កីឡា

Konsa កំពុងមានទំនាក់ទំនង ជាមួយនឹងក្លឹប Liverpool និង Spurs

កីឡាករខ្សែការពារកំពុងឡើងទំរង់លេង Ezri Konsa ដែលកំពុងលេងឲ្យក្លឹប Aston Villa នៅពេលនេះគឺត្រូវបានគេដឹងថា មានលេចឬព័ត៌មាន ដោយមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗមួយចំនួន នៅអង់គ្លេសប៉ុន្តែគ្រូបង្វឹករបស់ក្លឹបបានចេញមកបដិសេធ ដំណឹងចចាមអារ៉ាមទាំងនេះ។

គ្រូបង្វឹករបស់ក្លឹបលោក Dean Smith បានបង្ហាញពីអារម្មណ៍ សំណើចទៅរបាយការណ៍ទាំងនោះដែលបាននិយាយថា Konsa អាយុ២៣ឆ្នាំរូបនេះគឺកំពុងក្លាយ ទៅជាគៅលដៅរបស់ ក្លឹបមាន់ខ្នាយមាស Spurs និងហង្សក្រហម Liverpool។

លោកបានបន្តថា Villa មិនដែលមានបំណង ក្នុងការបែងចែក ផ្លូវគ្នាឡើយ ជាមួយនឹងកីឡាករដែលខ្លួន បានចាយលុយទិញពី Brenford កាលពិឆ្នាំ២០១៩រូបនេះឡើយ ហើយបញ្ជាក់ថា តម្លៃខ្លួនរបស់គាត់ ក៏មិនអាច នៅត្រឹម១២លានផោនដូចកាលពីមុននោះដែរ នៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top