ខាងក្រោមនេះជាកីឡាករវ័យ១៨ឆ្នាំ ១០រូបដែលមានតម្លៃខ្លួនថ្លៃបំផុត ក្នុងពេលនេះបើយោងតាមការចុះផ្សាយរបស់ Transfermarket ៖ ១. Pedri៖ ខ្សែបម្រើរបស់ក្លឹប Barcelona មានតម្លៃខ្លួនជាង ៩៤លានដុល្លារ។ ២. Ansu Fati៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona មានតម្លៃខ្លួនជាង ៧០លានដុល្លារ។ ៣. Eduardo Camavinga៖ ខ្សែបម្រើរបស់ក្លឹប Stade Rennais មានតម្លៃខ្លួនជាង...
ក្រុមបាតុករ និង ក្រុមប៉ូលីសនៅទីក្រុងបាងកក បានប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បណ្តាលឱ្យមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមបាតុករ ដែលទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ នៅក្នុងបណ្តាញសង្គមឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីសាកសពដែលក្រុមបាតុករបានដាក់គរលើគ្នា។ តាមការពិតសាកសពទាំងអស់នោះ ជាសាកសពសិប្បនិម្មិតដែលតំណាងឱ្យប្រជាជនដែលបានបាត់បង់ជីវិត ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ។ មួយវិញទៀត រូបសាកសពសិប្បនិម្មិតទាំងនោះ ត្រូវបានគេយកទៅកន្លែងធ្វើបាតុកម្ម...
បរទេស៖រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដែលរួមមានទាំងអង់គ្លេស និងសហភាពអឺរ៉ុបផងនោះ នាពេលថ្មីៗនេះ បានចោទប្រកាន់ចិន ពីបទធ្វើយុទ្ធនាការលួចទិន្នន័យតាមអ៊ីនធឺណេត ជាសកលមួយ រួមមានទាំងការវាយប្រហារ ដ៏ធំទៅលើក្រុមហ៊ុន Microsoft កាលពីដើមឆ្នាំនេះ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលថ្លែងតំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ពីបទធ្វើការងារជាមួយឧក្រិដ្ឋជនលួចទិន្នន័តាមអ៊ីនធឺណេត លើការវាយប្រហារជាបន្តបន្ទាប់ ដែលមានទាំងការជំរិតទារប្រាក់តាមអ៊ីនធឺណេត និងការលួចប្រាក់តាមអ៊ីនធឺណេត ពីជនរងគ្រោះនៅជុំវិញពិភពលោក។ ការចោទប្រកាន់នោះបានបន្ថែមទៀតថា ក្រុមអ្នកវាយប្រហារដែលមាន...
តូក្យូ៖ប៉ូលីសបានចាប់ខ្លួននិស្សិត សកលវិទ្យាល័យមកពីអ៊ូសបេគីស្ថាន ត្រូវជាប់ចោទពីបទសង្ស័យរំលោភនារី ជប៉ុនម្នាក់ ខណៈពេលដែលពួកគេទាំង២ កំពុងធ្វើការក្រៅម៉ោងនៅពហុកីឡដ្ឋាន ជាតិសម្រាប់អូឡាំពិកទីក្រុងតូក្យូ យោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។ ប៉ូលីសបាននិយាយថា Davronbek Rakhmatullaev អាយុ ៣០ ឆ្នាំជាបុគ្គលិកអូឡាំពិកក្រៅម៉ោង ដែលបានចូលទៅក្នុងពហុកីឡដ្ឋាន ដើម្បីផ្តល់អាហារដល់អ្នកសារព័ត៌មានត្រូវបានគេសង្ស័យថា បានរំលោភផ្លូវភេទលើស្ត្រីអាយុ ២០ ឆ្នាំនៅកន្លែងអង្គុយ និងនៅតាមច្រកផ្លូវមួយកន្លែង នៅម៉ោងប្រហែល...
Asean Music Showcase Festival (AMS) គឺជាការវិលត្រឡប់មកវិញក្នុងរដូវកាលទី២របស់ខ្លួន ព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមក្នុងការជួយដល់សិល្បករក្នុងតំបន់អាសុី រក្សាទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នកគាំទ្រហើយជាពិសេសគឺអាចឲ្យពួកគេណែនាំខ្លួនទៅកាន់ទស្សនិកជនថ្មីៗ បើទោះបីជាមានការថយចុះបណ្ដាលមកពីការរីករាលដាលពីជំងឺកូវីត-១៩ យ៉ាងណាក្ដី។ មហោស្រពពិព័រណ៍តន្ដ្រីអាស៊ាន ដែលមានសិល្បករមកពីបណ្ដាតំបន់ផ្សេងៗគ្នានោះ នឹង ធ្វើការចាក់ផ្សាយជាលើកដំបូងនៅថ្ងៃសៅរ៍ ទី ១១ ខែកញ្ញា ឆ្នាំ ២០២១ និង ថ្ងៃទី ១២...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ លោកបន្តថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី...
