រ៉ូម៉ានី៖ទីបញ្ចុះសព Neolithic ដែលមានអាយុកាល ៦០០០ ឆ្នាំត្រូវបានរកឃើញនៅ Transy lvania ជាកន្លែងដែលសាកសពត្រូវបានគេកប់ជាមួយនឹងសំពៅដើម្បីប្រើប្រាស់ជីវិតក្រោយរបស់ពួកគេ ដោយក្រុមអ្នកស្រាវជ្រាវ ធ្វើការនៅទីតាំងប្រវត្តិសាស្ត្រមួយនៅប្រទេសរ៉ូម៉ានីមុនពេលការសាងសង់ឧស្សាហកម្មនៅលើដី នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងដែលមានគ្រឿងស្មូននៅពីលើលលាដ៍ក្បាល ឬជើងរបស់ពួកគេ ដែលអ្នកស្រាវជ្រាវនិយាយថា ត្រូវបានគេប្រើជាគ្រឿងបូជាសម្រាប់ជីវិតក្រោយ។ ការជីកយករ៉ែលើផ្ទៃដីជាង ១,០០០ ហ្វីតការ៉េបានចាប់ផ្តើម កាលខែកក្កដា ហើយផ្នូរជាច្រើនត្រូវបានរកឃើញថ្មីៗនេះរួមទាំងគ្រោងឆ្អឹងរបស់អ្នកស្លាប់។ រណ្តៅធំមួយត្រូវបានគេរកឃើញនៅក្បែរនោះត្រូវបានប្រើ...
លោក Leonardo ប្រធានផ្នែកកីឡានៅក្លឹប PSG បានបញ្ជាក់ច្បាស់ថា Kylian Mbappe ពិតជាចង់ចាកចេញពីក្រុម PSG មែន ប៉ុន្តែក្រុម Real Madrid ក៏កំពុងលេងខូច ខុសច្បាប់ផងដែរ។ Mbappe បានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយនៅ PSG និងមិនព្រមបន្ដកុងត្រាថ្មីអ្វីនោះទេ បើទោះជាក្លឹបបានផ្ដល់ជម្រើសជាច្រើនសម្រាប់គេហើយក៏ដោយ។ ដោយសាមីខ្លួនបញ្ជាក់ថាចង់ចេញតែម្ដង និងទៅលេងឱ្យក្រុម...
តុលាការប្រទេសជប៉ុន បានសម្រេចកាត់ទោសប្រហារជីវិត មេក្រុមបងធំ Yakuza ក្រោយរកឃើញថា សមាជិករបស់ក្រុមបងធំមួយនេះ បានបាញ់សម្លាប់ជនសុីវិលម្នាក់ និង បង្ករបួសស្នាមដល់មនុស្ស ៣នាក់ផ្សេងទៀត។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Daily Mail។ មេក្រុមបងធំសង្គមងងឹត ដែលត្រូវតុលាការជប៉ុនកាត់ទោសប្រហារជីវិត ឈ្មោះ Satoru Nomura អាយុ ៧៤ឆ្នាំ ជាមេក្រុមបងធំ Yakuza...
នាឡិកា Casio F-91W ត្បិតថាមានរូបរាងសាមញ្ញអេក្រង់សខ្មៅមិនទំនើប ប៉ុន្ដែវាត្រូវបានប្រើប្រាស់យ៉ាងច្រើនសម្បើមដោយក្រុមភេរវករល្បីៗ ធ្វើជាឧបករណ៍បំពាក់លើគ្រាប់បែកនាឡិកា សម្រាប់បញ្ជារឱ្យផ្ទុះពីចម្ងាយ។ មិនតែប៉ុណ្ណោះសូម្បីកំពូលមេដឹកនាំអាល់កៃដា លោក អូសាម៉ា បិនឡាឌិន និងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មុនឡើងកាន់តំណែង ក៏ធ្លាប់ពាក់នាឡិកាជប៉ុន F-91W ដែលមានអាយុជិត៣០ឆ្នាំ នេះផងដែរ។ ក្រៅពីនេះ Casio F-91W...
បរទេស៖នៅថ្ងៃរដ្ឋាភិបាលនៃប្រទេសជប៉ុនបានធ្វើការប្រកាសជាផ្លុវការក្នុងការដាក់ឲ្យទីក្រុងចំនួន៨បន្ថែមទៀតនៅក្នុងកម្រិតប្រកាសអាសន្នដោយសារបញ្ហារីករាលដាលនៃវិរុសកូវីដ។ ទីក្រុងទាំងនោះត្រូវបានគេស្គាល់ដូចជា Hokkaido, Miyagi, Gifu, Aichi, Mie, Shiga, Okayama និងទីក្រុងHiroshimaហើយការអនុវត្តនឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃសុក្រនេះតទៅរហូតដល់ថ្ងៃទី១២ខែកញ្ញា។ គួរឲ្យដឹងដែរថាការប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួនបូករួមទាំងទីក្រុងតូក្យូនិងទីក្រុងចំនួន១២ផ្សេងទៀតគឺនៅតែកំពុងបន្តនៅឡើយដើម្បីកាត់បន្ថយចំនួនរីករាលនៃកូវីដនៅក្នុងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
អ៊ីតាលី៖អ្នកវិទ្យាសាស្ត្របានព្រមានថា ជំងឺរាតត្បាតមួយទៀតស្រដៀងនឹងមេរោគ Covid-19 ទំនងជានឹងវាយលុកពិភពលោកក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ ហើយវាអាចនឹងក្លាយជារឿងធម្មតាទៅវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមក្រុមដែលដឹកនាំដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Padua ប្រទេសអ៊ីតាលីបានសិក្សាពីការរីករាលដាលនៃជំងឺនៅជុំវិញពិភពលោកក្នុងរយៈពេល ៤០០ ឆ្នាំកន្លងមកនេះដើម្បីព្យាករណ៍ពីហានិភ័យនាពេលអនាគត។ពួកគេបានរកឃើញថា ស្ថិតិជំងឺរាតត្បាតធ្ងន់ធ្ងរមិនកម្រមានដូចការសន្មតពីមុនទេ ហើយទំនងជាបន្ទាប់នឹងកើតឡើងនៅឆ្នាំ ២០៨០ ។ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា លទ្ធភាពនៃការរាតត្បាតដែលមានផលប៉ះពាល់ប្រហាក់ប្រហែលនឹងមេរោគ Covid-19នៃកម្រិតពិភពលោកស្រដៀងគ្នាគឺប្រហែល ២ភាគរយក្នុងឆ្នាំណាមួយ។ នេះមានន័យថា អ្នកដែលកើតក្នុងឆ្នាំ...
