សិល្បៈ និង កម្សាន្ត

គួរឱ្យសោកស្តាយ! ចំណងស្នេហ៍ ពេជ្រ សូលីកា និងស្វាមី ឈានដល់ផ្លូវបំបែកហើយ

ភ្នំពេញ៖ ទន្ទឹមនឹងការសង្ស័យ របស់មហាជថា ជីវិតគូរបស់តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី មានបញ្ហារកាំរកូសនោះ ពេលនេះដឹងការពិតហើយថា អ្នកទាំងពីរពិតជាឈាន ដល់ផ្លូវបំបែកពិតមែន ។

លោក គឹម ហាន ដែលមហាជនស្គាល់ថា ជាស្វាមី តារាចម្រៀង ពេជ្រ សូលីកា បានបានបញ្ជាក់ នៅលើបណ្តាញសង្គមរបស់ខ្លួន នាថ្ងៃទី០៨ ខែកក្កដា នេះថា ជីវិតប្តី-ប្រពន្ធ អ្នកទាំងពីរបានបញ្ចប់ហើយ ប៉ុន្តែពួកគេនៅតែរាប់អានគ្នាជាមិត្តភក្តិ នឹងនៅតែបន្តតួនាទីជាឪពុក-ម្តាយ ល្អរបស់កូនប្រុស។

ជុំវិញនៃការបែកបាក់នេះ ទោះមិនបញ្ជាក់ថា អ្នកទាំងពីរ មានបញ្ហាអ្វីនឹងគ្នា រហូតឈានដល់ចំណុចនេះក្តី ប៉ុន្តែមហាជនបានត្រឹមសោកស្តាយ ចំណងស្នេហ៍អ្នកទាំងពីរ ខំតស៊ូលំបាកជាមួយគ្នា ប៉ុន្តែចុងក្រោយនៅតែបែកគ្នា។

គួរបញ្ជាក់ផងដែរថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គឹម ហាន ជា អាណិកជនខ្មែរមកពីអូស្រ្ដាលី ដែលជាអ្នកច្នៃម៉ូដ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនថា ហង្ស អ៊ារីវេស្ដេ៕

ដោយ៖ ម៉ានី

Most Popular

To Top