សិល្បៈ និង កម្សាន្ត

អ្នកមេម៉ាយ ណូរម័រ ថ្ងូរថា មិនទាន់មានអ្នក ចូលស្អំបេះដូង

ភ្នំពេញ ៖ ចាប់តាំងពីធ្លាក់ខ្លួន ជាប់ឈ្មោះជាស្ត្រីមេម៉ាយ រយៈពេលជាង ២ឆ្នាំមកនេះ ពុំដែលលេចឮដំណឹងថា ពិធីការិនី និងជាតារាសម្ដែង អ្នកនាង ណូម័រ រកបានអ្នកស្អំបេះដូងថ្មី នៅឡើយទេ ។ ហើយក៏មិនដែលឃើញស្រីស្រស់រូបនេះ ថតរូបស្និទ្ធស្នាល ជាមួយបុរសភ្លែក មុខរូបណាម្នាក់ ដែលគួរឱ្យសង្ស័យ នោះដែរ ។

យោងតាមកិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីទូរទស្សន៍ ក្នុងស្រុកមួយ អ្នកនាង នរ៉ាស៊ីសុមេត្តា ហៅណូម័រ បានឱ្យដឹងថា រយៈពេលជាង ២ឆ្នាំ ដែលនាងធ្លាក់ខ្លួន ជា ស្ត្រីមេម៉ាយនេះ នាងមិនទាន់រកបានម្ចាស់ ស្នេហ៍ថ្មីនោះទេ ពោលគឺ បេះដូងនៅតែទំនេរហើយ ក៏មិនអាចសន្មត់ថា ប៉ុន្មានឆ្នាំទៀត ឬនៅឆ្នាំណា ទើបអាចចូលរោងការម្ដងទៀត បានឡើយ ។ ណូម័រ ថែមទាំងនិយាយលេងបន្លំមែនថា នៅតែម្នាក់ឯង ព្រោះតែគ្មានអ្នក យក!

យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់ របស់អ្នកមេម៉ាយយេយេ រូបនេះបានឱ្យឃើញថា ទោះនាងជាស្ត្រីធ្លាប់មាន ប្ដីហើយយ៉ាងណាក្ដី ក៏នាងនៅតែមាន សម្រស់ស្រស់ស្អាត គួរជាបេតី នៃបុរសគ្រប់រូប ជាពិសេសរាងកាយដ៏សិចស៊ី ដើមទ្រូងទ្រលុក ទ្រលន់របស់នាងតែម្ដង ។ ហើយចំពោះសម្រស់ដ៏ ស្រស់ស្អាតផូរផង់នេះផងដែរ ក៏ត្រូវបានគេសង្ស័យថា ណូរម័រ អាចលួចទៅកែសម្ផស្ស ក្រោយពេលលែងលះ ជាមួយអតីតស្វាមីគឺ Vj សុភា កាលពី ដើម ខែ វិច្ឆិការ ឆ្នាំ២០១៩ ។

គួរឱ្យដឹងផងដែរថា ណូម័រ បានដឹកដៃ Vj សុភា រៀបការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី ១ ខែវិច្ឆិការឆ្នាំ២០១៩ ពោលគឺ ក្រោយ មាន ប្ដីជាង៥ខែនាងក៏លែងលះគ្នា ជាមួយលោកសុភា តាមផ្លូវច្បាប់ដោយមិនប្រាប់ មូលហេតុនោះទេ គ្រាន់តែនិយាយខ្លីថា “រស់នៅមិនចុះសម្រុងគ្នា” ។

ដោយ៖ ម៉ានី

Most Popular

To Top