សេដ្ឋកិច្ច​

Bitcoin ធ្លាក់តម្លៃដល់ទៅ ២០ភាគរយ បន្ទាប់ពីឡើង ដល់កម្រិតខ្ពស់បំផុត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា តម្លៃនៃរូបិយបណ្ណវត្ថុដ៏ល្បីល្បាញ Bitcoin គឺបានធ្លាក់ចុះដល់ទៅ២០ភាគរយកាលពីថ្ងៃចន្ទម្សិលមិញ
បន្ទាប់ពីវាបានឡើង ដល់តម្លៃជិត៤២ ០០០ផោនកាលពីថ្ងៃសុក្រកន្លងមក។

យោងតាមការទិន្នន័យរបស់វេបសាយ coindesk.com បានបញ្ជាក់ថា Bitcoin បានធ្លាក់ពី ៣០ ៣០៥ដុល្លារពី៣៨ ៩៤៧ ដុល្លារត្រឹមតែរយៈពេល២៤ម៉ោង។ប្រភពដដែលនេះ
បានឲ្យដឹងដែរថា តម្លៃជួញដូររបស់វាមានត្រឹមតែ៣៥ ០០០ដុល្លារប៉ុណ្ណោះនៅមុនពេលដែលវាឡើងទៅដល់តម្លៃកំណត់ត្រា កាលពីថ្ងៃសុក្រកន្លងទៅ។

រំលឹកដែរថាកាលពីថ្ងៃទី១៦ខែធ្នូកន្លងទៅ តម្លៃរបស់វាត្រូវបានកើនឡើងដល់ទៅ២០ ០០០ដុល្លារមិនធ្លាប់តាំងតែពីវាត្រូវ បានបង្កើតឡើងដំបូង តាំងតែ ពីឆ្នាំ២០០៩ហើយវាបានធ្វើឲ្យអ្នកកាន់កាប់រូបិយបណ្ណវត្ថុនេះមាន ភាពរំភើបនៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top