បរទេស៖ក្រុមការងារទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយប្រាប់ថា ទីក្រុងមូស្គូ បានចាប់ផ្តើមផ្តល់ការចាក់ថ្នាំវ៉ាក់សាំង Sputnik V បង្កាជម្ងឺកូវីដ១៩ នៅតាមគ្លីនិកនានា នាថ្ងៃសៅរ៍នេះ ដែលនេះគឺជាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំដំបូងបំផុតរបស់ប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍ ក្រុមការងារទទួលបន្ទុកកិច្ចការ មេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយថា ថ្នាំវ៉ាក់សាំងដែលផលិតដោយរុស្ស៊ី ជាបឋមនឹងផ្តល់ឲ្យដល់វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកធ្វើការសង្គមនានា ព្រោះតែពួកគេមានហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងជម្ងឺ។...
តូក្យូ៖ លោក Heizo Takenaka ជំនួយការលោកនាយករដ្ឋមន្រ្តី Yoshihide Suga បាននិយាយថា ប្រទេសជប៉ុនគួរតែពិចារណាបង្កើតបណ្តាញសុវត្ថិភាព សម្រាប់ក្រុមហ៊ុនដែលត្រូវការជំនួយដើម្បីរួចផុតពីគ្រោះ មហន្តរាយពីការឆ្លងរាលដាលនៃមេរោគCOVID019ដូចជាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Takenaka បានបន្តថា ធនាគារជប៉ុន (BOJ) ក៏ប្រហែលជាត្រូវការគាំទ្រស្ថាប័នហិរញ្ញវត្ថុ ប្រសិន បើពួកគេទទួលរងនូវការខាតបង់យ៉ាងច្រើនពី ថវិកាសង្គ្រោះធំ។...
ខលហ្គែត ជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោកដែលឈរជើងបានយូរជាងគេ។ នៅជុំវិញពិភពលោកមានគ្រួសារចំនួន ៦២% ប្រើប្រាស់ផលិតផល ខលហ្គែត។ ជាច្រើនឆ្នាំមកហើយដែល ខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង្គម ដែលជួយឱ្យអ្នកប្រើប្រាស់មានស្នាមញញឹមដ៏ស្រស់ស្អាតនិងសភ្លឺចែងចាំង និងមានទម្លាប់ធ្វើឱ្យមានសុខភាពល្អ។ សម្រាប់នៅប្រទេសកម្ពុជា ខលហ្គែត បានលក់ផលិតផលរបស់ខ្លួនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានគ្រួសារកម្ពុជាជាច្រើនប្រើប្រាស់ផលិតផល ខលហ្គែត។ នេះក៏ព្រោះតែខលហ្គែត ជាម៉ាកផលិតផលសុខភាពមាត់ធ្មេញឈានមុខគេនៅលើពិភពលោក។ ខលហ្គែត ជឿជាក់ថាអ្នកគ្រប់គ្នាសមនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរដែលធ្វើឱ្យពួកគេញញឹមកាន់តែច្រើន។ ហេតុនេះបានជានៅក្នុងឆ្នាំ ២០២០ នេះ ខលហ្គែត មានកម្មវិធីប្រូម៉ូសិន កោសភ្លាមឈ្នះភ្លាម។ ឥឡូវនេះ អ្នកប្រើប្រាស់មានមូលហេតុកាន់តែច្រើនដែលធ្វើឱ្យពួកគាត់ញញឹមកាន់តែច្រើន។...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតរុស្ស៊ីនិងប្រទេសផលិតប្រេងផ្សេងទៀត បានឈានទៅដល់យល់ព្រមគ្នាមួយក្នុងការ ចាប់ផ្តើមបង្កើនទិន្នផលបូមប្រេង នៅខែក្រោយទោះបីជាការរីករាលដាល នៃជំងឺឆ្លងវីរុសនេះនៅតែបន្តកើនឡើងផ្ទុយពីតម្រូវការក្តី។ អង្គការប្រទេសនាំចេញប្រេងឬហៅកាត់ថា OPEC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថាការទប់ស្កាត់ផលិតកម្មដែលមានស្រាប់ នឹងត្រូវបានបន្ធូរបន្ថយបន្តិចចាប់ពីថ្ងៃទី ១ ខែមករាដោយសមាជិកនៃសម្ព័ន្ធភាព OPEC + ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយ OPEC បាននិយាយទៀតថា ចាប់ផ្តើមនៅខែមករាឆ្នាំ...
