បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា តម្លៃនៃរូបិយបណ្ណវត្ថុដ៏ល្បីល្បាញ Bitcoin គឺបានធ្លាក់ចុះដល់ទៅ២០ភាគរយកាលពីថ្ងៃចន្ទម្សិលមិញបន្ទាប់ពីវាបានឡើង ដល់តម្លៃជិត៤២ ០០០ផោនកាលពីថ្ងៃសុក្រកន្លងមក។ យោងតាមការទិន្នន័យរបស់វេបសាយ coindesk.com បានបញ្ជាក់ថា Bitcoin បានធ្លាក់ពី ៣០ ៣០៥ដុល្លារពី៣៨ ៩៤៧ ដុល្លារត្រឹមតែរយៈពេល២៤ម៉ោង។ប្រភពដដែលនេះបានឲ្យដឹងដែរថា តម្លៃជួញដូររបស់វាមានត្រឹមតែ៣៥ ០០០ដុល្លារប៉ុណ្ណោះនៅមុនពេលដែលវាឡើងទៅដល់តម្លៃកំណត់ត្រា កាលពីថ្ងៃសុក្រកន្លងទៅ។ រំលឹកដែរថាកាលពីថ្ងៃទី១៦ខែធ្នូកន្លងទៅ តម្លៃរបស់វាត្រូវបានកើនឡើងដល់ទៅ២០ ០០០ដុល្លារមិនធ្លាប់តាំងតែពីវាត្រូវ បានបង្កើតឡើងដំបូង...
កាន់តែមានអារម្មណ៍កក់ក្ដៅ ជាមួយនឹងបរិយាកាសថ្មី នៃការរៀបចំជាលក្ខណៈស្តង់ដា ពិតជាពិសេសសម្រាប់បងៗ ជួបពិភាក្សាការងារ និងសម្រាប់សិស្ស-និស្សិត ដែលមានតម្រូវការ ធ្វើកិច្ចការសាលា ឬកិច្ចការផ្សេងៗ ចាំកាលទៀត សូមតាមរយៈលេខទូរស័ព្ទ ទំនាក់ទំនងៈ087 333 489 ដែលមាននៅសាខា BrewHouse ព្រះបរមរាជរាំង ។ BrewHouse មានសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកាហ្វេឈ្ងុយៗ☕️...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវ ការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថាលោកគីមជុងអ៊ុនមេដឹកនាំកំពូលនៃកូរ៉េខាងជើង បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយអរិភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង។ នៅក្នុងសន្និបាតគណបក្សលើកទី ៨ ដែលកំពុងបន្តលោកគីម បានលើកឡើងថា ការបញ្ឈប់គោលនយោបាយអរិភាពរបស់ក្រុងវ៉ាស៊ីនតោននឹងក្លាយជាគន្លឹះ សម្រាប់ទំនាក់ទំនងនាពេលអនាគតរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ លោកគីម ជុងអ៊ុន ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា ទោះបីជាយ៉ាងណាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនផ្លាស់ប្តូរឡើយ ដោយមិនគិតពីអ្នកណា...
បរទេស៖ នៅសប្តាហ៍នេះក្រុមភ្នាក់ងារស៊ើបការពិសេស FBI បានធ្វើការព្រមានអំពីលទ្ធភាពនៃការធ្វើការតវ៉ាប្រឆាំង បំពាក់ដោយអាវុធផងដែរពីសំណាក់ក្រុមគាំទ្រលោក Donald Trump ដែលនឹងធ្វើឡើងនៅទូទាំងប្រេសមុនពេលដែឡការឡើងកាន់អំណាចជាផ្លូវការដោយ ប្រធានាធិបតីថ្មីលោក Joe Biden។ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថារបាយការណ៍ដែលត្រូវបានបង្ហាញបានព្រមានចំៗ អំពីផែនការនៃការតវ៉ាប្រឆាំងដោយក្រុមតវ៉ាប្រដាប់ដោយអាវុធនឹងធ្វើឡើងនៅក្នុងរដ្ឋទាំង៥០បូករួម ទាំងវ៉ាស៊ិនតោនផងនិងមានគោលដៅទៅលើអគាររដ្ឋាភិបាលតែម្តងនឹងធ្វើឡើង នៅមុនថ្ងៃទី២០ខែមករាជាថ្ងៃឡើងកាន់អំណាច របស់រដ្ឋាភិបាលថ្មី។ ទោះបីជាយ៉ាងណាក្តីមន្ត្រីសន្តិសុខ របស់រដ្ឋាភិបាលបានធ្វើការអះអាងថានឹងមិនមានហេតុការណ៍ស្រដៀងគ្នាកើតឡើង សាជាថ្មីឡើយដូចកាលពីថ្ងៃទី៦ខែមករានៅពេលដែលក្រុមគាំទ្ររាប់ពាន់នាក់ បានសម្រុកចូលវិមានរដ្ឋាភិបាល...
អាមេរិក៖ វ៉ែនតាឆ្លាតវៃ “Smart Glasses” គឺជាក្តីសុបិន្តនៃបំពង់បច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាចាប់តាំងពីពេលដែល Google Glass របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ចាប់ផ្តើមដំណើរការកាលពីឆ្នាំ ២០១៣ ប៉ុន្តែ Smart Glasses មិនមានភាពជាក់ស្តែងបន្ថែមទៀតសម្រាប់ការបញ្ចូលវត្ថុឌីជីថលទៅក្នុងពិភពពិតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook កំពុងតែចាប់យកភាពអស្ចារ្យនេះ ហើយនិយាយថា ឧបករណ៍របស់ខ្លួននឹងចាប់ផ្តើមឆាប់ៗជាងឆ្នាំក្រោយ។ មិនដូចកញ្ចក់ Google...
