កីឡាករ២រូបរបស់កាំភ្លើងធំ Arsenal ដែលមិនមានតំណែងក្នុងការបង្ហាញខ្លួនក្រោម ការដឹកនាំរបស់លោក Mikel Arteta នោះនឹងត្រូវបានគេរំពឹងទុកថាអាច ផ្ទេរទៅលេងនៅលីគបារាំង ហើយនារដូវកាលក្រោយ។ កីឡាករ Matteo Guendouzi ត្រូវបានគេដឹងថានឹងកៀកក្នុងការផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបបារាំង Marseille ហើយជាមួយនឹងកីឡាករ Williman Salibaក្រោយកិច្ចពិភាក្សាចរចាគ្នារវាងក្លឹប ទាំងពីរអស់រយៈពេលជាច្រើនសប្តាហ៍។ កីឡាករ Guendouzi មិនបានបង្ហាញខ្លួនលេង...
បរទេស៖សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងតេហរ៉ង់បានធ្វើការបដិសេធ ទៅនឹងព័ត៌មានចោទប្រកាន់ថាខ្លួនគឺជាអ្នកដែលពាក់ព័ន្ធ នឹងសកម្មភាពវាយប្រហារលើកងកម្លាំង អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិកបានថ្លែងប្រាប់ ទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិថា ជាការឆ្លើយតបរដ្ឋាភិបាលវ៉ាស៊ិនតោនក៏កំពុងដាក់គោលដៅវាយប្រហារតបតវិញផងដែរ ទៅលើក្រុមប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុង ប្រទេសស៊ីរីនិងអ៊ីរ៉ាក់តាមរយៈ ការវាយប្រហារតាមអាកាស។ ប្រេសិតពិសេសរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការ សហប្រជាជាតិលោក Majid Takht Ravanchi បានថ្លែងបែបនេះថា ការអះអាងទាំងឡាយដែលពាក់ព័ន្ធមកលើអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយ ការវាយប្រហារ ទៅលើកងកម្លាំងអាមេរិកនោះគឺ ជាមិនពិតនិងប្រឌិតហើយទាមទាររកភាពត្រឹមត្រូវ...
បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារ ប្រេងកាតរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសកាលពីថ្ងៃមិថុនា គឺបានកើនឡើងទៅដល់៨៦,៧៦លានបារ៉ែល ឬត្រូវជាប្រាក់ដែលទទួលបាន ៦,១៤ពាន់លានដុល្លារ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ប្រេងឆៅដែលបានលក់កាលពីខែមិថុនាទៅនេះ ជាធម្យមគឺមានតម្លៃប្រមាណជា ៧០,៧៧ដុល្លារក្នុងមួយបារ៉ែលដោយ ក្នុងនោះ៨៣,៦៩លានបារ៉ែល ត្រូវបាននាំចេញពីភាគកណ្តាលនៃ ប្រទេសនិងភាគខាងត្បូងខណៈដែល ភាគខាងជើងអាចនាំចេញបាន ៣,០៧លានបារ៉ែល។ គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ាក់ធ្លាប់ធ្វើការនាំចេញ ប្រេងឆៅបានរហូតទៅដល់១០០លានបារ៉ែល ក្នុងមួយខែជាមួយនឹងតម្លៃ ដែលខ្ពស់ជាងនេះប៉ុន្តែ OPEC Plus...
ក្លឹបមាន់ខ្នាយមាស Spurs ត្រូវបានគេដឹងថា បានត្រឹមទទួលពាក្យបដិសេធពីសំណាក់ក្លឹប Bologna ទៅលើការដោះដូរកីឡាករខ្សែការពារ Takehiro Tomiyashu នៅក្នុងរដូវក្តៅនេះបន្ទាប់ពីបានដាក់សំណើរ ជាតម្លៃខ្លួនប្រមាណជា ១៦លានផោន។ ការចេញផ្សាយដែលត្រូវបានធ្វើឡើងដោយ The Sky Sports បានបញ្ជាក់ទៀតថាក្លឹបអ៊ីតាលីមួយ នេះបានបន្តជំហថានឹងត្រូវតែអាច ទទួលបានតម្លៃខ្លួនពីសំណាក់កីឡាករជប៉ុនរូបនេះ យ៉ាងហោចណាស់ ២០លានផោន ប៉ុន្តែទោះបីជាយ៉ាងណាក្តីកិច្ចចរចាគ្នានៅតែបន្តធ្វើ នៅឡើយ។...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា Tolo News TV បានរាយការណ៍នៅថ្ងៃចន្ទនេះថា កងកម្លាំងទាំងអស់របស់សហរដ្ឋអាមេរិក និងអង្គការ NATO នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានជម្លៀសចេញពីលានដ្ឋានទ័ព Bagram Airfield នៅជិតរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដែលជាការជម្លៀសទ័ពទ្រង់ទ្រាយធំ ចម្រុះផ្តល់ដល់កងទ័ព រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។...
អាមេរិក៖យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple កំពុងពិចារណាបញ្ចេញ iPad កម្ពស់ប៉ុនកង់រថយន្តមានទំហំអេក្រង់ធំដល់ទៅ ១៦ អ៊ីញដើម្បីបំពេញតម្រូវការរបស់អតិថិជននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Mark Gurman អ្នកជំនួយការ Apple និងជាអ្នកសារព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Bloom berg បានឲ្យដឹងថា ក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះមានវិស្វករ និងអ្នកឌីហ្សាញដើម្បីរុករក iPad ធំ។ លោក...