តូក្យូ៖ប៉ូលីសនៅទីក្រុងតូក្យូ បានចាប់ខ្លួនបុរសអាយុ ៥២ ឆ្នាំម្នាក់ពីបទសង្ស័យថា បានរំលោភ និងរារាំងមន្ត្រីប៉ូលីសម្នាក់នៅយាមក្បែរពហុកីឡដ្ឋានជាតិមុន ពេលពិធីបើកប៉ារ៉ាឡាំពិកកាលពីយប់ថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមប៉ូលីសបានឲ្យដឹងថាលោក Hiroyuki Matsunaga ជាអ្នកស្រុក Kawasaki ដែលមុខរបរនេះមិនស្គាល់បានចូលរួមក្នុងការតវ៉ាប្រឆាំងប៉ារ៉ាឡាំពិក។ លោកត្រូវបានចាប់ខ្លួននៅផ្លូវបំបែកមួយនៅមុខពហុកីឡដ្ឋាន Rugby Memorial Prince Chichibu នៅម៉ោងប្រហែល ៧ ៖០២...
តូក្យូ៖ទីប្រឹក្សាជាន់ខ្ពស់ប្រយុទ្ធប្រឆាំងមេរោគ COVID-19 របស់ប្រទេសជប៉ុននៅថ្ងៃពុធនេះបានរិះគន់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach ដែលបានមកទីក្រុងតូក្យូម្តងទៀត ដើម្បីចូលរួមពិធី បើកកីឡាប៉ារ៉ាឡាំពិក ដោយនិយាយថា វាប្រឆាំងនឹងសុភវិនិច្ឆ័យចំពេលមានការកើនឡើងគួរឲ្យព្រួយបារម្ភ នៃការឆ្លងមេរោគឆ្លង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Shigeru Omi ប្រធានអនុគណៈកម្មការរដ្ឋាភិបាលស្តីជំងឺឆ្លង COVID-19 នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាបាននិយាយថា ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់រំខានក្នុងការមក...
ភ្នំពេញ៖ រយៈពេលប្រមាណជាង ២ឆ្នាំចុងក្រោយនេះ សង្កេតឃើញថា វត្តមានរបស់តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ហេង ចន្ថា ហាក់ដូចជាស្ងប់ស្ងាត់ទាំងការងារសម្ដែង ក៏ដូចជាការបង្ហាញខ្លួនលើឆាកកម្មវិធីនានាផងដែរ ។ សកម្មភាពដ៏ស្ងប់ស្ងាត់នេះដែរ ក៏ដោយសារតែវិបត្តិជំងឺកូវវីដ១៩ ដូច្នេះហើយឆ្លៀតពេលនេះ គេបានឃើញ ហេង ចន្ថា កំពុងចាប់យករបរលក់អនឡាញ ដែលរបរនេះបានធ្វើឱ្យនាងមាមាញឹកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាមួយគ្នានេះដែរ បើយោងតាមសកម្មភាពជាក់ស្ដែង...
ភ្នំពេញ៖ ទស្សនិកជនច្បាស់ជាបានដឹងរួចមកហើយ នូវប្រជាប្រិយភាពរបស់ពិធីការិនី ជីមមី ដែលបច្ចុប្បន្ននេះ នាងជាពិធីការិនីនៅស្ថានីយទូរទស្សន៍ MyTV ក៏ដូចជា កំពុងមមាញឹកខ្លាំងទៅលើការងារថតប្រូម៉ូតផ្សេងៗ ។ ពីមួយថ្ងៃទៅមួយថ្ងៃ សង្កេតឃើញថា សម្រស់របស់ពិធីការិនីសម្ដីចាក់ទឹកមិនលេចរូបនេះ កាន់តែស្រស់ស្អាតឡើងៗ ដែលធ្វើឱ្យអ្នកគាំទ្រនារីៗច្រណែនចង់បានសម្រស់ស្អាតដូចនាងដែរ ។ ជាការពិតណាស់ ចាប់តាំងពីបង្ហាញខ្លួនជាសាធារណៈតាមរយៈការងារជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ PNN នាង ជីមមី ត្រូវបានគេស្គាល់ថា...