោះទេ តែការមានទ្រព្យសម្បត្តិរាប់ពានលានដុល្លារនៅក្នុងវ័យដ៏ក្មេងខ្ចី បានធ្វើឲ្យបុរសម្នាក់ទទួលបានការចាប់អារម្មណ៍ជាពិសេស។ មុននេះបន្តិច បណ្ដាញព័ត៌មានតូចធំរបស់អាស៊ីបានរាយការណ៍ថា អ្នកប្រុស Eric Tse នៃត្រកូល Tse របស់សហព័ន្ធឱសថ Sino Biopharmaceutical នៅហុងកុង បានក្លាយជាសេដ្ឋីរាប់ពាន់លានដ៏វ័យក្មេងនៅអាយុត្រឹមតែ២៤ឆ្នាំ។ តាមនោះដែរ ក្រោយតែមួយយប់លោកបានមានទ្រព្យសម្បត្តិ ៣ ,៨ ពាន់លានដុល្លារ នៅពេលបានឪពុកម្ដាយប្រគល់ភាគហ៊ុនចំនួន ៤៥%...
មនុស្សមួយចំនួន ធ្លាប់បានគិតថា ការព្យាបាល លើជំងឺឈឺសន្លាក់ នឹងត្រូវចំណាយខ្ពស់ ព្រមទាំងប្រើប្រាស់ពេលវេលាយូរ អាចត្រូវធ្វើការវះកាត់ ទៅតាមសភាពធ្ងន់ឬស្រាល ខណៈមានប្រភេទជំងឺសន្លាក់ខ្លះ ធ្វើការវះកាត់ ដោយគ្រាន់តែអាចបំបាត់ការឈឺចាប់ មួយរយៈពេល តែត្រូវរងសម្ពាធការឈឺចាប់ជាថ្មី ក្រោយពីធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ។ ដោយមើលឃើញពីការវិវឌ្ឍន៍ នៃជំងឺឈឺសន្លាក់ ដែលកំពុងកើតមាន លើប្រជាពលរដ្ឋទូទៅនៅកម្ពុជា គ្លីនិក ចិនថុង ដំបូងគេបង្អស់នៅកម្ពុជា...
តើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺថប់បារម្ភមែនទេ? ហើយមិនថាអ្នកព្យាយាមប្រឹងប្រែងយកឈ្នះលើអាការៈនៃជំងឺប៉ុណ្ណា ក៏វាហាក់ដូចជាមិនប្រសើរឡើងឬ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះអាចប្រហែលមកពីអ្នកមិនព្រមកាត់បន្ថយ ឬបញ្ឈប់ទម្លាប់មួយចំនួនដែលបង្កឱ្យស្ថានភាពនៃជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរ! ហើយភាគច្រើនអ្នកធ្វើសកម្មភាព ឬទម្លាប់មិនល្អទាំងនោះដោយមិនដឹងខ្លួនថាវាអាចបង្កផលប៉ះពាល់។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាបដែលអ្នកគួរបញ្ឈប់ ប្រសិនបើមិនចង់ឱ្យស្ថានភាពនៃជំងឺថប់បារម្ភកាន់តែយ៉ាប់យ៊ឺន ៖ ១. ចំណាយពេលនៅតែម្នាក់ឯងច្រើនពេក ការជ្រើសរើសនៅតែម្នាក់ឯងសឹងគ្រប់ពេល គឺមិនមែនជាគំនិតល្អឡើយ ជាពិសេសប្រសិនបើអ្នកមានបញ្ហាជំងឺថប់បារម្ភ។...
ខេត្តកណ្តាល៖លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាលអញ្ជើញចួលរួមពិធីបិទការប្រកួត “កីឡាដើម្បីទាំងអស់គ្នា ” ខេត្តកណ្តាប្រចាំឆ្នាំ២០១៩ ដែលមាន៤ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់ដោយរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ខេត្ត។ លោក គីម រិទ្ធីបានមានប្រសាសន៍ថា ខេត្តកណ្ដាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ...
បរទេស៖កិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារ រវាងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin និងមន្ទីរបញ្ចកោណ ដែលបានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះនោះ បានស្នើឲ្យប្រគល់យន្តហោះចម្បាំងបំបាំងកាយ F-35 គ្រឿង ក្នុងតម្លៃទាប់ជាង៨០លានដុល្លារក្នុងមួយគ្រឿង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា នេះគឺជាកុងត្រាដ៏ធំបំផុត សម្រាប់សម្ភារៈយោធា និងមានតម្លៃទាបបំផុតក្នុងយន្តហោះមួយគ្រឿង សម្រាប់យន្តហោះចម្បាំងស៊ែរី F-35។...
ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងក្រោយពេលដែលយន្ដហោះមួយគ្រឿងប្រភេទ Cessna 414 បានធ្លាក់មកលើផ្ទះប្រជាពលរដ្ឋក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅ។ យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកក្នុងទីក្រុង Colonia ដែលបណ្ដាលឲ្យអ្នកបើកបរបាត់បង់ជីវិត។ ចំណែកឯអ្នកនាំពាក្យប៉ូលិស Woodbridge Township បានបញ្ជាក់ពីការស្លាប់របស់អ្នកបើកបរខាងលើ ហើយមិនមានអ្នករងរបួសផ្សេងទៀតនោះទេ ដោយសារគ្មានអ្នករួមដំណើរ។ ក្រោយកើតហេតុ ក្រុមពន្លត់អគ្គីភ័យបានចុះទៅធ្វើការបាញ់ពន្លត់ភ្លើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះអត្តសញ្ញាណរបស់អ្នកបើកបរ...