ហូឡង់៖ការសិក្សាថ្មីមួយបានបង្ហាញថា ការប្រែប្រួល អាកាសធាតុអាច ធ្វើឲ្យប្រជាជនចំនួន ៤១០ លាននាក់នៅតាមតំបន់ឆ្នេរទូទាំងពិភពលោកប្រឈមនឹងហានិភ័យពីការកើនឡើង កម្ពស់ទឹកសមុទ្រត្រឹមឆ្នាំ ២១០០ ដែលជាការកើនឡើងជាង ៥៣ ភាគរយពីការប៉ាន់ស្មានបច្ចុប្បន្ននេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមដែលដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវបរិស្ថាន NUS ក្នុងប្រទេសហូឡង់បានរកឃើញថា បច្ចុប្បន្នមានប្រជាជនចំនួន ២៦៧ លាននាក់រស់នៅលើដីដែលមានកម្ពស់តិចជាង១.៨២ម៉ែត្រពីនីវ៉ូទឹកសមុទ្រដោយ ៦២ ភាគរយនៃចំនួនប្រជាជនស្ថិតនៅតំបន់ត្រូពិក ប៉ុន្តែប្រជាជននៅឥណ្ឌូនេស៊ីមានវិសាលភាពធំបំផុត នៃដីដែលមានហានិភ័យ។...
អាមេរិក៖រូបថតវាលផ្កាឡាវេនឌ័ដែលត្រូវបានបំភ្លឺឡើងដោយ Milky Way និងផ្កាយដុះកន្ទុយដែលឆ្លងកាត់ពីលើប្រាសាទ Stonehenge ស្ថិតក្នុងចំណោមអ្នកដែលទទួលបានពានរង្វាន់ តារាឆ្នើមប្រចាំឆ្នាំរបស់តារាវិទូ “Royal Observatory’s Astronomy” នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ព្រឹត្តិការណ៍ Royal Observatory Greenwich គឺស្ថិតនៅក្នុងឆ្នាំទី ១៣ របស់ខ្លួនហើយត្រូវបានបង្កើតឡើងដើម្បីបង្ហាញនូវអ្វីដែលល្អបំផុតនៅក្នុងវិស័យតារាសាស្ត្រមកពីជុំវិញពិភពលោក។ អ្នកអង្កេតបាននិយាយថា រូបភាពមួយចំនួនត្រូវបានបញ្ជូនត្រូវបានថតដោយអ្នកជំនាញខាងតារាសាស្ត្រនៅសួនច្បារកំឡុងពេលចាក់សោរ ដែលផ្តល់នូវទេសភាពប្លែកពីលើមេឃនៅពេលយប់។ ឆ្នាំនេះការប្រកួតប្រជែងទទួលបានការចូលរួមជាង...
អាមេរិក៖ក្រុមអ្នកស្រាវជ្រាវអង្គការអវកាសណាសាប្រហែលជា ខិតជិតរកមូលហេតុដែលឧស្ម័នមេតានត្រូវបាន ផលិតចេញពីប្រភពជីវសាស្រ្ត និងភូគព្ភសាស្រ្តត្រូវបាន គេប្រទះឃើញ នៅក្បែរផ្ទៃម៉ាទីនប៉ុន្តែមិនមែនបរិយាកាសរបស់វាទេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សម្រាប់ការសិក្សាថ្មីមួយត្រូវបាន ចេញផ្សាយនៅក្នុងទិនានុប្បវត្តិតារាសាស្ត្រភាព ខុសគ្នារវាងការអានអាចបណ្តាលមកពីពេលវេលានៃថ្ងៃ នៅពេលឧស្ម័នគ្មានពណ៌ និងគ្មានក្លិនកំពុងត្រូវបានគេរកមើល។ យានអវកាស Curiosity អាចរកឃើញមេតាន នៅពេលយប់ដោយគ្មានការរំខានពីឧបករណ៍ដទៃទៀត ខណៈយានអវកាស ExoMars Trace Gas Orbiter របស់ទីភ្នាក់ងារអវកាសអឺរ៉ុប...
អាល្លឺម៉ង់៖អ្នកស្រាវជ្រាវនៅប្រទេសអាល្លឺម៉ង់ បានបង្កើតយន្តហោះគ្មានមនុស្សបើក ឬដ្រូនទម្ងន់ស្រាលជាមួយ មីក្រូតូចដែលអាចកំណត់ទីតាំងមនុស្សដោយការស្រែករកការជួយ សង្គ្រោះរបស់ពួកគេនៅពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ជាជាងសេណារីយ៉ូដែលមាន លក្ខណៈស្រដៀងនឹង Terminator ឧបករណ៍ស្វយ័តនឹងត្រូវប្រើ ដើម្បីជួយអ្នកឆ្លើយតបដំបូងក្នុងការជួយសង្គ្រោះអ្នកដែល ពិបាកស្វែងរក បន្ទាប់ពីមានគ្រោះ មហន្តរាយធម្មជាតិ។ វិស្វករបានកត់ត្រាខ្លួនឯងធ្វើឲ្យនរណាម្នាក់មានគ្រោះថ្នាក់ដែលអាចបង្កើតដូចជា សំឡេង ស្រែក និងទះដៃ។ បន្ទាប់មកពួកគេបានបណ្តុះបណ្តាលក្បួនដោះស្រាយ AI របស់យន្ដហោះដើម្បីស្គាល់សំឡេង រំខានទាំងនោះ...