សិល្បៈ និង កម្សាន្ត

តារាស្រី ជា ម៉ារី នៅតែស្អាត និងសិចស៊ី ទោះក្លាយជា ស្ត្រីកូនមួយហើយក៏ដោយ

ភ្នំពេញ៖ បន្ទាប់ពីសម្រាលបាន កូនប្រុសគួរជាទីស្រឡាញ់ម្នាក់ រួចមក អ្នកគាំទ្របានកត់សម្គាល់ឃើញថា វត្តមានរបស់តារាស្រីស្រស់សោភា និយមស្លៀកពាក់សិចស៊ី ជា ម៉ារី ហាក់ដូចជារសាត់ឆ្ងាយ ពីការងារសិល្បៈ ។

តារាស្រី ជា ម៉ារី ដែលកន្លងមកធ្លាប់តែ បង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍តូចធំ ក៏ដូចជាលេចធ្លោ ក្នុងការសម្ដែង MV ផងនោះ បានប្រែក្លាយជាស្ងប់ស្ងាត់ទៅវិញ ក្រោយពីបានរៀបការ សាងគ្រួសារ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ និងទើបសម្រាលបានកូនប្រុសម្នាក់ ដ៏គួរឱ្យស្រឡាញ់ កាលពីប៉ុន្មានខែមុននេះ ។

យ៉ាងក៏ដោយ ត្បិតតែតារាស្រីកូនមួយខាងលើ ស្ងប់ស្ងាត់ពីកញ្ចក់ទូរទស្សន៍ក៏ពិតមែន ប៉ុន្តែជារឿយៗ នាងតែងតែបង្ហោះរូបថត បង្ហាញពីសេចក្ដីសុខសុភមង្គល នៅក្នុងគ្រួសារតូចរបស់នាង តាមរយៈហ្វេសប៊ុក ក៏ដូចជា Instagram ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះឃើញថា ត្បិតតែ ម៉ារី ឡើងគីឡូបន្តិចមែន ប៉ុន្តែសម្រស់របស់នាង ពុំមានប្រែប្រួលឡើយ ហើយពេលខ្លះ នាងក៏នៅតែឆ្លៀតបង្ហាញ ពីការស្លៀកពាក់បែបសិចស៊ីៗ ដូចកាលនៅលីវយ៉ាងដូច្នេះដែរ ។

តារាសម្ដែង និងម៉ូឌែល រូបនេះ បានធ្វើឱ្យទស្សនិកជន ស្គាល់ច្បាស់តា មរយៈរូបសម្រស់ដ៏ស្រស់ស្អាត និងសិចស៊ី ហើយកន្លងមក នាងក៏ត្រូវបានរង នូវពាក្យរិះគន់ច្រើនផងដែរ ពីសំណាក់មហាជន ដោយសារតែភាពសិចស៊ីនេះ ៕
ដោយ៖ ម៉ានី

Most Popular

To Top