កីឡា

Mkhitaryan ខិតជិតនឹងការបន្តកុងត្រា ថ្មីជាមួយនឹង Roma

កីឡាករខ្សែបន្រើ Henrikh Mkhitaryan ត្រូវបានកាសែត Gazzetta Dello Sport នៅថ្ងៃនេះចេញផ្សាយថាគឺកាន់តែខិតជិតទៅ នឹងការចុះកុងត្រាថ្មីជាមួយនឹងក្លឹបយក្សអ៊ីតាលី Roma ហើយក្រោយពេល បានបង្ហាញស្នាដៃ ជាបន្តបន្ទាប់ឲ្យក្លឹបរដូវកាលនេះ។

កីឡាករវ័យ៣១ឆ្នាំអតីតកីឡាករ របស់ក្លឹបកាំភ្លើងធំនិងបិសាចក្រហមរូបនេះ មានកុងត្រាដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំករោយប៉ុន្តែ Roma តែងតែសង្ឃឹមថាគាត់នឹងបន្តលេងនៅនេះហើយកំពុងតែបន្តការចរចាធ្វើយ៉ាងណាឲ្យគាត់ា អាចយល់ព្រមបន្តកុងត្រានៅ មុនបុណ្យគ្រិស្តម៉កមកដល់។

គួរឲ្យដឹងដែរថារដូវកាលនេះ Mkhitaryan អាចស៊ុតបាន៥គ្រាប់មកហើយព្រមទាំងជួយមិត្តរួមក្រុមរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនទើបតែ៨ប្រកួតប៉ុណ្ណោះនៅក្នុងលីគរបស់ Serie A ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top