សិល្បៈ និង កម្សាន្ត

ពេជ្រ សូលីកា ចាប់ដៃ សុភិទិ ថតសម្អាងការ ផ្ទុះការចាប់អារម្មណ៍

ភ្នំពេញ ៖ ទន្ទឹមនឹងការប្រកួតកម្មវិធី Cambodian Idol រដូវកាលទី៤ចប់ មហាជនបាន បង្ហាញអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញរូបភាព តារាចម្រៀង ពេជ្រ សូលីកា ចាប់ដៃគូជាមួយ ថុល សុភិទិ ថតសម្អាតការ ជាមួយគ្នាបាត់ ខណៈទើបតែចប់កម្មវិធីមិនបានប៉ុន្មានផង ទោះកន្លងមកអ្នកទាំងពីរ រងការិះគន់ពីមហាជនក្តី ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ អ្នកលេងបណ្តាញសង្គមបានស៊ែររូបភាព តារាចម្រៀង ពេជ្រ សូលីកា និង ថុល សុភិទិ ជាច្រើន ពីរូបភាពអ្នកទាំងពីរបានចាប់ ដៃគ្នាថតសម្អាងការមួយ ដោយតុបតែងខ្លួនបែបប្រពៃណីយ៉ាងស្រស់ស្អាត ប្រៀបដូចជា គូស្នេហ៍ពិតៗ ហើយពួកគេហាក់ដូចជាសិទ្ធស្នាលធ្លាប់ស្គាល់គ្នាមកច្រើនឆ្នាំចឹង ។

ទោះជាពេលនេះ សូលីកា និង ភិទិ បានក្លាយជាដៃគូ ដ៏ស័ក្តិសម ថតសម្អាងការជាមួយគ្នា ដែលមានមហាជនពេញចិត្តច្រើនក្តី ប៉ុន្តែអ្នកទាំងពីរ ក៏នូវទទួលបានពាក្យរិះគន់មួយចំនួន ដដែល ខណៈកន្លងមកអ្នកលេងបណ្តាញសង្គមក៏បានលើកឡើងថាព្រោះ តារាចម្រៀងពេជ្រ សូលីកា ទើបធ្វើឱ្យ សុភិទិ មានប្រជាប្រិយភាពធ្លាក់ចុះ ។

យ៉ាងណាមិញ បន្ទាប់ពីរងការរិះគន់មិនសំចៃ ពីមតិមួយចំនួន ពេជ្រ សូលីកា ហាក់មិនខ្ចីខ្វល់ ឬដកខ្លួនឆ្ងាយពី ថុល សុភិទិ ឡើយ ប៉ុន្តែនាងបានចាប់ដៃគូជាមួយ ភិទិ ថតសម្អាងការជាមួយគ្នា បញ្ចេញរូបភាពឡើង ផ្ទុះកក្រើកពេញបណ្តាញសង្គម៕

ដោយ៖ ម៉ានី

Most Popular

To Top