កីឡា

Sancho មិនទាន់ចង់និយាយ ពីបញ្ហាផ្ទេរមក បិសាចក្រហមឡើយ

កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រូវបានគេដឹងមកហើយថាទើបតែបានបញ្ចប់ទៅ នៃកិច្ចព្រមព្រៀងក្នុងការផ្ទេរ មកចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ជាផ្លូវការដែលវា គឺជាដំណឹងដ៏រីករាយបំផុត សម្រាប់អ្នកគាំទ្រក្លឹប។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមុនអំឡុងនៃការប្រកួតយកឈ្នះអ៊ុយក្រែន កាលពីយប់មិញនេះ Sancho បានបដិសេធ មិនព្រមទាំងធ្វើការនិយាយអ្វីច្រើន អំពីការផ្ទេរនេះនៅឡើយទេ។

កីឡាករផ្ទាល់បាននិយាយបែបនេះថា៖ ដោយស្មោះត្រង់ខ្ញុំមិនទាន់និយាយអ្វីអំពីវានោះទេ ពីព្រោះថាកំពុងផ្តោតអារម្មណ៍ខ្លាំង ទៅលើជ័យជំនះ សម្រាប់ពានរង្វាន់អ៊ឺរ៉ូឆ្នាំនេះ។ ព្រឹត្តិការណ៍នេះគឺជារឿងដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ហើយគឺជាពេលវេលា ដែលត្រូវផ្តោតការយកចិត្តទុកដាក់ទាំងអស់ទៅលើវា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top