ប្រ៊ូហោសន៍ នឹង ប៉ាប៉ាប្រ៊ូ សូមណែនាំកែវដ៏ស្រស់ស្អាតទាន់សម័យបែបខ្ចូតៗដែលមានពណ៌ចំនួន៣ ដែលជាប្រភេទកែវខ្ចប់ជាមួយនឹង ភេសជ្ជៈប្រភេទក្ដៅគ្រប់ប្រភេទ ដល់អតិថិជនថា លោកអ្នកគ្រាន់តែចំណាយទិញកែវមួយទុកប្រើប្រាស់ ក្នុងតម្លៃត្រឹមតែ១២$ តែប៉ុណ្ណោះ ហើយរាល់អតិថិជនដែលបានទិញនឹងទទួលបានការបញ្ចុះតម្លៃ១៥% ភ្លាម ៗដោយគ្រាន់តែខ្ចប់ជាមួយនឹង ភេសជ្ជៈប្រភេទក្ដៅគ្រប់ប្រភេទជាមួយនឹងកែវទាន់សម័យរបស់ ប្រ៊ូហោសន៍ នឹង ប៉ាប៉ាប្រ៊ូ។ អតិថិជនអាចរកទិញបាននៅប្រ៊ូហោសន៍គ្រប់សាខា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ...
ក្រុមហ៊ុន Vespa បានប្រកាសចេញម៉ូតូ GTS 300 HPE Super Tech ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានតម្លៃរហូតដល់ទៅ ៣៣ ០០០រីងហ្គីត ឬប្រហែលខ្ទង់ ៨ ១២០ដុល្លារ។ សម្រាប់ម៉ូតូ Vespa GTS 300 HPE...
អ្នកចាត់ការរបស់ Arsenal លោក Mikel Arteta បាននិយាយថា ការត្រឡប់មកវិញរបស់អ្នកគាំទ្រមកកាន់កីឡដ្ឋាន Emirates ក្នុងជំនួបជ័យជម្នះលើ Rapid Vienna ក្នុងពាន Europa League គឺជាយប់ពិសេសបំផុតមួយ។ អ្នកគាំទ្រ២០០០នាក់បានអនុញ្ញាតឲ្យចូលទស្សនាការប្រកួតរវាង Arsenal និង Rapid Vienn។ វាមានរយៈពេល២៧១ថ្ងៃចាប់តាំងពីអ្នកគាំទ្រ Arsenal...
កាលីហ្វ័រញ៉ា៖ក្រុមហ៊ុនFacebook Inc បាននិយាយថា ខ្លួននឹងលុបចោលនូវការអះអាងមិនពិតអំពីវ៉ាក់សាំងមេរោគ COVID-19 ត្រូវបានបង្អាក់ដោយអ្នកជំនាញសុខភាពសាធារណៈ បន្ទាប់ពីការប្រកាសស្រដៀងគ្នានេះដោយគេហទំព័រ YouTube របស់ក្រុមហ៊ុន Alphabet Inc នៅខែតុលាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការផ្លាស់ប្តូរនេះពង្រីកវិធានបច្ចុប្បន្នរបស់ Facebook ប្រឆាំងនឹងការភូតកុហក និងទ្រឹស្តីមិនពិតអំពីការរាតត្បាត។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនិយាយថា ខ្លួនទទួលយកព័ត៌មានមិនត្រឹមត្រូវពីវីរុសបង្កហានិភ័យនៃគ្រោះថ្នាក់នឹងកើតមាន ខណៈការដាក់ស្លាក និងកាត់បន្ថយការចែកចាយការអះអាងមិនពិតផ្សេងទៀត ដែលមិនបានឈានដល់កម្រិតនោះ។...
បរទេស៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងលោក លីអ៊ីន – យ៉ាំង នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុ នៅក្នុងរដ្ឋបាលអនាគតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកលី តាមរយៈវេទិកាតាមប្រព័ន្ធអនឡាញថា «ខ្ញុំបាននិយាយរឿងនេះម្តងហើយម្តងទៀតជាច្រើនដង...
នាថ្ងៃទី១១ខែធ្នូឆ្នាំ១៩៤៦ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិមួយត្រូវបានប្រព្រឹត្តឡើង ក្នុងគោលបំនងបោះឆ្នោតដោយបង្កើតឲ្យមានមូលនិធិមួយសង្គ្រោះបន្ទាន់ដល់កុមារឬ United Nation International Children’s Emergency (UNICEF) ដែលជាអង្គការស្ថិតនៅ ក្នុងគោលដៅធំដើម្បីផ្តល់ជំនួយនិងការគាំទ្រដល់កុមារដែលរស់នៅក្នុងប្រទេស ដែលបានបំផ្លិចបំផ្លាញ ដោយសង្គ្រាម។ បន្ទាប់ពីវិបត្តិស្បៀងអាហារនិងវិបត្ដិវេជ្ជសាស្ដ្រ នៅចុងទសវត្សឆ្នាំ១៩៤០អង្គការយូនីសេហ្វUNICEFបានបន្តតួនាទីរបស់ខ្លួនជាអង្គការ ផ្តល់ជំនួយដល់កុមារនៃគ្រប់ប្រជាជាតិដែលកំពុងមានបញ្ហានិងបន្តបន្ទាប់មកទៀត នៅក្នុងអំឡុង ទសវត្សរ៍ឆ្នាំ១៩៧០វាក៏បានក្លាយជាអង្គការដែលមានការគាំទ្រពេញទំហឹង ទៅលើសិទ្ធិកុមារ នៅលើលោក។ ក្រោយមកនៅក្នុងអំឡុងឆ្នាំ...