កីឡា

Guendouzi កំពុងខិតកៀកទៅនឹង ការផ្ទេរទៅក្លឹបបារាំង Marseille

កីឡាករ២រូបរបស់កាំភ្លើងធំ Arsenal ដែលមិនមានតំណែងក្នុងការបង្ហាញខ្លួនក្រោម ការដឹកនាំរបស់លោក Mikel Arteta នោះនឹងត្រូវបានគេរំពឹងទុកថាអាច ផ្ទេរទៅលេងនៅលីគបារាំង ហើយនារដូវកាលក្រោយ។

កីឡាករ Matteo Guendouzi ត្រូវបានគេដឹងថានឹងកៀកក្នុងការផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបបារាំង Marseille ហើយជាមួយនឹងកីឡាករ Williman Salibaក្រោយកិច្ចពិភាក្សាចរចាគ្នារវាងក្លឹប ទាំងពីរអស់រយៈពេលជាច្រើនសប្តាហ៍។

កីឡាករ Guendouzi មិនបានបង្ហាញខ្លួនលេង ឲ្យក្លឹបកាំភ្លើងធំ Arsenal ឡើយតាំងតែពីខែមិថុនាឆ្នាំ២០២០ដោយសារ បញ្ហាឈ្មោះជាមួយនឹងអ្នកគាំទ្រហើយមកដល់ពេលនេះ កិច្ចព្រមព្រៀងដំបូងគឺត្រូវបាន សម្រេចទៅហើយ ប៉ុន្តែនឹងត្រូវរងចាំរហូតដល់ការសម្រេចចិត្តចុងក្រោយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top