សិល្បៈ និង កម្សាន្ត

ស្វីតណាស់! ម៉ានិច និង បុត្រ ញ៉ោះគ្នា​ក្នុង​ថ្ងៃ​ថត​ដាក់មុខរោង មើលហើយញញឹម ត្រេកអរជួស!

តារាសម្តែង ដួង ម៉ានិច និងថៃ អតិជាតិបុត្រ កាលពីម្សឹលមិញ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកទាំងពីរស្លៀក សំលៀកបំពាក់យ៉ាងស្រស់ស្អាត ថតមុខរោងការ ដែលនេះបញ្ជាក់ថាអ្នកទាំងពីរ ត្រៀមចូលរោងការឆាប់ៗនេះហើយ ។

បើក្រឡេកទៅមើល សកម្មភាពនៃការថតមុខរោងការ របស់អ្នកទាំងពីរវិញ ពោពេញទៅដោយស្នាមញញឹម យ៉ាងផ្អែមល្ហែម ក្នុងឈុតកូនក្រមុំកូនកំលោះ រហូតធ្វើឲ្យថៃអតិជាតិបុត្រ ទ្រាំមិនបាន ញ៉ោះ ម៉ានិច អៀនឡើងមុខក្រហម និយាយមិនចង់ចេញ ។ ក្នុងវីដេអូននេះដែរ ធ្វើឲ្យហ្វេនៗជាច្រើន ឡើងអៀន ព្រោះតែមួយគូរនេះ សាកសមគ្នា ពូកែយកចិត្តគ្នាបែបស្វីតៗ ដោយឌឺដងពាក្យក្នុងចិត្ត យ៉ាងផ្អែមល្អែម ឃើញហើយ ចង់មានដៃគូរជីវិត ដូចគូរនេះដែរ ។

ចំណែកហ្វេន ជាអ្នកគាំទ្រវិញ ពេលបានឃើញវីដេអូនេះ ខ្លះសរសើរថា សាកសមគ្នាណាស់ ទោះបីជាវ័យខុសគ្នា ក៏ដោយ ខ្លះថា អាយុមិនសំខាន់ អ្វីដែលសំខាន់ គឺក្តីស្រលាញ់មានឲ្យគ្នា ឯអ្នកខ្លះទៀតក៏បានជូនពរ ឲ្យអ្នកទាំងពីរស្រលាញ់គ្នា ដល់ចាស់កោងខ្នងរាងខ្លួន ។

រំលឹកផងដែរថា អ្នកទាំងពីរធ្លាប់បានច្រានចោល នូវព័ត៌មានពីទំនាក់ទំនងស្នេហាជាមួយគ្នា កាលពីចុងឆ្នាំ២០១៩ ដោយគ្រាន់តែជាមិត្តភាពតែប៉ុណ្ណោះ ប៉ុន្តែ​ម្សិលមិញ​នេះ តម្រុយ​ចេញ​កាន់​តែ​ច្បាស់ ស្រប​ពេល​ពួក​គេ​បាន​ចេញ​មក​ថត​សម្អាង ដែល​តាម​ប្រភព​ពី​សម្អាង​ការ គឺ​ពួក​គេ​មកថត​រូប ​ទុកដាក់​មុខ​រោងជ័យ​ពួកគេ ខណៈ​ពួក​គេបាន​ភ្ជាប់​ពាក្យ​រួចហើយ ។

តាម​ប្រភពដដែល បាន​និយាយ​ក្នុង​វីដេអូឡាយ​របស់​ខ្លួន​ថា ម៉ានិច និង បុត្រ គ្រោង​រៀបការ​នឹង​គ្នា​នៅ​ឆ្នាំ ២០២២ ថ្ងៃ​ទី ១២ ខែ​មករាខាង​មុខ ។ ប៉ុន្តែ​សាមី​ខ្លួន​ទាំង​ពីរ នៅ​មិន​ទាន់​សុំការ​ស្រាយ​បញ្ជាក់ ​ដោយ​ផ្ទាល់​​មាត់​ពួក​គេ​នៅ​ឡើយ គិត​ត្រឹម​ព្រឹក​ម៉ោង ១០:០៥នាទី ថ្ងៃ​ទី ២៦ សីហា ២០២១នេះ៕

Most Popular

To Top