បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅតែបន្តធ្វើការត្រួតពិនិត្យយ៉ាងពេញលេញ នូវបេសកកម្មល្បាតដែនអាកាសរបស់អង្គការណាតូ នៅមហាសមុទ្រអាត្លង់ទិក ខាងជើង នាសប្ដាហ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ យោងទៅតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះចម្បាំង F-15C/D Eagles របស់កងទ័ពអាកាសសហរដ្ឋអាមេរិក មកពីកងយន្តហោះចម្បាំងលេខ៤៩៣ នៅតំបន់ Lakenheathប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសរុស្ស៊ី មិនទាន់បានធ្វើការព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តសន្ធិសញ្ញាអាវុធ New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែដ៏ធំ ចុងក្រោយរវាងប្រទេសទាំងពីរនៅឡើយនោះទេ បើទោះជាអាមេរិកអះអាងពីការវិវត្តទៅមុខ ដ៏គួរឲ្យកត់សម្គាល់ក៏ដោយ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា នៅមុនទាន់មានកិច្ចព្រមព្រៀងសម្រេចបាននៅឡើយទេ បើទោះជាអ្វីដែលវិមានក្រឹមឡាំងសង្ឃឹម គឺជាការយល់ឃើញរួមគ្នាថា កិច្ចព្រមព្រៀងនោះ គឺពិតជាចាំបាច់ត្រូវបន្តទៀតក៏ដោយ។...
(ភ្នំពេញ) ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០៖ លើកនេះមិនមែនថែម 1 ទេ…គឺថែមដល់ទៅ 2 រួមគ្នាតែម្តង…!! អ៊ីចឹងទិញ 1 បានដល់ទៅ 3…! អីម្លឹងៗហ្ន៎…!! រកឯណាបានទៅ…ឱកាសល្អបែបនេះសឹងតែ មិនងាយមានទេណា៎…!! ក្នុងឱកាសបុណ្យអុំទូកឆ្នាំ 2020 នេះក្រុមហ៊ុន សាមសុង...
ចិន៖រដ្ឋាភិបាលចិនទំនងជាមិនយល់ព្រមលើកិច្ចព្រមព្រៀង TikTok រវាងក្រុមហ៊ុនមេ ByteDance និង ក្រុមហ៊ុន Oracle-Walmart ឡើយ ពីព្រោះក្រឹត្យលោកប្រធានាធិបតីអាមេរិក ដែលបង្ខំឲ្យកិច្ចព្រមព្រៀងនេះបង្កើតសម្ពាធអយុត្តិធម៌បែបនេះ ទៅលើ ByteDance សកម្មភាពបែបនេះស្មើនឹងការដកហូតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ កិច្ចព្រមព្រៀងនេះកំណត់នូវគំរូអាក្រក់មួយ បង្កគ្រោះថ្នាក់ដល់ប្រព័ន្ធផ្អែកលើវិធាននៃការវិនិយោគអន្តរជាតិ ដូចគ្នានេះផងដែររដ្ឋាភិបាលចិនមានចំណាប់អារម្មណ៍ស្របច្បាប់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងការនាំចេញក្បួនដោះស្រាយបញ្ញាសិប្បនិម្មិត ដែលមានតម្លៃខ្ពស់ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសចិនជាពិសេសនៅក្រោម កាលៈទេសៈបង្ខំបែបនេះ។...
ទីក្រុChengdu៖យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតជាសំឡេង និងវីដេអូ នៅក្នុងប្រទេសចិនបានកើនឡើង ដល់ ៩០១ លាននាក់គិតត្រឹមខែមិថុនាដែលគ្របដណ្តប់ ៩៥,៨ ភាគរយនៃអ្នកប្រើប្រាស់ ប្រព័ន្ធអ៊ីនធើណេត ទាំងអស់នៅក្នុងប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។ របាយការណ៍ស្រាវជ្រាវស្តីពី ការអភិវឌ្ឍឧស្សាហកម្មសំឡេង “អូឌីយ៉ូ” និងវីដេអូតាមអ៊ីនធើណេតរបស់ប្រទេសចិនត្រូវបាន ចេញផ្សាយនៅសន្និបាត8th China Internet Audio...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែការពារកណ្តាល ដ៏មានបទពិសោធទាំងពីរនាក់នឹងមិនអាចមានវត្តមាន ដើម្បីជួយជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Nation League ប៉ះនឹងក្រុមដាណឺម៉ាក ឡើយ។ កីឡាករ Ben Chiwell ព្រមទាំងកីឡាករ របស់ក្លឹប AT Madrid គឺ Kieran Trippier នឹងមិនអាចមានវត្តមានលេងឲ្យអង់គ្លេសឡើយ ក្នុងការប្រកួតនាយប់ថ្ងៃពុធប៉ះក្រុមដាណឺម៉ាកដែលនេះមានន័យថាកីឡាករអង់គ្លេស...
