បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្តេជ្ញាវិនិយោគប្រាក់ប្រហែល១ពាន់លានដុល្លារ សម្រាប់កម្មវិធីវៃឆ្លាត ក្នុងដំណើរការផលិតឧបករណ៍អេឡិកត្រូនិក ដើម្បីកសាងភាពជោគជ័យរបស់ប្រទេស ក្នុងការផលិតបន្ទះឈីបកុំព្យូទ័រ ជំរុញបង្កើនកំណើនសេដ្ឋកិច្ច។ ទីភ្នាក់ងារសារព័ត៌មាន EDaily និង News 1 បានរាយការណ៍ថា លោកប្រធានាធិបតី មូន ជេអ៊ីន បាននិយាយនៅថ្ងៃពុធ ក្នុងកិច្ចប្រជុំនាយកប្រតិបត្តិការបច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងទីក្រុង Goyang ខេត្ត...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានបញ្ជូនអូប័រល្បឿនលឿន ១គ្រឿង ដឹកយកលោកគ្រូបង្រឿនម្នាក់ ដែលបានដួលប្រកាច់ ដោយសារលើសឈាម នៅកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះភ្លាមៗ ។ លោកគ្រូបង្រៀន ដែលត្រូវបានដឹកយក មកសង្គ្រោះភ្លាមៗ តាមរយៈអូប័រល្បឿនលឿន របស់លោកឧកញ៉ា...
(ភ្នំពេញ) ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០៖ ដូចដែលលោកអ្នកបានដឹងហើយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោកដែលតែងតែគិតគូដល់អ្នកប្រើប្រាស់ ធ្វើយ៉ាងណាផ្តល់ជូននូវការរស់នៅឱ្យមានភាពកាន់តែប្រសើរឡើង…! ជាក់ស្តែងនៅថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជា ធ្វើឱ្យគុណភាពជីវិតរបស់អតិថិជនព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោក កាន់តែមានភាពងាយស្រួល មានផាសុកភាព និងកាន់តែប្រសើរនោះ…ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដែលមានគុណភាពខ្ពស់…ទំនើបទាន់សម័យ...
ភ្នំពេញៈ អគាររដ្ឋបាលជាច្រើនបាន និងកំពុងសម្រុកទៅបោះទីតាំង នៅម្តុំបឹងតាមមោឃនៃខណ្ឌឬស្សិកែវ រាជធានីភ្នំពេញ ដែលជាសញ្ញាល្អលើវិស័យអចលនទ្រព្យ និងលំនៅឋាននៅតំបន់នោះ។ អគ្គនាយកក្រុមហ៊ុន Century21 Advance លោកឡុង គឺមសួគ៌ បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងរៀបចំបែងចែកតំបន់អភិវឌ្ឋន៍ ខណៈដែលតំបន់បឹងតាមោគ រហូតដល់សង្កាត់ព្រែកព្នៅ នៃខណ្ឌឬស្សីនឹងក្លាយជាតំបន់អគារដ្ឋបាលរបស់រាជរដ្ឋាភិបាល។ លោកថ្លែងបន្តថា រដ្ឋាភិបាលកំពុងតែបែបចែកតំបន់ នៃទីក្រុងភ្នំពេញឱ្យមានតំបន់រោងចក្រសហគ្រាស តំបន់ពាណិជ្ជកម្ម...
