សហរដ្ឋអាមេរិក ៖ការស្រាវជ្រាវថ្មីមួយបានព្រមានថា គ្រឿងសំអាងដែលពេញនិយម ជាងពាក់កណ្តាល ដែលត្រូវបានលក់នៅសហរដ្ឋអាមេរិក និងកាណាដាទំនង ជាមានផ្ទុកនូវសារធាតុគីមី ពុលខ្ពស់ដែលគេហៅថាសារធាតុ polyfluoroalkyl (PFAS) នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Notre Dame បានសាកល្បងផលិតផលជាង ២០០ មុខរួមទាំងអ្នកលាក់គ្រឹះផលិតផលរោមចិញ្ចើម និងផលិតផលបបូរមាត់ហើយ បានរកឃើញភ័ស្តុតាងនៃ PFAS ប្រហែលពាក់កណ្តាល...
បារីស៖ក្រុមហ៊ុនផលិត ចំណីសត្វកំពុងតែ ផ្លាស់ប្តូរប្រូតេអ៊ីនសាច់សម្រាប់ សត្វល្អិតទាំងនោះដើម្បីកាត់បន្ថយផលប៉ះពាល់ បរិស្ថានសត្វឆ្មា ឬឆ្កែរបស់អ្នកចិញ្ចឹមសត្វនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ម៉ាកយីហោធំ ៗ ដូចជាNestle Purina និង Mars បានចូលរួមក្នុងការផ្លាស់ប្តូរថ្មីដោយ ប្រើដង្កូវហើររបស់black soldier ខណៈក្រុមហ៊ុនផ្សេងទៀតដូចជា Jiminy ប្រើប្រូតេអ៊ីនចង្រិត។ ការផ្លាស់ប្តូរនេះមានគោលបំណង កាត់បន្ថយកាបូនឌីអុកស៊ីតចំនួន ៦៤...
ទាហានរដ្ឋាភិបាលបានដុតបំផ្លាញភូមិមួយ របស់អ្នកស្រុក បើតាមការបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងនៅលើ បណ្តាញសង្គម។ សកម្មភាពនេះហាក់ជាការប៉ុនប៉ងដើម្បីបង្ក្រាប ការតស៊ូប្រឆាំងនឹងរបបយោធា ដែលកំពុងកាន់អំណាច។ យ៉ាងណាប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថា អគ្គិភ័យនេះបានបង្កដោយ “ពួកភេរវករ” ដែលកងទ័ពប្រដាប់អាវុធកំពុងព្យាយាមចាប់ខ្លួន ទៅវិញ។ ការបំផ្លិចបំផ្លាញភូមិស្ទើរទាំងស្រុងនេះគឺជាឧទាហរណ៍ចុងក្រោយនៃអំពើហិង្សាដែលបានរាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលរបបយោធាព្យាយាមបង្ក្រាបការបះបោរនៅទូទាំងប្រទេស។ រូបថត និងវីដេអូនៃភូមិឈ្មោះ គីនម៉ា ដែលរងការបំផ្លិចបំផ្លាញនៅក្នុងតំបន់ម៉ាកវេ ដែលត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម បានបង្ហាញភូមិភាគច្រើនត្រូវបានបំផ្លាញដោយភ្លើងនិងសាកសពសត្វចិញ្ចឹមរ៉ាយប៉ាយពាសវាលពាសកាល។...
មុខងារសំខាន់មួយលើកម្មវិធី Facebook ឈ្មោះថា Face Recognition នឹងអនុញ្ញាតឱ្យអ្នកប្រើដឹងថា មានអ្នកណាម្នាក់បានបង្ហោះរូបថតឬវីដេអូរបស់អ្នក ឬបង្ហោះជាប់អ្នកដោយចៃដន្យក្នុងនោះជាដើម។ Face Recognition ក៏ជាផ្នែកមួយ អាចឱ្យ Facebook Friend របស់អ្នក អាច Tag profile អ្នកចូលទៅកាន់ រូបថត/វីដេអូ របស់អ្នកបង្ហោះ ដោយគ្រាន់តែចុចប៉ះលើមុខលើផ្ទៃមុខ...
