សិល្បៈ និង កម្សាន្ត

ស្រីស្អាត ជា ម៉ារី ក្រោយសម្រាលកូន មិនសូវហ៊ានសិចស៊ី ដូចមុន

ភ្នំពេញ ៖ បន្ទាប់ពីសម្រាលបាន កូនប្រុសគួរជាទីស្រឡាញ់ម្នាក់ រួចមក អ្នកគាំទ្របានកត់សម្គាល់ឃើញថា តារាស្រីស្រស់សោភា និយមស្លៀកពាក់សិចស៊ី ជា ម៉ារី ហាក់ដូចជាព្យាយាមផ្ដាច់ខ្លួន ចេញពីសិល្បៈទាំងស្រុង ។ មិនតែប៉ុណ្ណោះ សូម្បីតែការស្លៀកពាក់ ក៏សង្កេតឃើញថា នាងបានផ្លាស់ប្ដូរ ច្រើនពោលគឺ ពុំសិចស៊ីដូចមុនឡើយ ។

ជាការពិតណាស់ តារាសម្ដែងស្រី និងម៉ូឌែល ជា ម៉ារី ដែលកន្លងមកធ្លាប់តែបង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍តូចធំ ក៏ដូចជាលេចធ្លោ ក្នុងការសម្ដែង MV ផងនោះ បានប្រែក្លាយជាស្ងប់ស្ងាត់ទៅវិញ ក្រោយពីបានរៀបការ សាងគ្រួសារ កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ និងទើបសម្រាល បានកូនប្រុសម្នាក់ ដ៏គួរឱ្យស្រឡាញ់ កាលពីប៉ុន្មានខែមុននេះ ។ ហើយសូម្បីតែការតុបតែងខ្លួន បែបសិចស៊ីៗ ស៊ីអារម្មណ៍ ដែលជាចំណូលចិត្តរបស់នាង ក៏ហាក់ដូចជាពុំដែលបង្ហាញ ឱ្យទស្សនិកជនបានឃើញ តាមរយៈកម្មវិធីបណ្ដាញ សង្គមដូចពីពេលមុនដែរ ។

នៅលើគណនីបណ្ដាញសង្គម ទាំងហ្វេសប៊ុក និង Instagram ដែលកន្លងមកធ្លាប់តែឃើញ រូបសិចស៊ី បញ្ចេញសាច់ខ្ចី និងដើមទ្រូងដ៏ស្រស់ស្អាត របស់ជា ម៉ារី ក៏បែជាស្ងប់ស្ងាត់ ហើយយូរៗម្ដង គេក៏ឃើញនាងបង្ហោះរូបថត ធ្វើខ្លួនបែបសមញ្ញៗ ស្រគត់ស្រគុំ ជាមួយកូន និងប្ដីរបស់នាង ។

យ៉ាងណាមិញ ទោះបីជាអ្នកនាង ជា ម៉ារី មិនលេងខ្លួនសិចស៊ី ហើយថែមទាំងស្ពាយ ឈ្មោះជាអ្នកម្ដាយកូនមួយក៏ដោយ ក៏សម្រស់របស់នាង នៅតែស្រស់ស្អាតដដែល សូម្បីតែរាងរបស់នាង ក៏នៅស្រឡូនមើលមិនដឹងទេថា នាងមានប្ដី និងកូនរួចបាត់ទៅហើយ ។

គួរឱ្យដឹងថា តារាសម្ដែង និងម៉ូឌែល រូបនេះ បានធ្វើឱ្យទស្សនិកជនស្គាល់ច្បាស់តា មរយៈរូបសម្រស់ ដ៏ស្រស់ស្អាត និងសិចស៊ី ហើយកន្លងមក នាងក៏ត្រូវបានរងនូវពាក្យ រិះគន់ច្រើនផងដែរ ពីសំណាក់មហាជន ដោយសារតែភាព សិចស៊ីរបស់នាង ៕

ដោយ៖ ម៉ានី

Most Popular

To Top