ការរមួលពងស្វាសភាគច្រើនតែងតែតម្រូវអោយធ្វើការវះកាត់។ ក្នុងករណីកម្រ, គ្រូពេទ្យអាចដោយធ្វើអោយខ្សែនៃបំពង់ទឹកកាមរលាមកវិញដោយការពិនិត្យលើរាងកាយនៃស្រោមពងស្វាស ប៉ុន្តែជាទូទៅ ការវះកាត់នឹងនៅតែចាំបាច់ដើម្បីតភ្ជាប់ពងស្វាសម្ខាង ឬទាំងសងខាងទៅនឹងស្រោមពងស្វាសដើម្បីការពារការរមួលនេះកើតមានឡើងម្តងទៀត។ ជាធម្មតា, ប្រសិនបើកូនប្រុសរបស់អ្នកមានការរមួល, គាត់នឹងត្រូវបានគេអោយថ្នាំបំបាត់ការឈឺចាប់ ហើយដាក់ថ្នាំសណ្តំដែលនឹងធ្វើអោយគាត់បាត់បង់ស្មារតីមួយរយៈនៅពេលដែលធ្វើការវះកាត់។ ការវះកាត់តម្រូវអោយមានការវះកាត់ដ៏តូចមួយនូវនឹងស្រោមពងស្វាស, ពន្លាខ្សែនៃបំពង់ទឹកកាម និងដេរនៅក្នុងស្រោមពងស្វាសដើម្បីការពារពីការរមួល។ នៅពេលដែលវាត្រូវបានបញ្ចប់, គ្រូពេទ្យដេរវាឡើងមកលើស្រោមពងស្វាស ហើយកូនរបស់អ្នកនឹងដឹងខ្លួនមកវិញក្រោយពីមួយ ទៅ២ម៉ោងក្រោយវះកាត់។ តាមរយៈការវះកាត់, កូនរបស់អ្នកនឹងចៀសវាងសកម្មភាពខ្លាំងៗក្នុងរយៈពេល២ ឬ៣សប្តាហ៍ ហើយប្រសិនបើគាត់ចង់រួមភេទ, គាត់នឹងត្រូវបានអោយចៀសវាងការរួមភេទមួយរយៈសិនផងដែរ។...
BW Space Pro ជាឌ្រូនដែលមានសមត្ថភាពអាចទ្រាំទ្រនឹងជម្រៅទឹកជ្រៅៗ អាចហែលទឺកបាត ដល់ផ្កាថ្មតែម្តង ដែលមានជម្រៅចាប់ពី ១០០ ម៉ែត្រ ។ ត្បិតតែវាមានរូបរាងខុសពី Drone ផ្សេងៗដែលហោះលើអាកាស តែវាអាចថតបានទាំងវីដេអូនិងរូបថត ហើយអាច Zoom បានដល់ ៦ ដង។ លក្ខណៈពិសេសរបស់ Drone លេងទឹកនេះគឺត្រង់ថា...
ខ្សែប្រយុទ្ធសេណេហ្គាល់កីឡាករ Sadio Mane បានជួបមិត្តភ័ក្ដិពីកុមារភាពរបស់ខ្លួនអំឡុងពេលទៅលេងឲ្យក្រុមជម្រើសជាតិទល់នឹងប្រទេសហ្គីណេ-បាសូ ក្នុងក្របខ័ណ្ឌវគ្គជម្រុះពានប្រជាជាតិនៃប្រទេសអាហ្វ្រិក។ មិត្តភ័ក្ដិរបស់ Mane មានឈ្មោះថា Solo ខានជួបគ្នារយៈពេល ១៧ឆ្នាំហើយ។ អ្នកទាំងពីរធ្លាប់លេងបាល់ជាមួយគ្នានៅស្រុកកំណើតកាលពីតូចៗ។ តែនៅពេលនេះដែរ Solo ក្លាយជាមន្ត្រីនគរបាលមួយរូបនៅប្រទេសហ្គីណេ-បាសូ ហើយមានកាលវិភាគមើលការខុសត្រូវរឿងសន្តិសុខនៅកីឡដ្ឋានជាតិហ្គីណេ-បាសូ ដែលជាហេតុធ្វើឲ្យអ្នកទាំងពីរបានជួបគ្នាវិញ។ នៅពេលជួបគ្នា Solo បានបង្ហាញរូបថតលេងនៅក្រុមជាមួយ Mane ហើយអ្នកទាំងពីរត្រូវបានគេសង្កេតឃើញថាមានស្នាមញញឹមពព្រាយនៅពេលជួបគ្នាវិញ។...