ស្ត្រេស គឺជាផ្នែកធម្មតានៃបទពិសោធន៍របស់មនុស្ស វាត្រូវបានគេដាក់បញ្ចូលក្នុងខ្លួនយើង។ ភាពតានតឹងទំនងជាបណ្តាលមកពីបទពិសោធន៍ ដែលមិនមានគ្រោះថ្នាក់ដល់ជីវិតដូចជាបញ្ហានៅកន្លែងធ្វើការ ឬការរំខានគ្រួសារ។ ស្ត្រេសអាចធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលឈឺឬសូម្បីតែឈឺចាប់ហើយការរកវិធីគ្រប់គ្រងវាមានសារៈសំខាន់ណាស់ក្នុងការថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ។ នេះជារឿង ១៥ យ៉ាងដែលអ្នកអាចធ្វើបានក្នុងពេលឥឡូវនេះដើម្បីជួយអ្នកចាប់ផ្តើមមានអារម្មណ៍ស្ងប់។១.ធ្វើបញ្ជីលើអ្វីៗដែលធ្វើអោយអ្នករីករាយ២.សម្រាកខ្លះ៣.លេងជាមួយសត្វចិញ្ចឹម៤.ព្យាយាមធ្វើសមាធិ៥.ចំណាយពេលខ្លះជាមួយធម្មជាតិ៦.កែខៃចំណុចសម្ពាធ៧.បន្ធូរសាច់ដុំរបស់អ្នក៨.សម្អាតកន្លែងរបស់អ្នក៩.ធ្វើលំហាត់ប្រាណបន្តិចបន្តួច១០.ឱបក្រសោបកូនរបស់អ្នក ហើយលេងជាមួយពួកគេ១១.ទទួលជំនួយបន្តិចបន្តួចពីមិត្តរបស់អ្នក១២.កំណត់ព្រំដែនជីវិតការងារ១៣.សរសេរនៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ១៤.សាកល្បងហាត់យូហ្គា១៥.ដកដង្ហើមឱ្យវែងៗ៕ប្រភព៖health
កំពតៈ ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខេត្តជាប់មាត់សមុទ្រ ឱ្យទៅជាតំបន់កម្សាន្តដ៏ទាក់ទាញលំដាប់អន្តរជាតិ បច្ចុប្បនេះ ខេត្តកំពត នៅតែបន្តភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗជាច្រើនដែលមានតម្លៃរាប់សិបលានដុល្លារ ដែលបម្រើដល់វិស័យទេសចរណ៍។ ភ្ជាប់ជាមួយនឹងការទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើននៅទូទាំងខេត្តកំពត លោកបណ្ឌិត តេង រិទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនអចលទ្រព្យ R Investment Group នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញពីក្ដីសាទរ ទៅនឹងអ្វីដែលខេត្តកំពតទទួលបាននៅពេលនេះ...
ខ្សែការពារ Paddy Barrett ជាកីឡាករមានបទពិសោធជោគជាំ នៅតំបន់អឺរ៉ុប ហើយគេមានចំណូលរហូតដល់ ១,៦៩៥,២៥០ ដុល្លារក្នុងមួយឆ្នាំកាលលេង នៅលីគកំពូលអាមេរិក ឆ្នាំ២០១៨ ។ យ៉ាងណាមានប្រិយមិត្តជាច្រើនកើតជា ចម្ងល់ចង់ដឹងហេតុអ្វីបានជាខ្សែការពាររូបនេះសម្រេចមកប្រកបអាជីពនៅកម្ពុជា ។ អតីតខ្សែការពារ Dundalk បាននិយាយថា « វាដូចឆ្កួតដែលខ្ញុំចេញពីអឺរ៉ុបមកលេងនៅទីនេះ (លីគកំពូលកម្ពុជា) ។ គ្រូបង្វឹករបស់...
ក្លឹបបិសាចក្រហម Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ គូប្រជែង Liverpool ក្នុងជុំទី៤នៃពានរង្វាន់ FA Cup ក្នុងខែនេះ។ United បានឡើងមកកាន់ជុំទី៤ បន្ទាប់ពីបានយកឈ្នះ Watford ១-០ ខណៈ Liverpool ឈ្នះលើ Aston Villa ៤-១។ ក្រុមមកពី...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ពីបទដកបម្រាមលើការធ្វើទំនាក់ទំនងជាមួយមន្ត្រីតៃវ៉ាន់ ដោយនិយាយថា គ្មានអ្នកណាម្នាក់ អាចរារាំងការបង្រួបបង្រួមប្រទេសឡើងវិញនោះទេ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ កោតសរសើរទង្វើរបស់អាមេរិកនោះ ថាជាសញ្ញាមួយនៃភាពជាដៃគូពិភពលោក។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសពីការផ្លាស់ប្តូរនោះ កាលពីថ្ងៃសៅរ៍ ក្នុងពេលតែប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ត្រាំ ចាកចេញ ហើយលោក ចូ បៃដិន...