សិល្បៈ និង កម្សាន្ត

នៅចាំ រស់ ព្រួយ បានទេ? ឥលូវឡើងកាលីព ជិះសុទ្ធរថយន្តឡិចស៊ីស GS series

ភ្នំពេញ​ ៖ ជឿជាក់ថា មានមហាជនមួយចំនួនធំ នៅតែចង់ចាំឈ្មោះ និងមុខមាត់របស់អតីតបេក្ខជន ប្រឡងនៅក្នុងកម្មវិធី Cambodian idol រដូវកាលទី២ ម្នាក់ឈ្មោះថា រស់ ព្រួយ ។

ចាប់តាំងពីឈានជើង ជាន់លើឆាក កម្មវិធី Cambodian idol រដូវកាលទី២ ភ្លាម រស់ ព្រួយ បានធ្វើឱ្យ គណកម្មការ ក៏ដូចជាទស្សនិកជន ជាច្រើនចាប់អារម្មណ៍ជាមួយឈ្មោះ “រស់ ព្រួយ” ហើយតើមានរឿងរាវអ្វីខ្លះឈរ នៅពីក្រោយឈ្មោះមួយនេះ ?

យោងតាមការបញ្ជាក់របស់បេក្ខជន រស់ ព្រួយ ទៅកាន់គណកម្មការទាំងបួន នៃកម្មវិធី បានឱ្យដឹងថា រូបគេអភព្វខ្លាំងណាស់ ដោយសារមានជីវភាពលំបាក និងកើតមកមិនដឹងថា ម្ដាយឪពុកបង្កើតស្លាប់ ឬមួយក៏នៅរស់ឡើយ ដោយរស់នៅតែជាមួយម្ដាយមីង ។ ហើយសម្រាប់បំណង ប្រាថ្នារបស់គេ គឺសុំត្រឹមតែបានឃើញ មុខម្ដាយឪពុកបង្កើតប៉ុណ្ណោះ ។

ដោយសារតែមូលហេតុនេះ រស់ ព្រួយ បានក្លាយទៅ ជាទីចាប់អារម្មណ៍របស់ទស្សនិកជន និងមានឱកាសបានសំឡេង សារគាំទ្របន្តរហូតដល់វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ។ ប៉ុន្តែក្រោយពេលពីចាកចេញពីកម្មវិធី វត្តមានរបស់គេ ក៏រសាត់ឆ្ងាយពីមហាជន រហូតដល់បច្ចុប្បន្ន ។

ជាមួយគ្នានេះដែរ ក្រោយពីបាត់មុខ អស់មួយ រយៈពេលយ៉ាងយូរ ស្រាប់តែមុននេះបន្តិច រស់ ព្រួយ បានបង្ហាញពីជីវភាពធូរធារ ឡើងកាលីពជិះសុទ្ធ តែរថយន្ត Lexus GS series ទៀតផង ខុសពីឆ្ងាយពីជីវិតពេលប្រឡងនៅក្នុងកម្មវិធី Cambodian idol ។

យោងតាមគណនីហ្វេសប៊ុក រស់ ព្រួយ បានឱ្យដឹងថា រថយន្តនេះ គេទើបទិញ និងយកទៅឱ្យព្រះសង្ឃធ្វើការប្រោសព្រំសុំសុខសិរីសួស្ដី ។ ហើយក្នុងនោះដែរ ក៏មានមិត្តភក្ដិជាច្រើន បានចូលទៅ Comment អបអរសាទរទៀតផង ។

សូមបញ្ជាក់ផងដែរថា កន្លងមក រស់ ព្រួយ ក៏ត្រូវបានគណនីហ្វេសប៊ុក អនាមឹកមួយវាយប្រហារថា រាល់ការលើកឡើង ពីជីវិតកម្សត់របស់គេ សុទ្ធតែជាការបោកប្រាស់ ដើម្បីទាមទារការអាណិតអាសូរ ពីសំណាក់ទស្សនិកជន ដើម្បីសុំសំឡេងសារគាំទ្រ បន្តក្នុងកម្មវិធីប្រឡងចម្រៀង Cambodian idol រដូវកាលទី២ តែប៉ុណ្ណោះ ។ គណនីហ្វេសប៊ុកមួយនោះបានបង្ហាញទៀតថា រស់ ព្រួយ ត្រូវបានថៅកែវង់ភ្លេង អ័កកេះមួយនៅអូស្មាច់ ពេញចិត្តយកជាកូនប្រសារ ថែមទាំងទិញរថយន្តឱ្យជិះផងដែរ មិនមានជីវភាពលំបាកលំបិន ដូចអ្វីដែលគេនិយាយ នៅចំពោះមុខមហាជនឡើយ ។ យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានមួយនេះ ក៏ត្រូវបានស្ងប់ស្ងាត់ទៅវវិញ ស្របពេលជាមួយវត្តមានរបស់ រស់ ព្រួយ ក៏បាត់ឈឹងសូន្យផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top