ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងនិយាយថា មិនទាន់មានកិច្ចព្រមព្រៀង ជាមួយអាមេរិកស្តីពីសន្ធិសញ្ញាអាវុធ

បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសរុស្ស៊ី មិនទាន់បានធ្វើការព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តសន្ធិសញ្ញាអាវុធ New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែដ៏ធំ ចុងក្រោយរវាងប្រទេសទាំងពីរនៅឡើយនោះទេ បើទោះជាអាមេរិកអះអាងពីការវិវត្តទៅមុខ ដ៏គួរឲ្យកត់សម្គាល់ក៏ដោយ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា នៅមុនទាន់មានកិច្ចព្រមព្រៀងសម្រេចបាននៅឡើយទេ បើទោះជាអ្វីដែលវិមានក្រឹមឡាំងសង្ឃឹម គឺជាការយល់ឃើញរួមគ្នាថា កិច្ចព្រមព្រៀងនោះ គឺពិតជាចាំបាច់ត្រូវបន្តទៀតក៏ដោយ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង New START ដែលចុះហត្ថលេខានៅក្នុងឆ្នំា២០១០នោះ កម្រិតពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែយុទ្ធសាស្ត្រ ដែលរុស្ស៊ីនិងសហរដ្ឋអាមេរិក អាចដាក់ពង្រាយប្រើបាន ហើយសន្ធិសញ្ញានេះ នឹងផុតកំណត់នៅក្នុងខែមិនា ឆ្នាំក្រោយនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top