សិល្បៈ និង កម្សាន្ត

ស្ងាត់យូរហើយ ស្រាប់តែឥលូវនេះ ជា ម៉ារី បង្ហោះរូបក្ដៅសាច់មួយសន្លឹក អត់ខ្វល់ជាមួយអ្នករិះគន់

ភ្នំពេញ៖ បន្ទាប់ពីសម្រាលបាន កូនប្រុសគួរជាទីស្រឡាញ់ម្នាក់ រួចមក អ្នកគាំទ្របានកត់សម្គាល់ឃើញថា វត្តមានរបស់តារាស្រីស្រស់សោភា និយមស្លៀកពាក់សិចស៊ី ជា ម៉ារី ហាក់ដូចជារសាត់ឆ្ងាយ ពីការងារសិល្បៈ ។

ជាការពិតណាស់ តារាស្រី ជា ម៉ារី ដែលកន្លងមកធ្លាប់តែ បង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍តូចធំ ក៏ដូចជាលេចធ្លោ ក្នុងការសម្ដែង MV ផងនោះ បានប្រែក្លាយជាស្ងប់ស្ងាត់ទៅវិញ ក្រោយពីបានរៀបការ សាងគ្រួសារ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ និងទើបសម្រាលបានកូនប្រុសម្នាក់ ដ៏គួរឱ្យស្រឡាញ់ កាលពីប៉ុន្មានខែមុននេះ ។

ទន្ទឹមគ្នានេះដែរ សម្រាប់ការស្លៀកពាក់ តុបតែងខ្លួន ក៏ដូចជាការបង្ហោះរូបថតបែបសិចស៊ី ស៊ីអារម្មណ៍ នៅលើបណ្ដាញសង្គម ដែលជាទម្លាប់របស់តារាស្រីរូបស្រស់ខាងលើ ក៏មួយរយៈចុងក្រោយនេះ នាងហាក់ដូចជាមិនសូវហ៊ានបង្ហាញដូចកាលពីមុនដែរ ។ ហើយមូលហេតុអាចដោយសារតែនាងគិតថា ខ្លួនឯងឡើងគីឡូបន្ទាប់ពីសម្រាលកូនរួច ដូច្នេះទោះជាស្លៀកពាក់សិចស៊ីបែបណា ក៏មិនឃើញស្អាត ដូចកាលរាងនៅស្លីមដែរ ។

យ៉ាងណាក៏ដោយស្រាប់តែថ្មីៗនេះ គេបានឃើញ នាង ជា ម៉ារី បង្ហោះរូបសិចស៊ីសន្លឹកដំបូង ក្រោយពីសម្រាលកូន ដោយរូបមួយសន្លឹកនោះ បង្ហាញឱ្យឃើញថា រូបរាងនាងបានវិលត្រឡប់ទៅដូចដើមវិញ ពោលគឺស្លីម ស្រឡូន ឈរនៅពីមុខកញ្ចក់ ហើយស្លៀកតែឈុតក្នុងប៉ុណ្ណោះ ពុំមានអាវ ឬស្បៃ បិទបាំងឡើយ ។

ចំពោះរូបថតមួយសន្លឹកនោះដែរ ជា ម៉ារី បានបង្ហោះនៅលើគណនី Instagram របស់នាង ហើយមិនដល់ ១ថ្ងៃផង មានអ្នកចុច Like លើសពី ១ពាន់នាក់ និងមានមិត្តភក្ដិ និងអ្នកគាំទ្រ បានចូលទៅ Comment ពោលសរសើរជាច្រើននាក់ ។ មិនតែប៉ុណ្ណោះ មានអ្នកខ្លះ Comment ជា Sticker បង្ហាញថា រូបសិចស៊ីរបស់ ម៉ារី ធ្វើឱ្យគេក្ដៅខ្លួនទៀតផង ។

តារាសម្ដែង និងម៉ូឌែល រូបនេះ បានធ្វើឱ្យទស្សនិកជន ស្គាល់ច្បាស់តា មរយៈរូបសម្រស់ដ៏ស្រស់ស្អាត និងសិចស៊ី ហើយកន្លងមក ក្រៅពីពាក្យពោលសរសើរអំពីសម្រស់ដ៏ស្រស់ស្អាត នាងក៏ត្រូវបានរង នូវពាក្យរិះគន់ច្រើនផងដែរ ពីសំណាក់មហាជន ដោយសារតែភាពសិចស៊ីនេះ ៕

ដោយ៖ ម៉ានី

Most Popular

To Top