បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេស នៅថ្ងៃនេះ បានសរសេរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc ប្រមាណជា៦លានដូសនឹងត្រូវធ្វើការចែកចាយ ទៅកាន់ពលរដ្ឋអាមេរិក ក្នុងពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះបើអជ្ញាធរអាមេរិក នឹងអនុញ្ញាតិភ្លាម។ វ៉ាស៊ិនតោនប៉ុស្ត៍បានសរសេរថា Pfizer នឹងកំពុងតែរងចាំ ការសម្រេចចិត្តចុងក្រោយពីសំណាក់ភ្នាក់ងារត្រួតពិនិត្យចំណី អាហារនិងថ្នាំ របស់អាមេរិកឬហៅកាត់ថា FDA ។វ៉ាក់សាំងប្រមាណជា ៦,៤លានដូសត្រូវបានត្រៀមរួចជាស្រេចហើយនៅក្នុងស្តុកហើយនឹងចែកចាយ ភ្លាមទៅកាន់ក្រុមការងារជួរមុខរបស់ ក្រសួងសុខាភិបាល ប៉ុណ្ណោះក្នុងដំណាក់កាលនេះ។...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីលោក មូន ជេអ៊ីន កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យប្រទេសជប៉ុន សហការជាមួយកូរ៉េខាងត្បូង ក្នុងការទប់ស្កាត់“ សង្គ្រាមត្រជាក់ថ្មី” ចំពេលមានការប្រកួតប្រជែងរវាងចិន និងអាមេរិក កាន់តែខ្លាំងឡើង។ លោកមូន ជុងអ៊ីន ទីប្រឹក្សាពិសេសផ្នែកកិច្ចការការទូត បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលានិមិត្មជាមួយអ្នកជំនាញជប៉ុន និងកូរ៉េខាងត្បូង ដោយជំរុញឱ្យទីក្រុងសេអ៊ូល និងតូក្យូបញ្ចុះបញ្ចូលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនឱ្យចៀសវាង ការកើនឡើងភាពតានតឹង។ លោកបានលើកឡើងថា“ ប្រសិនបើកូរ៉េខាងត្បូងនិងជប៉ុន...
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ “ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០បានបើកជាផ្លូវការ ដោយមានក្លិបកីឡាតេក្វាន់ដូ “ITF” មានកីឡាករ-កីឡាការិនីមកពី១៩ក្លិប ៦រាជធានីខេត្តក្រុង និងក្រសួង២ ដែលធ្វើការប្រកួតនាទីលានសហព័ន្ធ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងពហុកីឡដ្ឋានជាតិ។ ក្នុងឳកាសពិធីបើការប្រកួតកីឡាតេក្វាន់ដូ “ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដោយមានការអញ្ជើញ ចូលរួមពីលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡា...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា រោងចក្រផលិតឳសថនាំមុខគេនៅអង់គ្លេស ដែលមានឈ្មោះថា AstraZeneca បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ធ្វើការស្រាវជ្រាវបន្ថែមទៀតដែលចាំបាច់សម្រាប់ការផលិតវ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីមានការចោទសួរជាច្រើន ទៅលើប្រសិទ្ធិភាពនៃការការពារជំងឺដែលផ្តល់ជូនដោយរោងចក្រ ប៉ុន្តែ ការបន្ថែមលើការធ្វើតេស្ត ទំនងជាងនឹងប៉ះពាល់ដល់ការអនុម័តច្បាប់ នៅអឺរ៉ុប ។ លោក Pascal...
ខាងក្រោមនេះជា កីឡាករទាំង១០ ដែលរកបានគ្រាប់បាល់ដំបូងនៅវ័យក្មេងជាងគេក្នុងការប្រកួត UEFA Champions League៖ ១. Ansu Fati៖ ខ្សែប្រយុទ្ធ Barcelona រកបាននៅអាយុ ១៧ឆ្នាំ ០១ខែ ០៩ថ្ងៃ ក្នុងរដូវកាលឆ្នាំ ២០១៩/២០។ ២. Peter Ofori Quaye៖ ខ្សែប្រយុទ្ធ Olympiacos រកបាននៅអាយុ...