ប្រវត្តិសាស្ត្រ៖រំលឹកឡើងវិញក្នុងពេល ដែលខ្លួនមានឈ្មោះថា ជាប្រមុខរដ្ឋនៃចលនាបក្សកុម្មុយនីសចិនលោកប្រធានMao Tse Tungដែលក្រោយមក នាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ១៩៥៩បានប្រកាសដាក់ប្រទេសចិនក្លាយទៅជា ប្រទេសកាន់ របបសាធារណៈរដ្ឋប្រជាមានិតចិនដែលគ្រានោះមានលោក Zhou Enlai គឺជានាយករដ្ឋមន្ត្រីផង។ ទោះបីជាយ៉ាងណាគេបានមើលឃើញថា ការប្រកាសនេះគឺស្ថិតនៅក្នុងពេលដែលកងកម្លាំងកុម្មុយនីសរបស់លោក Mao Tse Tung កំពុងតែធ្វើការប្រយុទ្ធគ្នានៅឡើយជាមួយនឹងមេដឹកនាំចិនមួយផ្នែកទៀតក្រោមការជួយឧបត្ថម្ភគាំទ្រ ជាលុយនិងកម្លាំងយោធាដោយរដ្ឋាភិបាលអាមេរិកដែលកំពុងតែជួបបញ្ហាប្រឈមមុខ២ដោយម្ខាងជាមួយនឹងសហភាពសូវៀតនិងម្ខាងទៀតជាមួយនឹងការរីកសាយភាពនៃកម្លាំងបក្សកុម្មុយនីសចិន របស់លោកម៉ៅងកាន់តែធំឡើងឥតឈប់ឈរនៅក្នុងប្រទេសចិន។ ក្រោយមកដោយសារតែមើលឃើញថាមិនអាចទប់ជាប់ ចលនា របស់លោកម៉ៅសហរដ្ឋអាមេរិក៏យល់ព្រមក្នុងការទទួលស្គាល់រដ្ឋាភិបាលដែល...
ហូឡង់ ៖អ្នកជំនាញនិយាយថា ផ្នូរដ៏អាថ៌កំបាំងធំមួយមានគ្រោងឆ្អឹងមនុស្សនាកណ្តាលយុគសម័យកណ្តាលចំនួន២០នាក់ ឬអាចមានច្រើនជាងប្រហែល ជាត្រូវបានដាក់ក្នុងប្រអប់ឈើមួយត្រូវបានរកឃើញនៅប្រទេសហូឡង់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ គ្រោងឆ្អឹងភាគច្រើន ត្រូវបានគេនិយាយថា ជាបុរសដែលមានអាយុពី១៥ទៅ៣០ ឆ្នាំរស់នៅចន្លោះយុគសម័យកណ្តាល និងសតវត្សរ៍ទី ១៨ ។ ដែកគោលច្រែះមួយចំនួនក៏ត្រូវបានប្រមូលពីកន្លែងកើតហេតុបង្ហាញថា គ្រោងឆ្អឹងដែលដាក់ជាជង់ត្រូវបានកប់ដំបូងនៅក្នុងប្រអប់ឈើ។របកគំហើញដ៏កម្រនេះស្ថិតនៅខាងក្រៅបរិវេណនៃប្រាសាទ Batestein ដែលជាអ្នកនាំមុខខាងបុរាណវិទូជឿថា អាចមានគ្រោងឆ្អឹងជាច្រើនកំពុងលាក់ខ្លួននៅតំបន់នោះ។ គ្រោងឆ្អឹងត្រូវបានរកឃើញដោយមានគ្រោងឆ្អឹងចំនួន៩ នាក់។ ទោះយ៉ាងណាក្រុមបុរាណវិទូបានវិលត្រឡប់ទៅកន្លែងជីករុករកដ៏គួរឲ្យខ្លាចដើម្បីស្វែងរកចំនួន...
កីឡាករខ្សែបន្រើ Henrikh Mkhitaryan ត្រូវបានកាសែត Gazzetta Dello Sport នៅថ្ងៃនេះចេញផ្សាយថាគឺកាន់តែខិតជិតទៅ នឹងការចុះកុងត្រាថ្មីជាមួយនឹងក្លឹបយក្សអ៊ីតាលី Roma ហើយក្រោយពេល បានបង្ហាញស្នាដៃ ជាបន្តបន្ទាប់ឲ្យក្លឹបរដូវកាលនេះ។ កីឡាករវ័យ៣១ឆ្នាំអតីតកីឡាករ របស់ក្លឹបកាំភ្លើងធំនិងបិសាចក្រហមរូបនេះ មានកុងត្រាដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំករោយប៉ុន្តែ Roma តែងតែសង្ឃឹមថាគាត់នឹងបន្តលេងនៅនេះហើយកំពុងតែបន្តការចរចាធ្វើយ៉ាងណាឲ្យគាត់ា អាចយល់ព្រមបន្តកុងត្រានៅ មុនបុណ្យគ្រិស្តម៉កមកដល់។ គួរឲ្យដឹងដែរថារដូវកាលនេះ Mkhitaryan...