កីឡា

Barcelona ចង់ដោះដូរ Griezmann ជាមួយនឹង Dybala

The Goal នៅថ្ងៃពុធនេះបានសរសេរថាតារាឆ្នើមអាហ្សង់ទីន Dybala របស់ក្លឹប Juventus នឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សបារាំង PSGនារដូវក្តៅខាងមុខនេះ ដោយការដោះដូរ ជាមួយនឹងកីឡាករ Icardi។

ប៉ុន្តែប្រភពដដែលក៏បានសរសេរទៀត ដែរថាក្លឹបអេស្បាញ Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍ ដូចគ្នានេះដែរក្នុងការដោះដូរកីឡាកររូបនេះជាមួយ នឹងខ្សែប្រយុទ្ធបារាំងមិនសូវ ឡើងជើងរបស់ខ្លួនគឺកីឡាករ Griezmann ប្រសិនបើអាចទៅរួចវានឹងធ្វើឡើង នៅរដូវក្តៅនេះតែម្តង។

Dybala ត្រូវបានគេមើលឃើញថានៅតែរំពឹងទុកថានឹងអាចចាកចេញពីអ៊ីតាលីដដែល ចាប់តាំងតែពីមានវត្តមានរបស់កីឡាករចំណូលថ្មីដូចជា CR7 និង Morataមកប៉ុន្តែឧិកាសសម្រាប ចាកចេញរដូវក្តៅលើកនេះឃើញថាមានចំនួនកាន់តែច្រើន ឡើងជាពិសេសក្លឹប Barcelona តែម្តង៕

ប្រែសម្រួល៖ស៊ុនលី

https://www.goal.com/en/news/live/transfer-news-and-rumours-live/ta6eiimw2nj21uil6yj3y4tij

Most Popular

To Top