CNN៖ Zin Ko Ko Zaw អាយុ ២២ ឆ្នាំត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល។ Ma “Angel” Kyal Sin អាយុ ១៩ ឆ្នាំ បានបាញ់ចំក្បាលយ៉ាងសាហាវ។ Nay Myo Aung អាយុ ១៦ ឆ្នាំ...
សេអ៊ូល៖ នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា មួយនៅនិទាឃរដូវក្នុងទ្រង់ទ្រាយធំមួយ នៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។ យោងតាមយោធាបានឲ្យដឹងថា ការបណ្តុះបណ្តាល មេបញ្ជាការចម្រុះ រួមបញ្ចូលគ្នាតាមកុំព្យូទ័រ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែមីនា គឺពាក់ព័ន្ធនឹងកម្រិត អប្បបរមានៃកងទ័ព បើប្រៀបធៀបជាមួយកងមុនៗ ដែលមានស្ថានភាព ជំងឺឆ្លង ហើយគ្មានការធ្វើសមយុទ្ធនៅខាងក្រៅទៀតនោះទេ។...
ទីធ្លាមុខប្រាសាទអង្គរវត្ត បេតិកភណ្ឌពិភពលោករបស់កម្ពុជា ដែលធ្លាប់តែ រញ៉េរញ៉ៃដោយការលក់ដូរ បែបអនាធិបតេយ្យ ទឹកលេច ពេលភ្លៀងបែកភក់មើលមិនយល់ ពេលនេះបានប្រែមុខមាត់សឹងមិនគួរឲ្យជឿ។ ក្រោយការរៀបចំសួន ការរើតូបលក់ដូរ បែបអនាធិបតេយ្យ ការដាំស្មៅ ដាំផ្កា ក្រាលការ៉ូឡា ជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាអស់រយៈពេលជាច្រើនខែអាជ្ញាធរជាតិអប្សរា និងផ្នែកពាក់ព័ន្ធការកែប្រែបរិវេណមុខប្រាសាទអង្គរ ឲ្យក្លាយជាទីឋានដ៏រមនា គួរជាទីទស្សនារបស់ភ្ញៀវទេសចរ និងលើកតម្លៃវប្បធម៌ បេតិកភណ្ឌជាតិខ្មែរយ៉ាងខ្ពស់ត្រដែត។ តាមផែនការការងាររបស់នាយកដ្ឋានគ្រប់គ្រង ព្រៃឈើ...
ក្រុមហ៊ុន Honda Motor បានប្រកាសចេញរថយន្តម៉ូដែល Legend ថ្មី ដែលមានបំពាក់មកជាមួយនូវ បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត៣ (Level 3) ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មរថយន្ត ក្នុងការធ្វើពាណិជ្ជកម្មស្វ័យប្រវត្តិកម្មសម្រាប់រថយន្តដឹកអ្នកដំណើរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មរថយន្តកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ខណៈរថយន្ត Honda Legend ដែលជាប្រភេទរថយន្ត Sedan ប្រណីតនេះ អាចដំណើរការដោយគ្មានការបញ្ជាពីអ្នកបើកបរ...
បរទេស៖កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យនេះ បានធ្វើការវាយប្រហារតាមអាកាស លើរដ្ឋធានីនៃប្រទេសយេម៉ែន គឺទីក្រុងសាណាអា ក្រោយនិយាយថា ខ្លួនបានកម្ទេចកូនដ្រូនដែលពួកឧទ្ទាមហូធីប្រើ ដោយរួមមានតិចបំផុត៥គ្រឿង បានវាយប្រហារឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយថា កូនដ្រូនទាំងនោះ មានគោលដៅវាយប្រហារលើទីតាំងស៊ីវិល ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងជាក់លាក់នោះទេ។ ស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីណែនាំមួយ ដោយលើកឡើងពីរបាយការណ៍អំពីការវាយប្រហារនិងការបំផ្ទុះ នៅថ្ងៃអាទិត្យនេះ ក្បែរទីក្រុង...
បរទេស៖ប្រសិតពិសេសប្រចាំ ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូល ទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។ ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។ តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ...
(ភ្នំពេញ) ថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២១៖ពេលនេះ…អ្នកប្រើស្មាតហ្វូន Samsung កាន់តែត្រូវប៉ាន់ហើយគឺអែមម៉ង…! ដូចដឹងស្រាប់ហើយថាក្នុងពេលបច្ចុប្បន្ននេះស្មាតហ្វូនដែលបំពាក់ 5G គឺមានតម្លៃមិនធូរឡើយបើធៀបនឹង ក្រុមហ៊ុនផលិតផលស្មាតហ្វូន ក្នុងទីផ្សារកម្ពុជាយើង…ខ្លះ 400$ ជាង…ខ្លះ 500$ ជាង…បើនិយាយពីស៊េរី Flagship វិញគឺមានខ្លះតម្លៃច្រើនជាងនេះ 2 ទៅ 3 ដង...
តូក្យូ៖ ប្រទេសជប៉ុន បានជំរុញឱ្យកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបដោយហិង្សាលើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ យោធាកាលពីខែមុនមួយថ្ងៃបន្ទាប់ពីមនុស្ស ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃបាតុកម្ម ដែលមានគ្រោះថ្នាក់បំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ជប៉ុនលោក Katsunobu Kato បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់អំពើហឹង្សា ដែលកំពុងបន្តប្រឆាំងនឹងជនស៊ីវិល ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីសហគមន៍អន្តរជាតិក៏ដោយ”។ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានចែករំលែកការព្រួយបារម្ភអំពីការប្រើប្រាស់កម្លាំងចុងក្រោយរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌូនេស៊ីលោក Retno Marsudi...
បរទេស៖ ពលករចំណាកស្រុកនៅប្រទេសកូរ៉េខាងត្បូង មានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានគេដកចេញពីកម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ទូទាំងប្រទេស ឬត្រូវបានផ្អាកពីបញ្ជីអាទិភាពវិញ ដោយនិយាយថា វិធានការដែលទាក់ទងនឹងវីរុសរបស់រដ្ឋាភិបាលមិនទាន់ត្រូវបានអនុវត្តស្មើៗគ្នាចំពោះពួកគេទេ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង រដ្ឋាភិបាលបាននិយាយថា ជនបរទេសដែលបានស្នាក់នៅក្នុងប្រទេសនេះរយៈពេលជាង ៣ ខែ រួមទាំងជនចំណាកស្រុកដែលគ្មានឯកសារ គឺនឹងត្រូវផ្តល់វ៉ាក់សាំង...
បរទេស៖នៅពេលថ្មីៗនេះ សេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជឿថា សិទ្ធិអំណាចសម្រាប់ការប្រើប្រាស់កងកម្លាំងយោធា ដែលធ្លាប់បានប្រើដើម្បីវិនិច្ឆ័យការវាយប្រហាររបស់អាមេរិក លើគោលដៅនៅនាយសមុទ្រ គួរតែធ្វើការពិនិត្យឡើងវិញ។ សមាជិកព្រឹទ្ធសភាមកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Tim Kaine និងសមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ លោក Todd Young បានណែនាំចេញច្បាប់មួយក្នុងសប្ដាហ៍នេះ ដើម្បីលុបចោលច្បាប់សិទ្ធិអំណាយសម្រាប់ការប្រើកម្លាំងយោធាឆ្នាំ១៩៩១និង២០០២ប្រឆាំងអ៊ីរ៉ាក់...