ក្លឹប Arsenal និងក្លឹប Liverpool អាចនឹងបើកឲ្យអ្នកគាំទ្រ ចូលទស្សនាដោយផ្ទាល់ នៅក្នុងការប្រកួតចាប់ពីសប្ដាហ៍ក្រោយ នេះបើយោងតាមលោក Matt Hancock រដ្ឋលេខាធិការសុខាភិបាល របស់ប្រទេសអង់គ្លេស។ ក្លឹបទាំងពីរខាងលើ ត្រូវបានអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលរួមដោយផ្ទាល់នៅក្នុងការប្រកួតចំនួន ២,០០០នាក់។ បើតាមប្រភពដដែលបានឲ្យដឹងថា មូលហេតុដែល ក្លឹបទាំងពីរខាងលើ អាចបើកឲ្យអ្នកគាំទ្រចូលមើលដោយផ្ទាល់មុនគេបាន ដោយសារតែ ទីតាំងក្លឹបទាំងពីរ...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកនឹងបន្តធ្វើការងារជាមួយប្រទេសចិន ដើម្បីបញ្ចប់សង្គ្រាម និងកសាងសន្តិភាពយូរអង្វែង នៅលើឧបទ្វីបកូរ៉េ នេះបើតាមការឲ្យដឹងពីការិយាល័យរបស់លោក។ វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយប្រាប់ដូច្នេះថា លោក មូន ជេអ៊ីន បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលបាននិយាយប្រាប់លោកថា...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអត្តពលិកក្រសួងការពារជាតិដណ្តើមមេដាយមាសរហូតដល់៧គ្រឿងឈរលើកំពូលតារាងបណ្តំអាសន្ន រៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្រោមការឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំមានក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាកចូលរួម។ ការប្រកួតខាងលើនេះក្រុមអត្តពលិកក្រសួងការពារជាតិដណ្តើមមេដាយមាសរហូតដល់៧គ្រឿង និងមេដាយប្រាក់១គ្រឿង ចំណែកក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្រុមអត្តពលិកខេត្តកណ្តាលដណ្តើមមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ។ រីឯក្រុមអត្តពលិកខេត្តកំពង់ឆ្នាំងដណ្តើមមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្រុមអត្តពលិកខេត្តព្រៃវែងដណ្តើមមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្រុមអត្តពលិកកំពង់ធំ និងខេត្តស្វាយរៀងដណ្តើមមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង...
អាមេរិក៖ការសិក្សាមួយបានរកឃើញថា គន្លឹះនៃវិធីដែលសត្វឆ្អឹងកងបានក្រោកឡើងចេញពីមហាសមុទ្រហើយបានចាប់ផ្តើមវាយដណ្តើមយកទឹកដីមានអាយុកាល ៣៩០ លានឆ្នាំមកអាចស្ថិតនៅលើឆ្អឹងដៃផ្នែកខាងលើ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញអាមេរិកនិងអង់គ្លេសបានរកឃើញថា ការវិវឌ្ឍន៍នៃឆ្អឹងដៃផ្នែកខាងលើ គឺជាឆ្អឹងដែលរត់ពីស្មាដល់កែងដៃធ្វើឲ្យសត្វដើរបានល្អជាងអ្នកហែលទឹក។ ការវិវឌ្ឍន៍នេះនាំឲ្យមានការលេចចេញរបស់សត្វTetrapods ជាសត្វមានជើង៤មិនដូចពពួកសត្វរស់នៅក្នុងទឹកដោយភាគច្រើនរស់នៅលើដី។ វាបានបង្កឲ្យមានការកើតឡើងនៃពពួកសត្វTetrapods ហើយសត្វដែលមានជើង៤ភាគច្រើនរស់នៅលើដី ចំណែកបុព្វបុរសរបស់ពួកគេត្រូវបានគេបង្ខាំងក្នុងទឹកទៅវិញ។ របកគំហើញនេះបានបញ្ចាំងពន្លឺលើដំណើរការដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការវិវត្ត ចំណែកឯការផ្លាស់ប្តូរព្រុយទៅជាអវយវៈត្រូវបានគេយល់តិចតួច៕
បរទេស៖ ថ្ងៃបុណ្យ Thanksgiving នៅឆ្នាំនេះបានក្លាយទៅជាប្រធានបទ គួរឲ្យចាប់អារម្មណ៍ មួយក្នុងពេលដែលអាមេរិកកកពុង បន្តវាយប្រហារខ្លាំង ដែលវាបានធ្វើឲ្យសហគមន៍ និងអ្នកជំនាញយល់ ឃើញថការប្រមូលផ្តុំបែបប្រពណីនេះនឹងអាចធ្វើយើងទទួលបាន លទ្ធផលដ៏អាក្រក់នៅពេលបន្ទាប់ជំនួស វិញជាមិនខាន។ ចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកាមកចំនួនឆ្លងកូវីដនៅ អាមេរិកមានចំនួនច្រើនជាង១០ម៉ឺននាក់ រហូតមកជប្រចាំហើយរៀងរាល់២សប្តាហ៍ម្តង ចំនួនអ្នកឆ្លងនឹងមានការកើនឡើងបំបែកកំណត់ត្រាជានិច្ចខណៈ ដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅរាប់រយនាក់ក្នុងមួយថ្ងៃជាក់ស្តែង កាលពីថ្ងៃអង្គារនិងពុធសប្តាហ៍នេះអ្នកស្លាប់ ប្រចាំថ្ងៃកើនដល់២១០០នាក់ក្នុងមួយថ្ងៃ។ ចំនួនដ៏អាក្រក់នេះហាក់ដូច ជាមិនទាន់មានការថមថយឡើយហើយើអ្នកជំនាញម្នាកបានធ្វើការ...