បាសេឡូណា៖ការស្រាវជ្រាវបានរកឃើញថា ការទទួលទានផ្លែវ៉លណាត់ ពាក់កណ្តាលពែងទៅក្នុងរបបអាហារប្រចាំថ្ងៃ របស់អ្នកអាចបន្ថយកម្រិតកូឡេស្តេរ៉ុលរបស់អ្នកបានប្រហែល ៨.៥ ភាគរយ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Clínic de Barcelona បានជ្រើសរើសមនុស្សពេញវ័យចំនួន ៦២៨ នាក់ហើយដាក់ពាក់កណ្តាលនៃពួកគេក្នុងរបបអាហាររួមបញ្ចូលទាំងការទទួលទានផ្លែវ៉លណាត់ប្រចាំថ្ងៃ។ បន្ទាប់ពី២ឆ្នាំ ក្រុមនេះបានរកឃើញថា អ្នកទទួលទានផ្លែវ៉លណាត់ក៏មានការថយចុះតិចតួចដែរនៅក្នុង កម្រិតកូឡេស្តេរ៉ុលដង់ស៊ីតេទាប (LDL) របស់ពួកគេ។ កម្រិត...
អាមេរិក៖យានអវកាស Dragon cargo របស់ក្រុមហ៊ុនអវកាសយក្សអាមេរិក SpaceX ដែលផ្ទុកដោយសត្វស្រមោច ផ្លែប័រ និងការ៉េមក្នុងចំណោមការផ្គត់ផ្គង់អវកាសយានិកចំនួន ៤.៨០០ ផោនត្រូវបានកំណត់ឲ្យចូលចតជាមួយស្ថានីយ៍អវកាសអន្តរជាតិ “ISS” នៅល្ងាចថ្ងៃនេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះជាការបញ្ជូនលើកទី ២៣ ដែលក្រុមហ៊ុនអវកាសSpaceX បានបញ្ជូនទៅ ISS សម្រាប់អង្គការណាសាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះហើយគ្រោងនឹងចូលចតដោយស្វ័យប្រវត្តិជាមួយស្ថានីយ៍នៅម៉ោង ១១៖០០ EDT (១៦ ៖០០...
ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីពិនិត្យពីលក្ខណៈបច្ចេកទេសនៃសាលសម្រាប់ ត្រៀមរៀបចំការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រោយការត្រួតពិនិត្យឃើញថា សាលទាំងនេះមានស្តង់ដារបច្ចេកទេសខ្ពស់ល្អ មានហេដ្ឋារចនាសម្ព័ន្ធបន្ទប់ទីធ្លាចតយានយន្តជាដើមនោះមានលក្ខណៈសមស្រប ដែលអាចរៀបចំការតុបតែងលម្អ បំពាក់សម្ភារការប្រកួតបានយ៉ាងល្អប្រសើរ។ លោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានទាមទារឱ្យសហរដ្ឋអាមេរិក ដកហូតការផ្តល់រង្វាន់របស់ខ្លួន ចំពោះការចាប់ខ្លួនជនជាតិចិនម្នាក់ ពីបទជួញដូរគ្រឿងញៀនឆ្លងដែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោក វ៉ាង វេនប៊ីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃថា ករណីពាក់ព័ន្ធនេះត្រូវបានស៊ើបអង្កេតរួមគ្នា និងដោះស្រាយដោយប្រទេសទាំងពីរតាំងពីឆ្នាំ២០១៦ ដោយផ្អែកលើព័ត៌មានមានកំណត់ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ចិន បានបំពេញការងារបានយ៉ាងល្អ និងបញ្ជាក់ពីអត្តសញ្ញាណរបស់ជនជាតិចិន ហើយបានចែករំលែកព័ត៌មាននេះ ជាមួយភាគីអាមេរិក។...
ក្រុងសេអ៊ូល៖សមាជិកសភាកូរ៉េខាងត្បូង បានអនុម័តច្បាប់មួយ ដែលហាមឃាត់ក្រុមហ៊ុន Apple និង Google ពីការបង្ខំឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ដោយប្រកាសយ៉ាងមានប្រសិទ្ធិភាពនូវកម្មវិធី ផ្តាច់មុខរបស់ App Store និង Play Store ខុសច្បាប់។ ច្បាប់នេះត្រូវបានអនុម័តដោយ សំឡេងគាំទ្រចំនួន ១៨០ នៅក្នុងរដ្ឋសភា ដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក្លាយ ជាប្រទេសសេដ្ឋកិច្ចធំដំបូងគេអនុម័តច្បាប់ស្តីពីបញ្ហានេះ...
