បរទេស៖អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាពេលថ្មីៗនេះ បានអំពាវនាវឲ្យមេដឹកនាំពិភពលោកនានា ជួយប្រជាជនអាហ្វហ្គានីស្ថាន ស្របពេលដែលមហន្តរាយមនុស្សជាតិ មានការកើនឡើង នៅក្នុងប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជំរុញឲ្យប្រទេសទាំងអស់ប្រឹងប្រែងជាខ្លាំង សម្រាប់ប្រជាជននៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលវេលាខ្វះខាតបំផុតរបស់ពួកគេ ហើយខ្ញុំជំរុញពួកគេឲ្យផ្តល់ជំនួយឲ្យទាន់ពេលវេលា មានភាពបត់បែននិងទូលំទូលាយ”។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកញ្ញា...
ទីក្រុងម៉ៃអាមី៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកប្រហែលជាអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង (CVD) គ្រាន់តែអ្នកត្រូវធ្វើការផ្លាស់ប្តូរទីលំនៅទៅតំបន់ពណ៌បៃតងតែប៉ុណ្ណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្នុងរយៈពេល ៥ ឆ្នាំនៃការស្រាវជ្រាវក្រុមអ្នកស្រាវជ្រាវនៅទីក្រុងម៉ៃអាមីបានរកឃើញថា មនុស្ស រស់នៅក្នុងតំបន់មានពណ៌បៃតងមានហានិភ័យនៃការវិវត្តទៅជាជំងឺ CVD ទាបជាងមនុស្សដែលរស់នៅតំបន់ដែលមានគ្មានបៃតងស្ទើរតែ ១៦ ភាគរយ។ ដូចគ្នានេះដែរការដាំបន្លែបន្ថែមនៅជុំវិញលំនៅដ្ឋានត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយហានិភ័យ CVD តាមពេលវេលា។ អ្នកជំនាញគិតថា ពណ៌បៃតងមិនត្រឹមតែជួយ្យមានខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមនុស្សមិនសូវស្ត្រេសហើយដូច្នេះងាយនឹងវិវត្តទៅរកជំងឺ CVD ។ ជំងឺសរសៃឈាមបេះដូងគឺជាមូលហេតុទី...
ភ្នំពេញ៖ ទស្សនិកជន ជាពិសេសពិសេសផ្នែកយុវវ័យច្បាស់ ជាស្គាល់ច្បាស់ អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាព នៅក្នុងផលិតកមុ្ម Bigman គឺលោក សេម ដែលបច្ចុប្បន្ននេះ គេហាក់ដូចជាចូលប្រឡូកពេញដៃជើងជាមួយការងារសម្ដែង ដូចជា ភាពយន្តដុំ ក៏ដូចជាភាពយន្តខ្មីបែបកម្សាន្ត និងអប់រំ ជាដើម ។ លោក សេម ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាតារាចម្រៀងមានរូបសម្បត្តិស្រស់សង្ហារ ពិសេសគឺស្នាមញញឹមពោពេញទៅដោយមន្តស្នេហ៍របស់គេតែម្ដង...
ភ្នំពេញ៖ អស់រយៈពេលប្រមាណជាង ៦ឆ្នាំហើយ ដែល អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន បានលែងលះ ដោយបន្សល់ទុកចំណងដៃកូនស្រីម្នាក់ បច្ចុប្បន្ននេះមានវ័យ ២០ឆ្នាំហើយ ។ កូនស្រីដែលជាតំណក់ឈាមរួមគ្នារបស់ អ្នកនាង យ៉ាន លីនដា និង លោក...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសជប៉ុន កាលពីថ្ងៃអង្គារកន្លងទៅនេះបានធ្វើការដាក់សំណើ សុំបង្កើនប្រាកចំណាយយោធាកើនឡើងប្រមាណជា២,៦ភាគរយ សម្រាប់ឆ្នាំនេះខណៈពេលដែលខ្លួន កំពុងមានបំណងចង់ពង្រឹងវិស័យការពារជាតិ ទប់ទល់ទៅនឹងប្រទេសចិន។ កញ្ចប់ថវិកាដែលត្រូវបានស្នើសុំមានទំហំ ប្រមាណជា៥,៤៨ទ្រីលានយេនឬប្រមាណជា៤៩,៨៦ពាន់លានដុល្លារ ដែលនឹងគិតចាប់រាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២២ទៅហើយ វានឹងក្លាយទៅជាកំណត់ត្រាថ្មីដែលជប៉ុន នឹងមានប្រសិនបើកញ្ចប់ថវិកានេះត្រូវបានអនុម័ត ដោយក្រសួងហិរញ្ញវត្ថុនិងសភានៅចុងឆ្នាំនេះ និងក៏ជាកំណើនក្នុងរយៈពេល ៩ឆ្នាំជាប់គ្នាផងដែរ។ ប្រទេសជប៉ុនបានបង្ហាញពីក្តីព្រួយបារម្ភខ្លាំងចំពោះ សកម្មភាពយោធារបស់ចិនកាន់តែខ្លាំងឡើង នៅក្នុងតំបន់ជាពិសេសភាពតានតឹងជាមួយនឹងកោះតៃវ៉ាន់ក៏ដូចជាសហរដ្ឋ អាមេរិកដែលជាដៃគូសម្ព័ន្ធមិត្តរបស់ខ្លួនផងនោះ។ ជាលទ្ធផលជប៉ុនបានបង្កើនកម្លាំង ការពារជាតិរបស់ខ្លួនកាន់តែខ្លាំងទៅកាន់តំបន់មួយចំនួនរួចរាល់ហើយ ដូចជាកោះ Ishigaki...
ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលបាន អនុញ្ញាតពីសហព័ន្ធវ៉ូវីណាមពិភពលោក រៀបចំព្រឹត្តការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេហ៍លើកទី៦ “6th Southeast Asian Championship” នៅកម្ពុជាធ្វើឡើងដើម្បីស្ទាប់ស្ទង់បច្ចេកទេស និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីរបស់ខ្លួនមុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍...
វ៉ាស៊ីនតោន៖ លោក Joseph Brusuelas ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនគណនេយ្យ និងប្រឹក្សាយោបល់ RSM US LLP បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ពីការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងមានការយឺតយ៉ាវ ដោយសារតែការរីករាលដាលនៃតម្រង់ឆ្លងថ្មី Delta និងការកើនឡើងនៃមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ លោក Brusuelas បានឲ្យដឹងនៅក្នុងប្លុកមួយថា“ នៅសហរដ្ឋអាមេរិក ការឆ្លងបានកើនឡើងដល់អត្រា ១៥៧,០០០...
ទីក្រុង Yangquan៖ ធ្មេញហ្វូស៊ីលពីត្រីឆ្លាមយក្សសម័យ បុរេប្រវត្តិមានឈ្មោះថា Petalodus ដែលមានអាយុកាលប្រហែល ២៩០ លានឆ្នាំថ្មីៗនេះត្រូវបានគេរកឃើញនៅ ប្រទេសចិនជាលើកដំបូង ក្នុងតំបន់មួយគ្រប់គ្រងដោយទីក្រុង Yangquan ស្ថិតនៅក្នុងខេត្តសានស៊ីភាគខាងជើងប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ យោងតាមអ្នកស្រាវជ្រាវម្នាក់ពាក់ព័ន្ធនឹងរបកគំហើញនេះ បានរកឃើញថា ធ្មេញហ្វូស៊ីលចំនួន ៧ ដែលមានទំហំប្រហាក់ប្រហែលនឹងធ្មេញត្រីឆ្លាមពណ៌សដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះ។ ការសិក្សាមួយស្តីពីការរកឃើញនេះ ត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីអង់គ្លេសថ្មីបំផុតនៃទស្សនាវដ្តី Acta Geologica...
កីឡាករបារាំង Antoine Griezmann នៅចុងម៉ោងនៃទីផ្សារដោះដូររដូវក្តៅនេះ ត្រូវបានក្លឹប Barcelona អនុញ្ញាតិឲ្យវិលត្រឡប់ ទៅចូលរួមជាមួយនឹងក្លឹបចាស់ AT Madrid វិញហើយក្រោយការរស់នៅទីនេះអស់រយៈពេល ប៉ុន្មានរដូវកាលប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តីការវិលត្រឡប់លើកនេះ គឺធ្វើឡើងក្នុងលក្ខខណ្ឌខ្ចីជើងដែលមានរយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសក្នុងការផ្ទេរដាច់ទៅ AT Madrid ក្នុងតម្លៃខ្លួន ប្រមាណជា៤០លានអ៊ឺរ៉ូ នៅចុងបញ្ចប់នៃកុងត្រា។ ការផ្ទេរលើកនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រក្លឹបនិងលីគអេស្បាញខណៈដែល...
អាមេរិក៖កីឡាការិនីកាយស័ម្ព័ន្ធអាមេរិក Simone Biles បាននិយាយនៅសប្តាហ៍នេះថា នាងមានបញ្ហាសុខភាពផ្លូវចិត្ត ដែលនាំឲ្យនាងដកខ្លួនចេញពីព្រឹត្តិការណ៍ជាច្រើននៅ ព្រឹត្តិការណ៍អូឡាំពិកតូក្យូ បានចាប់ផ្តើមមុនពេលនាង ទៅដល់ប្រទេសជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាការិនីកាយសម្ព័ន្ធឆ្នើមអាមេរិក បានបង្កឲ្យមានអារម្មណ៍ រំជួលចិត្តនៅអូឡាំពិកកាលពីខែមុនបន្ទាប់ពី ដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមមុនពេលក្រោយ មកដកខ្លួនចេញពីការប្រកួតឯកត្តជន។ Biles អាយុ ២៤ ឆ្នាំត្រូវបានមនុស្សជាច្រើន ចាត់ទុកថា ជាកីឡាការិនីកាយសម្ព័ន្ធដ៏អស្ចារ្យបំផុត គ្រប់ពេល...