តូក្យូៈហ្គេមដែលផ្តល់ឲ្យអ្នកលេង នូវប្រអប់ឧបករណ៍មួយ ដើម្បីបង្កើតកម្រិត Super Mario បន្ទាប់មកបញ្ចូលវាឲ្យអ្នកលេងលើអ៊ីនធើណេត បន្ទាប់ពីក្រុមហ៊ុន Nintendo មានការវាយលុកយ៉ាងខ្លាំង ដោយសារ Super Mario Maker គឺជាគំនិតមួយ ដ៏អស្ចារ្យអាចមើលឃើញជាក់ស្តែង ក្រោយចេញលក់កាលឆ្នាំ ២០១៥ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ការបើកដំណើរការរចនាដល់អ្នកគាំទ្រ គ្រប់ទីកន្លែងនៅលើពិភពលោក មិនត្រឹមតែមានអត្ថន័យនៃវគ្គសិក្សាក្រៅប្រអប់ដែលប្រកបដោយភាព...
ឥណ្ឌូនេស៊ី៖ការបញ្ចុះសពរបស់កុមារនាយុគសម័យ Holocene ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះគឺជាការរកឃើញដំបូងគេរបស់ខ្លួន ដែលបង្ហាញពីដៃ និងជើងរបស់ពួកគេត្រូវបានកាត់ចេញ បន្ទាប់ពីមរណភាពកាលពី ៨០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្មេងនោះមានអាយុចន្លោះពី ៤ ទៅ ៨ ឆ្នាំនៅពេលពួកគេ បានស្លាប់ហើយផ្តល់ឲ្យអ្នកជំនាញនូវការមើលទៅពិធីបញ្ចុះសពក្នុងកំឡុងពេលនោះ។ ដោយថ្នាំលាបពណ៌ក្រហមត្រូវបានគេដាក់លើថ្ពាល់របស់កុមារហើយដុំថ្មមួយត្រូវបានគេរកឃើញ នៅពីក្រោមក្បាលរបស់ពួកគេ។ ចំណែកដៃនិងជើងរបស់កុមារត្រូវបានគេកាត់ ចេញមុនពេលបញ្ចុះ គឺជាការអនុវត្តត្រូវបានគេសង្កេតឃើញនៅក្នុងកន្លែងកម្សាន្តដទៃទៀតចាប់ពី ពេលតែមួយ។...
បរទេស៖ នាយកដ្ឋានអភិរក្សជាតិ (DOC) បាននិយាយនៅថ្ងៃពុធថា ត្រីបាឡែនចំនួន ៩៧ ក្បាល និងត្រីដូហ្វីន ៣ក្បាល បានស្លាប់នៅមាត់ច្រាំងដ៏ធំមួយនៅលើកោះ Chatham ដែលនៅដាច់ស្រយាលក្នុងប្រទេសនូវែលហ្សេឡង់ ដែលគេសង្ស័យថា អាចមកពីលក្ខខណ្ឌរលកសមុទ្រធំៗ ឬ វត្តមានត្រីឆ្លាមពណ៌ដ៏ធំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ បានសរសេរថា បុរសម្នាក់ដែលធ្លាប់បានផ្តល់លុយរបស់ខ្លួនដល់ទៅ២,៥លានដុល្លារទៅឲ្យយុទ្ធនាការ ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា របស់លោក Trump នោះបានធ្វើការប្តឹងទាមទារប្រាក់ទាំងនោះមកវិញហើយ។ លោក Fred Eshelman ដែលជាម្ចាស់ឧបត្ថម្ភបានដាក់ពាក្យបន្តឹង ទៅលើយុទ្ធនាការដែលមានឈ្មោះថា True the Vote Inc ដែលលោកបានពិពណ៍ថាលទ្ធផលដែលទទួលបានគឺមិនមានអ្វីទាំងអស់ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Bloomberg។ គួរឲ្យដឹងដែរថាយុទ្ធនាការប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោតដែលមានឈ្មោះថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រទេសចិនបានដាក់បន្ថែមពន្ធទៅលើផលិតផលស្រាក្រហមរបស់ប្រទេសអូស្ត្រាលី ដល់ទៅ២១២ភាគរយហើយដែលវានឹងចាប់ផ្តើមអនុវត្តចាប់ពី ថ្ងៃសៅរ៍នេះតទៅ។ យោងតាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយថាការសម្រេចចិត្តនេះនឹងធ្វើឡើងដើម្បីអាចធ្វើការវាស់វែងទៅលើផលិតទាំងអស់ របស់ប្រទេសអូស្ត្រាលីដែលក្នុងនោះពន្ធទៅលើផលិតផល ស្រាក្រហមនេះត្រូវបាន គេមើលឃើញថាបានកើនឡើងពី១០៧ភាគរយ ទៅ២១២ភាគរយ។ គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះ ស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមានភាពតានតឹងដាក់គ្នាខ្លាំងមែនទែនក្រោយពេល ដែលអូស្ត្រាលីនិងនាយករដ្ឋមន្ត្រីរបស់ខ្លួនតែងតែបានធ្វើការទាមទារឲ្យមាន ការស៊ើបអង្កេតទៅលើបញ្ហារាតត្បាតដំបូងនៃកូវីដ១៩នៅក្នុងទីក្រុងវ៉ូហានដែលវាបាន ធ្វើឲ្យចិនមានភាពមិនសប្បាយចិត្តខ្លាំងឡើយ៕ ប្រែសម្រួល៖ស៊ុនល
