កីឡា

Real Madrid ចាប់អារម្មណ៍ Van de Beek ដើម្បីដោះដូរនឹង Varane

មកដល់ពេលនេះយើងបានដឹងហើយថា ក្លឹបបិសាចក្រហម Man UTD នៅតែមានបំណងចង់បាន កីឡាករខ្សែការពារបារាំង Varane របស់ក្លឹបយក្សអេស្បាញ Real Madrid ដដែល ហើយកំពុងព្យាយាមទាក់ទងនិងចរចា ដើម្បីពីនិត្យលទ្ធភាព នៃការដោះដូរនេះផងដែរ។

ទោះបីជាយ៉ាងណាក្តីក្លឹប Real Madrid ក៏ហាក់ដូចជា មើលឃើញជម្រើសមួយផងដែរតាមរយៈ ការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះ។ក្លឹបអេស្បាញមួយនេះបានចាប់ផ្តើម ចាប់អារម្មណ៍ ទៅលើកីឡាកររបស់ បិសាចក្រហម Man UTD ម្នាក់ដែរដូចគ្នាគឺ Van de Beek ហើយសង្ឃឹមថានឹងអាចក្លាយទៅជា ផ្នែកមួយនៃការដោះដូរលើកនេះ។

The Sunsports ក៏បានចេញផ្សាយស្រដៀងគ្នានេះដែរថា Real Madrid ចង់បានតម្លៃខ្លួនរបស់កីឡាករបារាំង រហូតទៅដល់៥០លានអ៊ឺរ៉ូប៉ុន្តែក្នុងនោះក៏ចង់បានកីឡាករ Van de Beek ដែល កំពុងព្យាយាមក្នុងការស្វែងរកតំណែង១១នាក់ដំបូង នៅនឹងក្លឹបអង់គ្លេសនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top