សិល្បៈ និង កម្សាន្ត

Jennie និង Rose សមាជិកក្រុម BLACKPINK ប្រទះឃើញ​ នៅក្នុងពិធីជប់លៀង ក្រោយរៀបការ របស់ Paris Hilton

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ Paris Hilton តុន បានរៀបចំពិធីជប់លៀង ក្រោយពិធីមង្គលការ ដែលពោរពេញ ដោយភាពល្បីល្បាញនៅ Santa Monicaជាឌីជេរបស់ឌីភី! ។

ក្នុងចំណោមតារាល្បីៗ ជាច្រើនរូប ដែលត្រូវបានអញ្ជើញ ឲ្យចូលរួមពិធីបុណ្យ របស់នាង Jennie និងនាង Rose សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញ ក្នុងរូបថតជាច្រើនសន្លឹក បានថត ក្នុងពិធីបុណ្យមានការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រជាច្រើន ។

នៅលើរូបថត Rollercoaster ដែលថតបាន Jennie ត្រូវបានគេឃើញនៅកៅអីខាងក្រោយ ជាមួយ Rose នៅកៅអីខាងមុខ នៃការជិះដូចគ្នា ។
ទន្ទឹមនឹងនេះដែរ នាង Jennie និងនាង Rose បានធ្វើសកម្មភាព នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ជាកន្លែងដែល Jennie ត្រូវបានគេប្រទះ ឃើញជាមួយ The Weeknd ដោយអ្នកគាំទ្ររំពឹងថា នឹងមានការសហការគ្នា អាចកើតមាន៕ដោយ៖លី ភីលីព

Most Popular

To Top