បរទេស៖ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា អតីតទាហានកូឡុំប៊ីមួយចំនួនដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហៃទី កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការសម្លាប់លោក Moise គឺបានទទួលការបណ្តុះបណ្តាលពីយោធាសហរដ្ឋអាមេរិក ក្នុងកំឡុងពេលរបស់ពួកគេនៅជាយោធាកូឡុំប៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Ken Hoffman បានសារព័ត៌មាន Washington Post កាលពីថ្ងៃព្រហស្ប៍ថា...
អូស្រ្តាលី៖ហ្វូមស៊ីលនៃសត្វមច្ឆាចម្លែក ដែលមានប្រវែង២,៥ ដ៏កាចសាហាវ ដែលជាប់នឹងមហាសមុទ្រ ៤៦០ លានឆ្នាំមុនត្រូវបានគេរកឃើញ នៅក្នុងបន្ទប់ក្រោមដីសារមន្ទីរអូស្រ្តាលី បន្ទាប់ពីប្រមូលធូលីអស់ជាច្រើនឆ្នាំ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Endocerasជាភាសាក្រិកបុរាណមានន័យថា សត្វមានស្នែងខាងក្នុង គឺជាពពួកសត្វដែលផុតពូជនៃពពួកសិរបាតសត្វ (ពពួកសត្វមាដៃជើងលើក្បាដ៏ធំដែលប្រហាក់ប្រហែលនឹងសត្វសមុទ្រមានរូបរាងដូចខ្យង។ ហ្វូស៊ីល Endoceras បានស្ថិតនៅក្នុងការប្រមូលសារមន្ទីរដាវីនអស់រយៈពេលជាច្រើនឆ្នាំ នៅពេលអ្នកអភិរក្សជាន់ខ្ពស់ Adam Yates បានជំពប់ដួលនៅពេលស្ថាប័ននេះកំពុងរើ របស់របរទាំងនោះទៅជីកថ្មីរបស់វានៅ Megafauna...
អ៊ីស្រាអែល៖សិលាចារឹកដែលមានអាយុ ៣.១០០ ឆ្នាំនៅលើបំណែកស្មូន ត្រូវបានរកឃើញនៅប្រទេសអ៊ីស្រាអែល មានឈ្មោះព្រះគម្ពីរថា Jerubbaal ជាមេដឹកនាំជនជាតិយូដាដែលបានរៀបរាប់នៅក្នុងសៀវភៅពួកចៅហ្វាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រៀបរាប់នៅក្នុងព្រះគម្ពីរហេប្រឺ Jerubbaal ជាមេដឹកនាំយោធាចៅក្រម និងជាព្យាការីដែលរឿងនេះត្រូវបានរៀបរាប់នៅក្នុងជំពូកទី ៦ ដល់ទី ៨ នៃសៀវភៅពួកចៅហ្វាយ។ វត្ថុបុរាណសេរ៉ាមិចត្រូវបានគេរកឃើញនៅក្នុងកំណាយបុរាណវិទ្យានៅ Horbat al-Ra’i នៅជិតKiryat Gat...
អង់គ្លេស៖ដុំថ្មអវកាសមួយដុំដែលបានធ្លាក់មក លើផែនដីក្នុងអណ្តាតភ្លើងបានឆាបឆេះ កាលពីខែកុម្ភៈឥឡូវត្រូវបាន គេស្គាល់ជាផ្លូវការថា ជាអាចម៍ផ្កាយ Winchcombe បន្ទាប់ពីអ្នកជំនាញ បានយល់ព្រមលើចំណាត់ថ្នាក់របស់វា នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ថ្មអវកាសត្រូវបានសន្មតថា មកពីទីអវកាសវាត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយសង្គមឧតុនិយម អន្តរជាតិឲ្យក្លាយជាផ្លូវការ។ ដុំថ្មអវកាសនេះបានធ្លាក់មកលើផែនដីក្នុងភ្នក់ភ្លើងដែលគេមើលពី ទូទាំងចក្រភពអង់គ្លេស ហើយទីបំផុតបានចុះចតនៅទីក្រុង Winchcombe កាលពីខែកុម្ភះ។ ព័ត៌មានលម្អិតនៃការបញ្ជាក់ត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រព្រឹនៃសង្គម បន្ទាប់ពី បានបញ្ជាក់ថា...