ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង សុខ ស្រីនាង ធ្លាប់ត្រូវបានមហាជនលើកឡើងថា ជាសិល្បការិនីមួយរូបដែលស្រគត់ស្រគំ សុភាពរាបសា ក្រោមហេតុផល ដែលនាងមិនសូវ បញ្ចេញសកម្មភាពសាំញុំាច្រើន ពោលគឺនាងប្រើជីវីតសាមញ្ញបំផុត។ មិនតែប៉ុណ្ណោះអ្នកមេម៉ាយចាយរាងរូបនេះ ក៏ត្រូវបានគេទទួលស្គាល់ថា ទោះជាមានវ័យជ្រេបន្តិចក៏ពិតមែន ប៉ុន្តែសម្រស់នាងកាន់តែស្រស់ស្អាតពីមួយថ្ងៃទមួយថ្ងៃ ហើយរាល់ពេលផុសរូបលើបណ្ដាញសង្គមម្ដងៗ គឺសុទ្ធតែបង្ហាញពីភាពស្រស់ស្អាត បែបស្រគត់ស្រគំ ផ្ទុយពីតារាស្រីមួយចំនួនដែលចូលចិត្តភាពសិចស៊ី ។ តែទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូកីឡាកររត់ល្បឿន១០០ម៉ែត្រ របស់កម្ពុជាប៉ែន សុគង់មិនអាចបង្កើតនូវកំណត់ត្រាថ្មីដែលល្អជាងមុន បានឡើយ ។ លោក វ៉ាត់ ចំរើន នាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ បានរាយការណ៍មកថាក្នុងការរត់នៅថ្ងៃទី៣១កក្កដានេះសម្រាប់វិញ្ញាសារត់ល្បឿន១០០ម៉ែត្រកីឡាករប៉ែន សុគង់ធ្វើក្នុងថិរវេលា១១វិនាទី០២ឯណោះ ។ ចំពោះសិទ្ធិផលចាស់របស់គេគឺ ធ្វើត្រឹមតែ១០វិនាទី៨៧តែប៉ុណ្ណោះ ។ ពេលនេះកីឡាករកម្ពុជារូបនេះបានធ្លាក់ចេញពី ការប្រកួតហើយ ។ សូមបញ្ជាក់ថា សុគង់...
វ៉ាស៊ីនតោន៖ ប្រភពពីសេតវិមានបានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នឹងធ្វើដំណើរទៅប្រទេសសិង្ហបុរី និងវៀតណាម នៅខែសីហា ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយដៃគូ“ សំខាន់” ទាំងពីរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សេតវិមានបានឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ មានគោលបំណង“ ធ្វើឱ្យការចូលរួមរបស់យើង កាន់តែស៊ីជម្រៅនៅអាស៊ីអាគ្នេយ៍” ដែលជាតំបន់មួយ ដែលត្រូវបានរងផលប៉ះពាល់ ដោយផ្ទាល់ពីការកើនឡើងនូវឥទ្ធិពលរបស់ចិន។ លោកស្រី...
The Goal នៅថ្ងៃនេះបានអះអាងថា កីឡាករអន្តរជាតិអង់គ្លេស Ben White ទីបំផុតត្រូវបានក្លឹបនឹងក្លឹប ឈានទៅដល់ការសម្រេចចិត្តធ្វើការដោះដូរគាត់ហើយដើម្បីអាចផ្ទេរទៅ ចូលរួមលេង ជាមួយនឹងកាំភ្លើងធំ Arsenal នារដូវកាលក្រោយ។ កុងត្រាថ្មីមិនត្រឹមតែប៉ុណ្ណោះ ត្រូវបានគេដឹងថា មានរយៈពេលរហូតទៅដល់ឆ្នាំ២០២៥ខណៈដែលតម្លៃខ្លួនសម្រាប់ ផ្ទេរគាត់ចេញពីក្លឹប Brigton វិញគឺមានរហូតទៅដល់៥០ លានផោននិងត្រូវបានគេមើល ឃើញថាគឺជាកីឡាករកូនសោរ ដ៏សំខាន់របស់គ្រូបង្វឹកកាំភ្លើងធំលោក Mikel...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ វាយប្រហារមកលើតំបន់ខាងកើត ប្រទេសប៉េរូ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) អង្រួននៅ៨គីឡូក្រាម ស្ថិតនៅភាគខាងកើត ក្រុង Sullana ប្រទេសប៉េរូ នៅម៉ោង១៧និង១០នាទី ម៉ោងសកល កាលពីថ្ងៃសុក្រ...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារកណ្តាលរបស់អង់គ្លេស Alexander-Arnold ត្រូវបានគេជឿជាក់ថា នឹងអាចបន្តអាជីពរបស់ខ្លួនរយពេលវែងបន្ថែមទៀត ជាមួយនឹងក្លឹបតាំងតែពីតូចរបស់ខ្លួន រហូតទៅដល់ឆ្នាំ២០២៥។ កីឡាករ Trent Alexander-Arnold នៅក្នុងសប្តាហ៍នេះបានឈានទៅដល់ កិច្ចព្រមព្រៀងជាផ្លូវការក្នុងការបន្តកុងត្រា រយៈពេលវែងជាមួយនឹង Liverpool ទោះបីជាកន្លងមកតែងតែមានព័ត៌មានខ្លះ អំពីការចាកចេញពីទីនេះក្តី។ Arnold វ័យ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន សរុប១៧៩ដងហើយឲ្យ Liverpool...
បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តលក់ ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ CH-53K ចំនួន១៨គ្រឿង ឲ្យទៅប្រទេសអ៊ីស្រាអែល ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទំហំជាទឹកប្រាក់រហូតដល់ទៅ៣,៤ពាន់លានដុល្លារ។កញ្ចប់នៃការលក់នេះ នឹងរួមមានទាំងម៉ាស៊ីន ប្រព័ន្ធកំណត់ទិសដៅធ្វើដំណើរ អាវុធ សម្ភារៈគំាទ្រ គ្រឿងបន្លាស់និងការគាំទ្រផ្នែកបញ្ចេកទេស ហើយក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួនពីរ គឺក្រុមហ៊ុន Lockhed Martin និងក្រុមហ៊ុន...
ភ្នំពេញ៖ម្សិលម៉ិញនេះ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា បានប្រកួតវិញ្ញាសាហែលរបៀប សេរីចម្ងាយ៥០ម៉ែត្ររួចរាល់ហើយតែពួកគេមិនបានឡើងទៅ វគ្គប្រកួតបន្តឡើតតែទោះជាយ៉ាងណាពួកគេធ្វើបានល្អដោយ បំផ្លាញចោលនូវសិទ្ធិផលចាស់ ដោយបង្កើតនូវសិទ្ធិផលថ្មីដែលល្អប្រសើរជាងមុន ។ សិទ្ធិផលចាស់របស់កីឡាករហែម ប៉ុចដែលល្អជាងគេ កន្លងមកគឺ២៤វិនាទី៩២តែនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូគេធ្វើបានក្នុងថិរវេលា២៤វិនាទី៩១។កីឡាកររូបនេះហែល នៅក្នុងស៊េរីទី៤ដោយបានចំណាត់ថ្នាក់លេខ៤ក្នុងស៊េរីតែលទ្ធផលជារួមគេជាប់ចំណាត់ថ្នាក់លេខ៥២ ក្នុងចំណោមកីឡាករដែលចូលរួមចំនួន៧២នាក់ លើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរីនេះ ។ សូមបញ្ជាក់ថានេះជាកំណត់ត្រាដ៏ល្អមួយ ក្នុងប្រវត្តិសាស្រ្ត កីឡាហែលទឹកកម្ពុជាសម្រាប់វិញ្ញាសា៥០ម៉ែត្ររបៀបសេរី ។កំណត់ត្រាចាស់របស់កីឡាករហែមគីរីដែលសព្វថ្ងៃជាអគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុថស៊ីដនីឆ្នាំ២០០០នោះ...
កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Sevilla ម្នាក់មកដល់ពេលនេះនៅតែ មិនទាន់អាចប្រាកដទេថានឹងត្រូវបន្ត ឬត្រូវធ្វើការចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹបថ្មី ខណៈដែលតោខៀវ Chelsea កំពុងតាមចង់បានគាត់ខ្លាំងមែនទែន។ កីឡាករខ្សែការពារសញ្ជាតិបារាំង Jules Kounde ត្រូវបានក្លឹប Sevilla ប្រកាសជាចុងក្រោយហើយថា នឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ក៏៨០លានអ៊ឺរ៉ូឬប្រមាណជា ៦៨លានផោនដែរដើម្បីអាចចាកចេញបាន។ ក្លឹបតោខៀវ Chelsea កន្លងមកបានព្យាយាមចរចា ជាមួយនឹង Sevilla ជាច្រើនហើយចុងក្រោយនេះបានថែមទាំង...
វ៉ាស៊ីនតោន៖ សកម្មជនម្នាក់បានឲ្យដឹងថា សមាជិកសភាអាមេរិក ១៤រូប បានចុះហត្ថលេខាលើច្បាប់មួយ ដែលចង់បញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ និងបង្កើតការិយាល័យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ យោងតាមគណៈកម្មាធិការសកម្មភាព សាធារណៈអាមេរិកាំងកូរ៉េ ហៅកាត់ថា (KAPAC) បានឱ្យដឹងថា តំណាងរាស្រ្ត Dwight Evans (D-PA) បានចុះហត្ថលេខាលើច្បាប់“ សន្តិភាពនៅលើឧបទ្វីបកូរ៉េ” នៅសប្តាហ៍នេះ ដោយក្លាយជាសមាជិក...