បច្ចេកវិទ្យា

ក្រុមហ៊ុនជប៉ុន Mitsubishi កំពុងធ្វើការងារលើយន្តហោះចម្បាំងជំនាន់ក្រោយ របស់យន្តហោះ F-2 

បរទេស៖ យោងតាមសេចក្តីរាយការណ៍ មួយពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុនកំពុងតែបង្កើនការអភិវឌ្ឍផលិត យន្តហោះចម្បាំងជំនាន់ សម្រាប់ប្រើជំនួសតំណែងយន្តហោះចម្បាំង Mitsubishi F-2។
ទីភ្នាក់ងារសារព័ត៌មាន NHK បានរាយការណ៍នៅថ្ងៃចន្ទថា រោងចក្ររបស់ក្រុមហ៊ុន Mitsubishi Heavy Industries នៅខេត្ត គឺជាទីតាំងនៃការអភិវឌ្ឍផលិតម៉ាស៊ីនថ្មី យន្តហោះ និងប្រព័ន្ធរ៉ាដា ហើយគម្រោង គឺត្រូវបានធ្វើរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកចំនួន៧។

ស្របពេលដែលការងារនាពេលបច្ចុប្បន្ន កំពុងតែត្រូវបានធ្វើឡើងជាមួយវិស្វករចំនួន២០០នាក់នោះ ក្រុមការងានោះ នឹងពង្រីកឲ្យដល់ចំនួន៥០០នាក់ ហើយចំណែកសេចក្តីលម្អិតនៃការរចនាបង្កើតយន្តហោះថ្មីនេះ នឹងត្រៀមរួចរាល់នៅត្រឹមឆ្នាំ២០២៧។ ក្រោយការផលិតយន្តហោះគម្រូនិងធ្វើតេស្តហោះហើរនោះ ផលិតកម្មខាតធំ ត្រូវបានគេគ្រោងចាប់ផ្តើមនៅក្នុងឆ្នាំ២០៣១។

គួរបញ្ជាក់ថា ប្រទេសជប៉ុន នឹងអនុវត្តគម្រោងនេះ ដោយមានការគាំទ្រពីក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំងបំបាំងកាយ F-35៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top