ស៊ុយអែត៖ពិធីប្រគល់រង្វាន់ណូបែល និងព្រឹត្តិការណ៍ប្រពៃណីជាច្រើន ដូចជា ពិធីជប់លៀងធំត្រូវបានគេលុបចោល ឬផ្លាស់ប្តូរធ្វើតាមអ៊ីនធើណេតហើយទ្រង់ទ្រាយថ្មីត្រូវបានគេយកទៅប្រារព្ធ និងអបអរសាទរពិធីជប់លៀងនៅឆ្នាំ នេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ រដូវណូប៊ែលប្រព្រឹត្តទៅនៅខែតុលារៀងរាល់ឆ្នាំ ដោយគណៈកម្មាធិការនៅប្រទេសស៊ុយអែត និងន័រវែសប្រកាសថា អ្នកដែលទទួលបានរង្វាន់ សម្រាប់ការងារឆ្នើមក្នុងវិស័យវិទ្យាសាស្ត្រ អក្សរសាស្ត្រ សន្តិភាព និងសេដ្ឋកិច្ច។ នៅឆ្នាំនេះមេដាយ និងសញ្ញាប័ត្រកំពុងត្រូវបាន ប្រគល់ទៅឲ្យម្ចាស់ជយលាភីនៅក្នុងប្រទេសកំណើតរបស់ពួកគេភាគច្រើនទំនងជាដោយមានជំនួយ ពីស្ថានទូត ឬសាកលវិទ្យាល័យដែលទទួលបានជយលាភី។ អ្នកទទួលនឹងត្រូវបានអញ្ជើញ ឲ្យចូលរួមពិធីប្រគល់រង្វាន់និងពិធីជប់លៀងនៅឆ្នាំក្រោយ។...
តូក្យូ៖ក្រុមហ៊ុនផលិតថាមពល អគ្គីសនីធំបំផុតរបស់ជប៉ុន “JERA” បាននិយាយថា ខ្លួននឹងបិទរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលគ្មានប្រសិទ្ធភាពក្នុងប្រទេស ជប៉ុននៅឆ្នាំ ២០៣០ ហើយវាមានគោលបំណងដើម្បី សម្រេចបាននូវការបំភាយកាបូន ឌីអុកស៊ីតសុទ្ធនៅឆ្នាំ ២០៥០ ដើម្បីទប់ទល់នឹងការប្រែប្រួល អាកាសធាតុ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការបិទស្ថានីយ៍ថាមពលធ្យូងថ្មដែលគ្មានប្រសិទ្ធិភាព គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែនេះជាលើកដំបូងហើយដែលក្រុមហ៊ុនថាមពលប្រកាសពីចេតនាដើម្បីផ្គូផ្គងគោលនយោបាយនោះ។ ក្រុមប្រឹក្សារដ្ឋកំពុងពិភាក្សាអំពីវិធីកំណត់រោងចក្រផលិតធ្យូងថ្មដែលគ្មានប្រសិទ្ធិភាព ប៉ុន្តែ JERA បាននិយាយថា...
ភ្នំពេញ៖ ក្នុងនាមក្រុមការងារ កាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍ មានម្ហូប អាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ដូចជាភួយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៨គ្រួសារ ដែលរស់នៅក្នុង ក្រុមព្រែកពពេល ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជន ក្នុងខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រាប់ ជូនពលរដ្ឋ ដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១៨គ្រួសារនេះ រស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរ ឡើងចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះ មកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ត្រៀមបម្រុងក្នុងរដូវភ្លៀងធ្លាក់ មកផងដែរ៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធី ជិះកង់មនុស្សធម៌ ប្រមូលថវិកា បានចំនួន ២៩ ៩១៥ដុល្លារ ដើម្បីឧបត្ថម្ភ ក្នុងការ ជួយទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មវិធីជិះកង់មនុស្សធម៌នេះ ធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យ ប្រើប្រាស់ប្រតិបត្តិការ ផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ក្នុងឱកាសប្រគល់ជូនថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោកទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំ រៃអង្គាសថវិកា ពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។ សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ លើកនេះ មានការចូលរួម ពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។ នាយកគ្រប់គ្រង នឹងបុគ្គលិករបស់មន្ទីពេទ្យ កុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែក ព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