អាមេរិក៖យោងតាមការស្ទង់មតិ ដែលទើបនឹងចេញផ្សាយថ្មីបានឲ្យដឹងថា ជាង ២ ភាគ ៥ នៃជនជាតិអាមេរិកទាំងអស់ នាពេលបច្ចុប្បន្ននេះជឿជាក់ថា UFOs មួយគ្រឿងជា យានអវកាស របស់មនុស្សក្រៅភព ដែលកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៩ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ យោងតាមការស្ទង់មតិ Gallup ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៦-២១ ខែកក្កដាចំពោះមនុស្សចំនួន ៤១...
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងព្រាងអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Cambodia (Xi’an) Commercial Center Co., Ltd ដើម្បីជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន។ លោកកៅ កោសល អគ្គនាយក នៃអគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី...
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានទឹកច្រើនពេកអាចបង្កផលប៉ះពាល់ជាច្រើនចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីស្ថានភាពចំនួន ៦ ដែលអ្នកមិនគួរទទួលទានទឹក ៖ ១. ភ្លាមៗមុនពេលចូលគេង យ៉ាងហោចណាស់មានមូលហេតុចំនួន ២ ដែលអ្នកគួរចៀសវាងទទួលទានទឹកមុនពេលចូលគេង។ ការទទួលទានទឹកមុនពេលចូលគេងអាចបង្កការរំខានដល់ដំណេករបស់អ្នក។ អ្នកអាចនឹងឈឺនោមញឹកកំឡុងពេលយប់ ហើយពិបាកគេងលក់វិញ ឬត្រូវការពេលយូរដើម្បីគេងលក់ម្ដងទៀត។ តម្រងនោមរបស់ពួកយើងធ្វើការយឺតនៅពេលយប់បើប្រៀបធៀបនឹងកំឡុងពេលថ្ងៃ។ នេះហើយជាមូលហេតុដែលអ្នកអាចសម្គាល់ឃើញថាមុខនិងអវៈយវៈប្រែជាហើមៗនៅពេលព្រឹក។ ការទទួលទានទឹកអាចបង្កើនអាការៈទាំងនេះ។ ២. កំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លា យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឱ្យដឹងថា...
ចិន បានក្លាយជាប្រទេសដំបូងគេលើលោក ដែលមានអ្នកប្រើប្រាស់ អ៊ីនធឺណេត (online user) លើសពីចំនួន ១ពាន់លាននាក់ នេះបើយោងទៅតាមរបាយការណ៍ពី មជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណិតប្រទេសចិន។ នៅចុងខែមិថុនានេះ ប្រទេសចិនមានអ្នកប្រើអ៊ីនធឺណិត ១,០១ ពាន់លាននាក់ កើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអត្រាប្រើប្រាស់អ៊ីនធឺណិតកើនឡើងដល់ ៧១,៦%។ កំណើនដ៏ច្រើននេះ បណ្ដាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ត្បិតមនុស្សត្រូវស្នាក់នៅក្នុងផ្ទះ...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចការផ្លាស់ទៅលេងឱ្យក្រុម Manchester United ជាផ្លូវការហើយ ក្នុងតម្លៃខ្លួន១៩,៨លានផោនជាមួយកុងត្រា២ឆ្នាំ។ កីឡាករវ័យ៣៦ឆ្នាំនេះនឹងទទួលបានតម្លៃពលកម្ម ៣៨៥ ០០០ផោនក្នុង១សប្ដាហ៍ដែលជាតម្លៃខ្លួនខ្ពស់មួយនៅក្រុមបិសាចក្រហម។ ក្រោយពីសម្រេចការផ្ទេរ១០០%ហើយ Ronaldo ក៏បានពាក់ឈុតរដូវកាលថ្មីឱ្យក្រុម Manchester United ផងដែរ ហើយរំពឹងថានឹងបង្ហាញខ្លួននៅ Old Trafford នៅថ្ងៃទី១១ខាងមុខនេះ។ អតីតកីឡាករ...