ចិន៖ប្រទេសចិនកំពុងបញ្ជូនអវកាសយានិកចំនួន ៣ នាក់ទៅក្នុងអវកាសជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំសម្រាប់បេសកកម្មទី ៣ នៃ១១ ដែលត្រូវការដើម្បីសាងសង់ស្ថានីយ៍អវកាស Tiangong ថ្មីរបស់ខ្លួននៅក្នុងគន្លងផែនដីទាប នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អវកាសយានិកទាំង៣រួមទាំងអ្នកធ្វើដំណើរទៅអវកាសជាលើកដំបូងនឹងស្នាក់នៅផ្នែកសំខាន់នៃស្ថានីយ៍ត្រូវបានគេស្គាល់ថា Tianhe ឬ Heavenly Harmony ជាភាសាអង់គ្លេស។ អវកាសយានិកនឹងហោះហើរនៅក្នុងយានអវកាស Shenzhou-12 ដែលបានបាញ់បង្ហោះនៅលើរ៉ុក្កែត Long March-2F...
អាមេរិក៖អង្គការអវកាសណាសា បានអនុម័តប្រព័ន្ធកែវពង្រីកអវកាសរបស់វត្ថុស្ទង់ជិតផែនដីដើម្បីជួយភ្នាក់ងារ អវកាសឲ្យត្រៀមខ្លួនបានល្អសម្រាប់អាចម៍ផ្កាយ នាពេលអនាគតដែលអាច បង្កការគំរាមកំហែងដល់ផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កែវពង្រីកអ៊ីនហ្វ្រារ៉េដមានប្រវែង៦ ម៉ែត្រនឹងជួយដល់តារាវិទូ និងអ្នកវិទ្យាសាស្ត្រនៅលើភពផែនដីរកឃើញ អាចម៍ផ្កាយ និងផ្កាយដុះកន្ទុយដែលអាចបង្កគ្រោះថ្នាក់បំផុតដែលស្ថិតនៅក្នុងចម្ងាយ ៣០ លានម៉ាយល៍នៃគន្លងផែនដី។ យោងតាមអង្គការណាសាបានឲ្យដឹងថា មាន 25,000 NEOs ប៉ុន្តែមានមនុស្សជាច្រើនទៀតកំពុងរង់ចាំ ការរកឃើញ។ អង្គការណាសាបានកំណត់ NEOs...
Euro ២០២០ ៖ក្រុមបាល់ទាត់ជម្រើសជាតិហូល្លង់ និងក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកជើងទី២ដណ្តើម បាន៣ពិន្ទុពីគូប្រកួតនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ សម្រាប់ពូលB ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ក្នុងលទ្ធផល២ទល់នឹង១ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិហូល្លង់ឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសជើងទី២ ក្នុងលទ្ធផល២ទល់នឹង០៕
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ទស្សនិកជន អ្នកគាំទ្រ បានសង្កេតឃើញថា តារាចម្រៀងស្រីលេចធ្លោក្នុងផលិតកម្មសាន់ ដេ គឺកញ្ញា វីរៈ និច្ច កាន់តែសិចស៊ី និងស្រស់ស្អាត ជាងមុន ខណៈដែលជីវភាពរបស់នាង ក៏កាន់តែរីកចម្រើនខ្លាំង គួឱ្យកត់សម្គាល់ ដោយមិនត្រឹមតែមានហាងសម្លៀកបំពាក់ដ៏ធំផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានរថយន្តទំនើបម៉ាក Mercedes-benz តម្លៃជាច្រើនម៉ឺនដុល្លារជិះទៀតផង ។ ជុំវិញនឹងភាពមានបាន...
អ៊ុយក្រែន៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនរកបាន៣ពិន្ទុសម្រាប់ព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូលC បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ាសេដូនខាងជើងក្នុងលទ្ធផល២-១នៅជុំទី២៕ដោយ៖លី ភីលីព
ភ្នំពេញ៖ អ្នកនាង សុទ្ធ បញ្ចកា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះសារថ្មីមួយទៀត ទាក់ទងនិងសកម្មភាពហិង្សាវាយដំលើរូបកាយនាង ពីសំណាក់គូស្នេហ៍សំណព្វចិត្តគឺតារាប្រុស យិត មាសឧស្សាហ៍ ហៅ អែដវីន ។ សូមរំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ អតីតភរិយាថៅកែផលិតកម្ម LD អ្នកនាង...