កីឡា

Sancho ត្រូវបានគេមើលឃើញថា បានធ្វើដំណើរមកដល់ អាល្លឺម៉ង់វិញហើយ

AFP

យោងតាមការចេញផ្សាយ របស់ RT កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រូវបានគេមើលឃើញថា បានធ្វើដំណើរ ចុះចតមកដល់ទឹកដី អាល្លឺម៉ង់ហើយកាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ។

ប្រភពដដែលបានសរសេរទៀតថា ការវិលត្រឡប់មកវិញលើកនេះ គឺក្នុងគោលបំណងដើម្បីអាចមកចូលរួមក្លឹប Dortmund វិញបន្ទាប់ពីបានជួបបញ្ហាមិនគួររំពឹង ទុកជាមួយនឹងក្លឹបបិសាចក្រហម Man UTD នាពេលកន្លងមក។

Sancho កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៣ឆ្នាំរូបនេះបច្ចុប្បន្នកំពុងបន្តលេង ក្នុងនាមជាកីឡាករ របស់ Man UTD នៅឡើយចាប់ តាំងតែពីបានបានផ្ទេរ មកចូលរួមទីនេះកាលពី២រដូវកាល មុនក្រោយពេលដែលបានបង្ហាញ ទំរង់លេងយ៉ាងអស្ចារ្យជាមួយនឹងក្លឹប Dortmund ចាប់តាំងតែពីឆ្នាំ២០១៧មកក្នុងឈុតធំ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top