សិល្បៈ និង កម្សាន្ត

ឃើញនៅក្មេង ហើយសង្ហារ តាមពិត សេម មានកូនស្រីម្នាក់ធំបាត់ទៅហើយ

ភ្នំពេញ៖ ទស្សនិកជន ជាពិសេសពិសេសផ្នែកយុវវ័យច្បាស់ ជាស្គាល់ច្បាស់ អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាព នៅក្នុងផលិតកមុ្ម Bigman គឺលោក សេម ដែលបច្ចុប្បន្ននេះ គេហាក់ដូចជាចូលប្រឡូកពេញដៃជើងជាមួយការងារសម្ដែង ដូចជា ភាពយន្តដុំ ក៏ដូចជាភាពយន្តខ្មីបែបកម្សាន្ត និងអប់រំ ជាដើម ។

លោក សេម ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាតារាចម្រៀងមានរូបសម្បត្តិស្រស់សង្ហារ ពិសេសគឺស្នាមញញឹមពោពេញទៅដោយមន្តស្នេហ៍របស់គេតែម្ដង ។

ត្បិតតែបច្ចុប្បន្ននេះ លោក សេម មិនសូវមមារញឹកជាមួយការងារសិល្បៈ ប៉ុន្តែប្រជាប្រិយភាពរបស់លោក មិនទាន់បានរលប់ចេញពីអារម្មណ៍អ្នកគាំទ្រឡើយ ហើយការស្ងប់ស្ងាត់នេះដោយសារលោក កំពុងរវល់ជាមួយការងាររកស៊ីផ្នែក សង់ផ្ទះត្រចៀកកម្ម ដែលអាចឱ្យលោករកចំណូលបានយ៉ាងច្រើន ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ឃើញថា អស់រយៈពេលជិត ១០ឆ្នាំហើយ ដែលលោក សេម បានបង្ហាញខ្លួនលើវិថីសិល្បៈ ដោយចាប់ផ្ដើមដំបូងជាតារាចម្រៀងក្នុងផលិតកម្ម Bigman ប៉ុន្តែរូបសម្បត្តិរបស់គេពុំមានប្រែប្រួលឡើយ ពោលគឺនៅតែស្រស់សង្ហារដដែល បើទោះជាពេលនេះ សេម ថែមទាំងមានកូនស្រីម្នាក់ ចម្រើនវ័យធំទទឹមខ្លួនបាត់ទៅហើយ ។

សូមបញ្ជាក់ថា ម្ចាស់បទ “ត្រឹមបារម្ភពីអូនក៏បងអស់ចិត្ត” បានចូលរោងការជាមួយភរិយារបស់លោក តាំងពីកំលុងឆ្នាំ ២០១៦ មកម្ល៉េះ ប៉ុន្តែពុំសូវមានអ្នកដឹងឡើយ ហើយណាមួយពិធីអាពាហ៍ពិពាហ៍របស់លោក ក៏ពុំសូវមានវត្តមានតារាសិល្បៈចូលរួមច្រើនដែរ មានត្រឹមមិត្តភក្ដិរួមអាជីពស្និទ្ធស្នាលប៉ុន្មាននាក់ប៉ុណ្ណោះ ៕ដោយ៖ ម៉ានី

Most Popular

To Top