អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា រណ្តៅខ្មៅដំបូងបង្អស់ដែលមនុស្សជាតិបាន រកឃើញ មានទំហំធំធេងជាងអ្វី ដែលបានគិតពីមុនទៅទៀត របស់ក្រុមអ្នកវិទ្យាសាស្រ្ត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ប្រភពកាំរស្មី X-galactic ដែលក្រោយមកមានឈ្មោះថា Cygnus X-1 ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៦៥ នៅពេលប្រដាប់ប្រដា Geiger ចំនួនមួយត្រូវបានដឹក នៅលើគ្រាប់រ៉ុក្កែតតូចមួយ...
កីឡាករខ្សែការពារកំពុងឡើងទំរង់លេង Ezri Konsa ដែលកំពុងលេងឲ្យក្លឹប Aston Villa នៅពេលនេះគឺត្រូវបានគេដឹងថា មានលេចឬព័ត៌មាន ដោយមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗមួយចំនួន នៅអង់គ្លេសប៉ុន្តែគ្រូបង្វឹករបស់ក្លឹបបានចេញមកបដិសេធ ដំណឹងចចាមអារ៉ាមទាំងនេះ។ គ្រូបង្វឹករបស់ក្លឹបលោក Dean Smith បានបង្ហាញពីអារម្មណ៍ សំណើចទៅរបាយការណ៍ទាំងនោះដែលបាននិយាយថា Konsa អាយុ២៣ឆ្នាំរូបនេះគឺកំពុងក្លាយ ទៅជាគៅលដៅរបស់ ក្លឹបមាន់ខ្នាយមាស Spurs...
ញូវយ៉ក៖ សារព័ត៌មានញូវយ៉កថែមស៍ បានចុះផ្សាយថា នៅពេលដែលរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក បានព្យាយាមស្តារចរន្តអគ្គិសនីនិងទឹក កាលពីសប្តាហ៍មុន នោះជាសញ្ញានៃហានិភ័យ ដែលបណ្តាលមកពី អាកាសធាតុកាន់តែខ្លាំងឡើង ចំពោះហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់របស់អាមេរិក កំពុងកើនឡើងនៅទូទាំងប្រទេស។ ព្យុះរដូវរងាពេញមួយសប្តាហ៍ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅរដ្ឋតិចសាស់ អូក្លាហូម៉ា មីស៊ីស៊ីពី និងរដ្ឋជាច្រើនទៀត។ មួយភាគបីនៃផលិតកម្មប្រេង នៅក្នុងប្រទេសនេះ ត្រូវបានបញ្ឈប់។ ប្រព័ន្ធទឹកស្អាតនៅរដ្ឋអូហៃយ៉ូ ត្រូវបានបិទ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ថា យោធារបស់ប្រទេសអេហ្ស៊ីប បានលើកឡើងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពជើងទឹករបស់ប្រទេសអេហ្ស៊ីប និងអេស្ប៉ាញ បានរួមគ្នាធ្វើលំហាត់សមយុទ្ធយោធាដែនទឹក នៅដែនសមុទ្រក្រហម ។ សមយុទ្ធរួមគ្នា គឺជាលើកទី២នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយមកនេះ បន្ទាប់ពីយោធាជើងទឹកនៃប្រទេសទាំងពីរ បានធ្វើលំហាត់សមយុទ្ធរួមគ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅដែនសមុទ្រក្រហម ។ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ការហ្វឹកហ្វឹនមានសកម្មភាពផ្សេងៗគ្នាច្រើន...
ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ – UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយ នៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង។ តាមរយៈកិច្ចសហការនេះ UFC និង TikTok នឹងធ្វើការបង្កើតនិងផ្សាយមាតិកាជាប្រចាំសប្តាហ៍ដែលស្តីអំពីសន្និសិទ្ធសារព័ត៌មាន កិច្ចសម្ភាស៍ជាមួយអត្តពលិក ទស្សនកិច្ចសង្វៀនប្រដាល់ ការហ្វឹកហាត់ និងសកម្មភាពជាច្រើនទៀត។ គ្រប់វីដអូទាំងអស់ នឹងត្រូវបានផ្សាយនៅលើTikTok...
ភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១៖ និយាយទៅអេក្រង់ធំភ្លឺច្បាស់… កាមេរ៉ាថតច្បាស់ស្អាត … ថាមពលថ្មធំប្រើឆ្លងថ្ងៃ (ប្រើឡើងមិនខ្វល់ពីឆ្នាំងសាក)…ហើយតម្លៃក៏សមរម្យអស់ស្ទះទៀត… លក់មិនរង្គើទីផ្សារទើបចម្លែក…! Samsung Galaxy A02s និង Galaxy A02 ដែលទើបចេញលក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើងនេះ គឺពិតជាផលិតឡើងចាក់ចំបេះដូងអ្នកប្រើប្រាស់ពេលបច្ចុប្បន្ននេះតែម្តង! Samsung Galaxy...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យបៀលប្រាយ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើស សាស្រ្តាចារ្យក្រៅម៉ោងចំនួន ២នាក់ បម្រើការងារនៅលេខាធិការដ្ឋានព្រឹទ្ធបុរស នៃមហាវិទ្យាល័យនិតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។ សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ពីលក្ខខណ្ឌនៃការជ្រើសរើសដូចជា៖១. សាស្រ្តាចារ្យ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ដែលមានជំនាញ/ឯកទេស៖ នីតិសាស្ត្រ ឬ រដ្ឋបាលសាធារណៈ បទពិសោធក្នុងបង្រៀនតាមជំនាញយ៉ាងតិច៣ឆ្នាំ នៅតាមសាកលវិទ្យាល័យ...
រដ្ឋកាលីហ្វ័រញ៉ា៖ តារាវិទូរូបវិទ្យាដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានផ្តិតយករូបភាពមួយលានក្នុងមួយលាននៃយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ជាមួយថតរូបព្រះអាទិត្យបង្កឲ្យមានការភ្ញាក់ ផ្អើលពាសពេញពិភពលោកនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបភាព និងវីដេអូគួរឲ្យភ្ញាក់ផ្អើលត្រូវបានចាប់ យកដោយចៃដន្យបង្ហាញពីយន្ដហោះបានដាក់ពណ៌ខ្មៅយ៉ាងល្អឥតខ្ចោះ ទៅនឹងផ្ទៃពណ៌ទឹកក្រូចដ៏កាចសាហាវ។ យន្តហោះពាណិជ្ជកម្មចំណាយពេលតែមួយវិនាទី ប៉ុណ្ណោះ ដើម្បីហោះហើរកាត់ព្រះអាទិត្យ នៅពេលវាធ្វើដំណើរពី San Francisco ទៅ New Jersey។...
សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ លើការចែករំលែកការចំណាយសម្រាប់ការដាក់កងទ័ពអាមេរិកចំនួន ២៨,៥០០ នាក់ ឲ្យបានមុនខែមេសា។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ដែលហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឱ្យកងទ័ពអាមេរិក (USFK) អាចត្រូវបានបង្ខំឱ្យឈប់សម្រាកដោយមិនបានបង់ប្រាក់នៅថ្ងៃទី០១ ខែមេសា ប្រសិនបើអវត្តមានកិច្ចព្រមព្រៀងថ្មីនេះ។ ប្រភពនោះបានប្រាប់ទីភ្នាក់ងារយ៉ុនហាប់ក្នុងលក្ខខណ្ឌអនាមិកថា“...