សិល្បៈ និង កម្សាន្ត

ស្អាតសន្លប់​ ! ឃើញសុភាពៗ តែលើកនេះ ពេជ្រ សូលីកា បញ្ចេញរូបថតប៉ុន្មានសន្លឹក សិចស៊ីញាក់សាច់

ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានមហាជនទទួលស្គាល់ថា ជាតារាចម្រៀង មានរូបសម្បត្តិស្រស់ស្អាតខ្លាំងបែបធម្មជាតិ និងកំពុងទទួលបាន ប្រជាប្រិយភាខ្ពស់ផងដែរ ត្បិតតែនាងមានប្ដី និងកូនមួយរួចទៅ ហើយយ៉ាងណាក៏ដោយ ។

តារាចម្រៀងស្រី ដែលវិវឌ្ឍន៍ខ្លួនពីអាជីពសម្ដែងខាងលើ តែងតែបង្ហាញរូបថតស្អាតៗតាមរយៈបណ្ដាញសង្គមរបស់នាង ដូចជាហ្វេសប៊ុក និង Instagram ជាដើម ក្នុងន័យចែរំលែក ទៅកាន់អ្នកគាំទ្រ ក៏ដូចជាប្រូម៉ូតផលិលផលជាដើម ។ ហើយគ្រប់រូបថតទាំងអស់របស់នាង សុទ្ធតែទទួលបានការ ចាប់អារម្មណ៍ពីសំណាក់មហាជន ដោយសារតែសម្រស់ស្រស់ស្អាត ពីចុងជើងរហូតដល់ចុងសក់ មិនចាញ់តារាល្បីៗ ក្រៅប្រទេសប៉ុន្មានឡើយ ។

តួយ៉ាងប៉ុន្មានម៉ោងមុននេះ ពេជ្រ សូលីកា បានបង្ហោះរូបថត ៤-៥ សន្លឹក ដែលជារូបថតបែបសិចស៊ី ដ៏កម្ររបស់នាង ខណៈដែលកន្លងមកធ្លាប់ តែឃើញនាងស្លៀក ពាក់បែបសុភាពៗ និងថ្លៃថ្នូបែបនារីសម័យថ្មី ។

សម្រាប់រូបថតដែលម្ចាស់បទ «តាមដាន» ទើបតែបង្ហោះនេះ ទៀតសោតក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត និងមានអ្នកចែករំលែកបន្តជាច្រើននាក់ ។

គួរឱ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកនាង ពេជ្រ សូលីកា ក៏បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ម្ដងរួចហើយ ទាក់ទងនឹងរូបថត នាង និងប្ដីរបស់នាង ក្នុងឱកាសសម្ពោធមុខជំនួញថ្មី គឺនាំចូលស្រាក្រហមពីបរទេស ។ ក្រៅពីធ្វើឱ្យអ្នកគាំទ្រ ពោលសរសើរមិនដាច់ពីមាត់ថាសមគ្នាខ្លាំងហើយនោះ ក៏មានមនុស្សជាច្រើនបានពោលពាក្យមួយឃ្លាថា “នៅពីក្រោយបុរសជោគជ័យ គឺតែងតែមាននារីឆ្លាតឈរក្បែរជានិច្ច” ៕

ដោយ៖ ម៉ានី

Most Popular

To Top