Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
ប៉េកាំង៖ រដ្ឋាភិបាលចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ប្រព្រឹត្ដចំពោះប្រទេសចិន និងទំនាក់ទំនងទ្វេភាគី ដោយមានគោលបំណង និងសមហេតុផល និងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីដើរលើផ្លូវនៃការអភិវឌ្ឍន៍ប្រកបដោយស្ថេរភាពឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗនេះរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin ថាគោលដៅរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺដើម្បីធ្វើឱ្យប្រាកដថា វាមានសមត្ថភាព និងផែនការប្រតិបត្តិការ ដើម្បីផ្តល់នូវការទប់ស្កាត់ ដែលអាចទុកចិត្តបានប្រឆាំងនឹងប្រទេសចិន។...
The Goal នៅថ្ងៃពុធនេះបានសរសេរថាតារាឆ្នើមអាហ្សង់ទីន Dybala របស់ក្លឹប Juventus នឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សបារាំង PSGនារដូវក្តៅខាងមុខនេះ ដោយការដោះដូរ ជាមួយនឹងកីឡាករ Icardi។ ប៉ុន្តែប្រភពដដែលក៏បានសរសេរទៀត ដែរថាក្លឹបអេស្បាញ Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍ ដូចគ្នានេះដែរក្នុងការដោះដូរកីឡាកររូបនេះជាមួយ នឹងខ្សែប្រយុទ្ធបារាំងមិនសូវ ឡើងជើងរបស់ខ្លួនគឺកីឡាករ Griezmann ប្រសិនបើអាចទៅរួចវានឹងធ្វើឡើង នៅរដូវក្តៅនេះតែម្តង។ Dybala...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះបានឲ្យដឹងថាកម្មវិធីចែករំលែកវិដេអូដ៏ល្បី TikTok ទំនងជាដាក់ឲ្យប្រើប្រាស់មុខងារថ្មី មួយនៅក្នុងឆ្នាំនេះគឺការឆាតលេងជាក្រុមឬ Group Chat ដែលយើងអាចមើលឃើញថា នឹងធ្វើឲ្យកម្មវិធីបណ្តាញសង្គមយក្សចិនមួយនេះនឹងក្លាយទៅជាគូប្រជែង ដ៏សំខាន់របស់ Facebook នៅក្នុងពេលនេះ។ ការឆាតលេងជាក្រុមគឺជាផ្នែកមួយ ដ៏សំខាន់នៃផែនការអភិវឌ្ឍរបស់ ក្រុមហ៊ុន ByteDance ដើម្បីអាចធ្វើឲ្យវាក្លាយទៅជាកម្មវិធីដែល មានទំនាក់ទំនងជាសង្គមកាន់តែ ខ្លាំងក្លាឡើងហើយមុខងារនេះគឺជាអ្វីដែល TikTok ធ្លាប់បានដាក់គម្រោងតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ។...
បរទេស៖ សកម្មភាពដឹកទំនិញកូរ៉េខាងជើង អាចកំពុងតែមានការកើនឡើង នៅក្នុងខែមីនានេះ ហើយនាវាខ្លះដែលបានបិទប្រព័ន្ធតាមដានរបស់ខ្លួន នៅពេលថ្មីៗនេះ បានត្រឡប់បើកឡើងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានមួយថ្មីៗនេះ។ ទិន្នន័យពីទីភ្នាក់ងារផ្តល់ការណ៍សម្ងាត់ដែនសមុទ្រ MarineTraffic បានបង្ហាញថា នាវាកូរ៉េខាងជើងចំនួន១៣គ្រឿង បានបើកប្រព័ន្ធកំណត់អត្ត សញ្ញាណអូតូម៉ាទិក របស់ខ្លួនវិញ ធ្វើឲ្យអាចតាមដាននាវា ដែលពីមុនធ្លាប់បានបាត់ការទាក់ទង។ រូបភាពនៃការធ្វើនាវាចរណ៍របស់នាវាកូរ៉េខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះ បង្ហាញថា នាវានានា ដែលរួមមានទំាងនាវាមួយគ្រឿងស្ថិតនៅក្នុងបញ្ជីក្រសួងរតនាគារសហរដ្ឋអាមេរិកសម្រាប់ការនាំចេញធ្យូងថ្មផងនោះ...
ភ្នំពេញ ៖យុទ្ធនាការចាក់វ៉ាក់សាំង បង្ការមេរោគCOVID-19 ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាលើកទី២បានចាប់ផ្តើម ដើម្បីត្រៀមហ្វឹកហាត់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តនាខែវិច្ឆិកា ២០២១ខាងមុខនេះ ក្នុងនោះក្រុមដឹកនាំ និងកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ក៏ចូលរួមចាក់ដែរ ។ លោក អ៊ូ រតនា អគ្គលេខាធិការ...
ភ្នំពេញ ៖ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTYមិនត្រឹមតែបញ្ចុះតម្លៃ8000$ក្នុងមួយឡូតិ៍នោះទេ គឺថែមទាំងអនុគ្រោះដល់បងប្អូនដែលជាអតិថិជនបង់ត្រឹមតែ50% និងរំលោះ50%ទៀត ជាមួយក្រុមហ៊ុនរយៈពេល៦ខែ ដោយគ្មានការប្រាក់ ដើម្បីចូលរួមសម្រួលលទ្ធភាព ដល់បងប្អូនអតិថិជនដែលចង់បានដីធ្វើផ្ទះស្នាក់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាបដូច្នេះសូមបងប្អូនប្រញាប់ឡើង ពីព្រោះកម្មវិធីពិសេសនេះ នឹងបញ្ចប់នៅបំណាច់ ខែមីនា ឆ្នាំ2021នេះហើយ។ ប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញកក់មុននិងទទួលបានមុន ហើយថែមមានជម្រើសរើសទីតាំង ដែលលោកអ្នកពេញចិត្តផងដែរ សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ នេះ...
បរទេស៖ ប្រទេសថៃនៅថ្ងៃអង្គារ បានបន្ថែមករណីឆ្លងវីរុសថ្មីចំនួន ១៤៩នាក់បន្ថែមទៀត ដែលភាគច្រើនរកឃើញនៅទីក្រុងបាងកក ដែលនាំឱ្យមានចំនួនករណី ឆ្លងវីរុសសរុបដែលបានបញ្ជាក់ចាប់តាំងពីការរាតត្បាតរាល កើនដល់ ២៧ ១៥៤នាក់ និងមានចំនួន អ្នកស្លាប់ចំនួន ៨៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិកនិងជប៉ុន បានបើកកិច្ចពិភាក្សាគ្នាមួយ នៅក្នុងទីក្រុងតូក្យូដើម្បីអាច អាចបង្កើនទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចូលរួមកិច្ចប្រជុំដែលត្រូវបានគេដាក់ឈ្មោះថា 2+2 ជាមួយនឹង រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi ព្រមទាំងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi...
បរទេស៖មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានលើកឡើងពីក្តីព្រួយបារម្ភស្តីពីឥរិយាបថរបស់ចិននៅទីក្រុងហុងកុង តំបន់ស្វយ័តស៊ីនជាំង និងតំបន់នានាផ្សេងទៀត និងបាននិយាយថា វាមិនស្របនឹងបទបញ្ជាអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមភាគីជប៉ុន បាននិយាយថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការវិវត្តដ៏គួរឲ្យរំខានថ្មីៗនេះនៅក្នុងតំបន់ ដូចជាច្បាប់ការពារដែនសមុទ្ររបស់ចិនជាដើម។ តាមសេចក្តីរាយការណ៍...