កីឡាករខ្សែប្រយុទ្ធបារាំង Benzema រដូវកាលនេះនោតែអាចបង្ហាញទំរង់លេង បានយ៉ាងល្អសម្រាប់ក្លឹបយក្សអេស្បាញ Real Madrid ដដែលហើយហាក់ដូចជានៅមិនទាន់មានកីឡាករណាអាចមកជំនួសតំណែងរបស់គាត់បាននៅឡើយដែរ។ នៅសប្តាហ៍នេះឆ្លើយតបទៅនឹងព័ត៌មាននៃការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនោះ Benzema និយាយថាទ្វាបេះដូងរបស់គាត់គឺចំហជាប់ជានិច្ចសម្រាប់ក្លឹបប្រសិនបើក្លឹបនិងប្រធានក្លឹបនឹងបើកការចរចា និងផ្តល់សំណើរថ្មីជូនគាត់ពាក់ព័ន្ធទៅនឹងកុងត្រាថ្មី។ Benzema វ័យ៣៣ឆ្នាំរូបនេះត្រូវបានគេដឹងថាមានកុងត្រាសុពលភាពត្រឹមឆ្នាំ២០២២ខាងមុខប៉ុន្តែមកដល់ពេលនេះគាត់តែងតែត្រូវបានព័ត៌មានជាច្រើនចេញផ្សាយថានឹងអាចចាកចេញពី Bernabeu ទៅ ចូលរួមជាមួយនឹងក្លឹបថ្មីជាពិសេសក្លឹបនៅលីគស្រុកកំណើតប្រទេសបារាំង Ligue 1៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមសេចក្តីរាយការណ៍ មួយពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុនកំពុងតែបង្កើនការអភិវឌ្ឍផលិត យន្តហោះចម្បាំងជំនាន់ សម្រាប់ប្រើជំនួសតំណែងយន្តហោះចម្បាំង Mitsubishi F-2។ទីភ្នាក់ងារសារព័ត៌មាន NHK បានរាយការណ៍នៅថ្ងៃចន្ទថា រោងចក្ររបស់ក្រុមហ៊ុន Mitsubishi Heavy Industries នៅខេត្ត គឺជាទីតាំងនៃការអភិវឌ្ឍផលិតម៉ាស៊ីនថ្មី យន្តហោះ និងប្រព័ន្ធរ៉ាដា ហើយគម្រោង គឺត្រូវបានធ្វើរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកចំនួន៧។ ស្របពេលដែលការងារនាពេលបច្ចុប្បន្ន...
ភ្នំពេញ៖ ក្រុមហ៊ុន អចលនទ្រព្យHIGH GROW PROPERTY មានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ពាណិជ្ជកម្ម ដោយមិនមែនជាក្រុមហ៊ុនបោកប្រាស់ រកស៊ីបោកប្រាស់បងប្អូនប្រជាពលរដ្ឋនោះទេ។ គម្រោងដីឡូតិ៍ដ៏មានសកក្តានុពលនេះស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្សារម៉ាក្រូចំងាយ3km និង1kmពីគំរោងឆៃណាថោន ព្រមទាំងជិតរីស៊តម៉ានេរហរិហរាល័យ និងនៅក្បែរគំរោងសាកលវិទ្យាល័យUC2មានផ្ទះប្រជាពលរដ្ធ យ៉ាងច្រើនកុះករ ហើយចុះពីផ្លូវជាតិលេខ6A ត្រឹមតែ1km តែប៉ុណ្ណោះ។...
ភ្នំពេញ៖ទីបំផុតកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា រួមជាមួយគ្រូបង្វឹក និងមន្ត្រីដឹកនាំបានបញ្ចប់ការចាក់វ៉ាក់សាំងការពារមេរោគCOVID-19 រួចរាល់ជាស្ថាពរចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះនៅមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីត្រៀមខ្លួនចូលរួមហ្វឹកហាត់ ឡើងក្រោយពីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដំណើរឆ្ពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម។ តាមការគ្រោងទុកក្នុងចំណោមក្រុមជម្រើសជាតិទាំងអស់នេះ គឺត្រូវចាក់ក្នុងរយៈពេល៣ថ្ងៃ ហើយ នៅថ្ងៃទី១៥ ខែមីនានេះ គឺជាថ្ងៃចាក់បញ្ចប់ដែលមាន ចំនួន ១០៥១នាក់។ នាថ្ងៃចាក់បញ្ចប់នេះគេសង្កេតឃើញថា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃទី១៥ ខែមីនា ដែលបានកើនឡើងលើស០៥ករណីធៀបនឹងមួយថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មីទាំងនេះគឺជាអ្នកនាំចូល ដែលមានប្រភពមកពីបរទេស ។ ចំនួនករនីថ្មីមិនមានបញ្ចេញរោគសញ្ញា...
អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយមង្គម Facebook ប្រហែលជាមិនត្រូវបានគេស្គាល់ពីកម្មវិធីសម្រាប់វីដេអូប្លែកៗដូចជាគូប្រកួតប្រជែង របស់ខ្លួន Snapchat និង TikTok នោះឡើយ ប៉ុន្តែនាពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តល់ជូនអ្នកបង្កើត មាតិកានូវឱកាសរកលុយពីការបង្កើតរបស់ពួកគេនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានប្រកាសថា អ្នកប្រើប្រាស់បែបនេះអាចដាក់ការផ្សាយពាណិជ្ជកម្មជាវីដេអូខ្លីៗដោយការធ្វើតេស្តិ៍ ដំបូងចាប់ផ្តើមជាមួយផ្ទាំងនៅក្នុង Facebook Stories ។ អ្នកច្នៃប្រឌិតអាចរកប្រាក់ចំណូល បានជាមួយវីដេអូខ្លីមួយនាទីដែលពីមុនត្រូវបានកំណត់ត្រឹមតែរយៈពេល៣នាទី និងសម្រាប់អ្នកប្រើប្រាស់ ដោយការអញ្ជើញប៉ុណ្ណោះ។...
ប៉េកាំង៖ ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាបបង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងរ៉ង់ហ្គូន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថារោងចក្រចំនួន ៣២កន្លែង នៅក្នុងទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតជាទឹកប្រាក់ ៣៧ លានដុល្លារ និងបណ្តាលឲ្យ និយោជិក ២ នាក់រងរបួសនៅពេលដែលកម្លាំងសន្តិសុខបានធ្វើការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់បាត់បង់ជីវិត។ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅតាមទីប្រជុំជន ដែលមានរោងចក្រក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងនោះដែរស្ថានទូតចិនប្រចាំទីក្រុងរ៉ង់ហ្គូន...
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមនៅថ្ងៃអង្គារនេះ ដើម្បីលុបចោលកិច្ចព្រមព្រៀងសន្តិភាព យោធាជាមួយកូរ៉េខាងត្បូង និងដកអង្គភាពការងាររបស់គណបក្ស ដែលមានភារកិច្ចក្នុងការសន្ទនា គ្នារវាងកូរ៉េ ខណៈដែលលោកស្រីបានរិះគន់កូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក។ លោកស្រី គីម យ៉ូជុង ក៏បានព្រមានដល់រដ្ឋបាលអាមេរិក ថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន កុំធ្វើអំពើអរិភាពបែបនេះ...
ដូចដែលអ្នកទាំងអស់ធ្លាប់បានឮហើយឈ្មោះក្រុមហ៊ុន Caviar គឺជាក្រុមហ៊ុនល្បីល្បាញមួយបណ្ដុំដោយអ្នកជំនាញខាងផលិតសម្ភារៈលំដាប់ខ្ពស់ (Premium)។ Caviar តែងតែបង្ហាញពី iPhone Special Editions សឹងតែគ្រប់ម៉ូឌែលនិងក្រុមហ៊ុនធំៗផ្សេងៗទៀត។ លើកនេះក៏មិនខុសពីសព្វមួយដងដែរ Caviar បានបង្ហាញពីស្មាតហ្វូនពីរគ្រឿងពាសដោយមាសសុទ្ធនោះគឺ iPhone 12 Pro និង Galaxy S21 Ultra របស់ក្រុមហ៊ុន Samsung...
អង់គ្លេស៖ការស្រាវជ្រាវថ្មីមួយបានអះអាងថា កម្មវិធីត្រួតពិនិត្យជំងឺមហារីកក្រពេញប្រូស្តាតជាតិនៅក្នុងចក្រភពអង់គ្លេសផ្តោតលើបុរស ដែលត្រូវបានគេកំណត់ជាមុន ពីស្ថានភាពហ្សែនអាចការពារមនុស្សម្នាក់ក្នុងចំណោម៦នាក់ បានស្លាប់យសារជំងឺប្រភេទនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យCollege London (UCL) កំពុងស្នើសុំការពិនិត្យរកគោលដៅបន្ថែមសម្រាប់អ្នកដែលមាន ហានិភ័យខ្ពស់នៃជំងឺដោយផ្អែកលើអាយុ និងប្រវត្តិហ្សែនរបស់ពួកគេ។លទ្ធផលនៃការសិក្សាគំរូរបស់ពួកគេបានបង្ហាញថា កម្មវិធីដំបូងពាក់ព័ន្ធនឹងការយកគំរូឈាម ឬទឹកមាត់ក្នុងការស្វែងរកហ្សែន ជីវម៉ាសអាចការពារការស្លាប់មហារីកក្រពេញប្រូស្តាតរហូតដល់១៦ ភាគរយ។ មិនដូចមហារីកសុដន់ និងមាត់ស្បូនទេ នៅចក្រភពអង់គ្លេស មិនមានកម្មវិធីពិនិត្យជាតិមហារីកក្រពេញប្រូស្តាតទេ ពីព្រោះរហូតមកដល់ពេលនេះ មិនទាន់បានបង្ហាញថា...