បច្ចេកវិទ្យា

ជំនួយការលោក Suga ៖ជប៉ុនគួរតែថ្លឹងថ្លែងនូវបណ្តាញ សុវត្ថិភាព សម្រាប់ក្រុមហ៊ុន រងគ្រោះ ដោយសារមេរោគ COVID-19

តូក្យូ៖ លោក Heizo Takenaka ជំនួយការលោកនាយករដ្ឋមន្រ្តី Yoshihide Suga បាននិយាយថា ប្រទេសជប៉ុនគួរតែពិចារណាបង្កើតបណ្តាញសុវត្ថិភាព សម្រាប់ក្រុមហ៊ុនដែលត្រូវការជំនួយដើម្បីរួចផុតពីគ្រោះ មហន្តរាយពីការឆ្លងរាលដាលនៃមេរោគCOVID019ដូចជាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Takenaka បានបន្តថា ធនាគារជប៉ុន (BOJ) ក៏ប្រហែលជាត្រូវការគាំទ្រស្ថាប័នហិរញ្ញវត្ថុ ប្រសិន បើពួកគេទទួលរងនូវការខាតបង់យ៉ាងច្រើនពី ថវិកាសង្គ្រោះធំ។ ប៉ុន្តែលោកបានប្រយ័ត្នប្រយែង ចំពោះគំនិតនេះដែលបានលើកឡើងដោយ អ្នកវិភាគមួយចំនួនថា BOJ គួរតែចាក់ដើមទុនដោយផ្ទាល់ ទៅលើក្រុមហ៊ុនមានបញ្ហាបែបនេះ ដោយលើកហេតុផលថា ធនាគារកណ្តាលកំពុងប្រឈម នឹងហានិភ័យឯកជនរួចទៅហើយ ដោយទិញមូលនិធិប្តូរប្រាក់យ៉ាងច្រើន (ETF) ។

លោក Takenaka បានប្រាប់ ថា មូលហេតុដែលយើងមិនបានឃើញ ការកើនឡើងយ៉ាងខ្លាំង នៃការ ក្ស័យធនរបស់ក្រុមហ៊ុន និងការបាត់បង់ការងារគឺដោយសារតែ វិធានការរបស់ BOJ ហើយរដ្ឋាភិបាល បានបង្ហាញពីប្រសិទ្ធភាព ក្នុងការកាត់បន្ថយការខូចខាតភ្លាមៗ។ លោក Takenaka បានបន្ថែមថា ប៉ុន្តែ យើងមិនអាចបន្តវិធានការ ទាំងនេះជារៀងរហូតបានទេ ។ យើងចាំបាច់ ត្រូវមានការ ពិភាក្សាលើការបង្កើតក្របខណ្ឌស្រដៀង នឹងសាជីវកម្មស្តារនីយកម្មឧស្សាហកម្មនៃប្រទេសជប៉ុន៕

Most Popular

To Top