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អនាគតប្រធានាធិបតី អាមេរិកថ្មីលោក Joe Biden បានធ្វើការអំពាវនាវ ទៅកាន់ពលរដ្ឋរបស់ខ្លួនក្នុងការបញ្ចប់ទៅនូវ រដូវកាលដែលគួរឲ្យភ័យខ្លាច សម្រាប់រដូវរងារខងមុខ ខណៈដែលប្រទេសទាំងមូល កំពុងតែប្រឈមមុខទៅ នឹងបញ្ហាកូវីដ១៩ដ៏ធ្ងន់ធ្ងរដូចពេលបច្ចុប្បន្ននេះ។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីវិស្សមកាល Thanksgiving លោកបានបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងអស់ពេលនេះកំពុង ស្ថិតនៅក្នុងសង្គ្រាមប្រឆាំងទៅនឹងវិរុសកូវដ១៩ គឺមិនមែនជាពេល ដែលត្រូវធ្វើការសង្គ្រាមប្រឆងគ្នាឯង...
ភ្នំពេញ ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេច លទ្ធផលថ្មីមួយទៀត គឺសមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន 2 ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន 800,000 គណនី។ នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់រួមមាន ទ្រព្យសកម្មសរុប 3.39 ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង 2.96...
ហ្សឺណែវ៖ យោងតាមតួលេខចុងក្រោយពី អង្គការសុខភាពពិភពលោក (WHO) ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ៦០ លាននាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ រហូតដល់ ៦០,០៧៤,១៧៤ នាក់និងចំនួនអ្នកស្លាប់ បានកើនឡើងដល់ចំនួន ១,៤១៦,២៩២នាក់។ សហរដ្ឋអាមេរិក បានបន្តរាយការណ៍អំពីចំនួនអ្នកស្លាប់ និងការស្លាប់ខ្ពស់បំផុត ដែលមានចំនួនឆ្លង ១២,៤៤១,៩២៥នាក់ និងស្លាប់ ២៥៧,៨២៥ នាក់។...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ៧មករាតេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃសៅរ៍ទី ៥ ខែ ឆ្នូ ឆ្នាំ២០២០ ទៅបញ្ចប់នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២១ដោយក្រុមកីឡាចូលរួមប្រកួតមានចំនួន១០ក្រុមមានក្រុមជាតិ និងអន្តរជាតិក្រោមគំនិតផ្តួចផ្តើមដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន...
អង់គ្លេស៖កន្លែងបោះតង់(ជំរុំ)របស់មនុស្សនាយុគសម័យថ្មបន្សល់នូវភ័ស្តុតាងជាច្រើនដូចជាឧបករណ៍ផ្លុំ និងសម្បកពណ៌ខៀវក្រម៉ៅដែលមានអាយុកាល ៧០០០ ឆ្នាំត្រូវបានរកឃើញនៅក្នុងតំបន់ New Forest រួមជាមួយបូជនីយដ្ឋាន និងកន្លែងបូជាកាលពីឆ្នាំ១៣០០ មុនគ.សនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យា និងអ្នកស្ម័គ្រចិត្តមកពីអាជ្ញាធរឧទ្យានជាតិ និងសាកលវិទ្យាល័យ Bournemouth បានធ្វើការជីករុករកនា Beaulieu Estate នៅHampshire ។ កាំរស្មីវិទ្យុសកម្មកំណត់កាលបរិច្ឆេទនៃសែល និងឧបករណ៍ធ្វើពីជ័របានមកពីប្រហែល ៥.៧៣៦-៥,៦៤៣ មុនគ.ស...