សិល្បៈ និង កម្សាន្ត

ស្រីស្អាត ហេង ចន្ថា ការងារលើវិស័យភាពយន្ត មិនសូវជោគជ័យ ចាប់យករបរ លក់អនឡាញជំនួសវិញ

ភ្នំពេញ៖ រយៈពេលប្រមាណជាង ២ឆ្នាំចុងក្រោយនេះ សង្កេតឃើញថា វត្តមានរបស់តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ហេង ចន្ថា ហាក់ដូចជាស្ងប់ស្ងាត់ទាំងការងារសម្ដែង ក៏ដូចជាការបង្ហាញខ្លួនលើឆាកកម្មវិធីនានាផងដែរ ។

សកម្មភាពដ៏ស្ងប់ស្ងាត់នេះដែរ ក៏ដោយសារតែវិបត្តិជំងឺកូវវីដ១៩ ដូច្នេះហើយឆ្លៀតពេលនេះ គេបានឃើញ ហេង ចន្ថា កំពុងចាប់យករបរលក់អនឡាញ ដែលរបរនេះបានធ្វើឱ្យនាងមាមាញឹកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

ជាមួយគ្នានេះដែរ បើយោងតាមសកម្មភាពជាក់ស្ដែង បានបង្ហាញថាបច្ចុប្បន្ននេះ កញ្ញា ហេង ចន្ថា មិនសូវកាក់កបលើវិស័យភាពយន្ត ពោលគឺរយៈពេលជាង ២ឆ្នាំមកហើយ ដែលជាហេតុនាំឱ្យនាងសម្រេចចិត្តពង្រឹងមុខរបរលក់អនឡាញជំនួសវិញ ។ ហើយដោយសារតែភាពស្ងប់ស្ងាត់នេះ ទើបធ្វើឱ្យទស្សនិកជនជាច្រើនស្មានថា ស្រីស្អាតរូបនេះបានបោះបង់អាជីពជាតារាសម្ដែងចោលហើយ ។

ទាក់ទងជាមួយមន្ទិលសង្ស័យដូចខាងលើនេះ កញ្ញា ហេង ចន្ថា ក៏ធ្លាប់បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា ទោះជាយ៉ាងណាក៏ដោយ នាងមិនអាចបោះបង់អាជីពជាតារាសម្ដែងចោលឡើយ ព្រោះជាការងារដែលនាងស្រឡាញ់ខ្លាំងបំផុត ។

ហេង ចន្ថា ក៏ធ្លាប់បានបង្ហើបដែរថា សម្រាប់របរអនឡាញរបស់នាង បើទោះបីជាមិនទទួលបានប្រាក់ចំណូលច្រើន ប៉ុន្តែនាងរីករាយជាមួយនិងការរកស៊ីរបស់ខ្លួន ។ ឆ្លៀតពេលទំនេរនាងទទួលថតផ្សាយពាណិជ្ជកម្មនានា ជាពិសេសគឺថតសំអាងការ ។

ជាការពិតណាស់ មិនថាតែនាង ហេង ចន្ថា ម្នាក់នោះទេដែលបាត់មុខមួយរយៈពីការសម្តែង សូម្បីតែតារាសម្តែងមួយចំនួនទៀតក៏បាត់មុខខ្លះដែរ ក្នុងអំឡុងវិពេលនេះជំងឺកូវីដ ១៩ នេះ ដោយសារម្នាក់ៗត្រូវការការពារខ្លួនផង ណាមួយផលិតករមួយចំនួនក៏បាន ផ្អាកថតភាពយន្តផងដែរ ៕ដោយ៖ ម៉ានី

Most Popular

To Top