សិល្បៈ និង កម្សាន្ត

សុខ ស្រីនាង ទោះជាមិនចេះលេងខ្លួនសិចស៊ី ក៏សម្រស់កាន់តែលេចធ្លោ ស្រស់ស្អាតមិនចាញ់តារាបរទេស

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង សុខ ស្រីនាង ធ្លាប់ត្រូវបានមហាជនលើកឡើងថា ជាសិល្បការិនីមួយរូបដែលស្រគត់ស្រគំ សុភាពរាបសា ក្រោមហេតុផល ដែលនាងមិនសូវ បញ្ចេញសកម្មភាពសាំញុំាច្រើន ពោលគឺនាងប្រើជីវីតសាមញ្ញបំផុត។

មិនតែប៉ុណ្ណោះអ្នកមេម៉ាយចាយរាងរូបនេះ ក៏ត្រូវបានគេទទួលស្គាល់ថា ទោះជាមានវ័យជ្រេបន្តិចក៏ពិតមែន ប៉ុន្តែសម្រស់នាងកាន់តែស្រស់ស្អាតពីមួយថ្ងៃទមួយថ្ងៃ ហើយរាល់ពេលផុសរូបលើបណ្ដាញសង្គមម្ដងៗ គឺសុទ្ធតែបង្ហាញពីភាពស្រស់ស្អាត បែបស្រគត់ស្រគំ ផ្ទុយពីតារាស្រីមួយចំនួនដែលចូលចិត្តភាពសិចស៊ី ។ តែទោះជាយ៉ាងណាក៏ដោយ ស្ទីលសុភាពៗរបស់ ស្រីនាង ហាក់ដូចជាមានឥទ្ធិពលខ្លាំង កាន់តែគន់កាន់តែស្រស់ស្អាត មិននឿយណាយភ្នែកឡើយ ។

ជាក់ស្ដែង បើក្រឡេកទៅមើលគណនីបណ្ដាញសង្គមរបស់នាង មិនថាទាំងហ្វេសសប៊ុក ឬ Instagram lឡើយ គ្រប់រូបដែលនាងបានបង្ហោះសុទ្ធជារូបភាពសុភាពរាបសារ មិនមានមួយសន្លឹកណាដែលស្លៀកពាក់បញ្ចេញសាច់សិចស៊ីលើសលប់ឡើយ ។

សូមបញ្ជាក់ផងដែរថា គិតទល់បច្ចុប្បន្ននេះ អ្នកនាង សុខ ស្រីនាង មានអាយុ ៣៤ឆ្នាំ ហើយ ហើយចូលប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀងតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ដោយផលិតកម្មដំបូងរបស់នាង គឺផលិតកម្ម KH Production និងបានសាងកេរ្តិ៍ឈ្មោះមុនគេតាមរយៈបទចម្រៀង “រាត្រីនឹកបង និងបទ ភ្លឺឡើងបាត់ស្នេហ៍” ។

ត្បិតតែ សុខ ស្រីនាង ស្ពាយឈ្មោះជាស្ត្រីមេម៉ាយ តាំងពីឆ្នាំ ២០១២ យ៉ាងណាក្ដី ក៏រហូតមកទល់ពេលនេះ នៅមិនទាន់មានដំរួយច្បាស់ការណាមួយថា នាងបានរកឃើញអ្នកស្អំបេះដូងហើយ ឬមួយក៏អត់ នៅឡើយ ។ប៉ុន្តែយ៉ាងណាក៏ដោយ នាងក៏ត្រូវបានគេសង្ស័យថា កំពុងមានបុរសអ្នកមាននៅពីក្រោយខ្នង តាមជួយជ្រោមជ្រែងទាំងជីវភាព និងព្យាបាលរបួស្នេហ៍ ៕ដោយ៖ ម៉ានី

Most Popular

To Top