ភ្នំពេញៈ ឥទ្ធិពលនៃវិបត្តិ Covid-19 បានធ្វើឱ្យវិស័យអចលនទ្រព្យសកល បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំ ប៉ុន្តែវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានភាពធូរស្រាលជាងបណ្តាប្រទេសដទៃ ហើយនៅឆ្នាំ២០២១ខាងមុខនេះ អាចនឹងមានភាពកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ខណៈដែលសកម្មភាពទិញលក់ និងអភិវឌ្ឍក្នុងស្រុកនៅតែបន្តមានយ៉ាងមមាញឹក។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា សម្រាប់ការយល់ឃើញរបស់លោក នៅក្នុងឆ្នាំ ២០២១ វាហាក់ដូចជា មានភាពស្រពេចស្រពិលនៅឡើយ សម្រាប់ធ្វើការព្យាករណ៍...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលអ្នកមិនគួរទុកក្នុងទូអាវ។ តើមានអ្វីខ្លះទៅ? 1-របស់ទី១ អ្នកមិនគួរទុកលុយក្នុងទូអាវរបស់អ្នកឡើយ ព្រោះលុយផ្ទុកមេរោគច្រើនណាស់ក្នុងនោះ ដោយងាយធ្វើឲ្យខោអាវអ្នកប្រឡាក់បាន។ ជាពិសេស ក្នុងទូខោអាវ គ្មានខ្យល់អាកាសចេញចូលឡើយ ដោយគ្មានពន្លឺព្រះអាទិត្យអាចចូលទៅបានទេ។ ប្រសិនជាអ្នកទុកលុយក្នុងនោះយូរ នឹងអាចសាយភាយមេរោគចេញមក ដោយធ្វើឲ្យសុខភាពអ្នករងគ្រោះថ្នាក់ខ្លាំងណាស់។ 2-របស់ទី២ អ្នកមិនគួរទុកក្រដាសអនាម័យ សម្លីអនាម័យ ព្រមទាំងខោទឹកនោមរបស់កូនក្នុងទូអាវទេ ព្រោះក្នុងនោះមានផ្ទុកមេរោគច្រើន ដោយងាយធ្វើឲ្យអ្នក ឬកូនប្រើរួច អាចប្រតិកម្មបាន...
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ជាផ្នែកមួយនៃការឆ្លើយតបចំពោះគ្រោះទឹកជំនន់នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាតចូលរួមគាំទ្រដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដល់អតិជនគ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរងនូវផលប៉ះពាល់នេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានសម្រេចចាត់វិធានការឆ្លើយតបភ្លាមៗកាលពីរាត្រីម្សិលម៉ិញនេះ ដោយសារតែស្ថានភាពទឹកជំនន់ប្រែកាន់តែអាក្រក់ទៅៗនៅទូទាំងប្រទេសកម្ពុជា ពោលគឺកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋនៅក្នុងខេត្តចំនួន ១៧។ លោក វ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងថា៖ “ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរតែមួយគត់ នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ជាពិសេសនៅក្នុងអំឡុងពេលដ៏ពិបាកបែបនេះ”។ “នេះគឺជាពេលវេលាដ៏លំបាកបំផុតមួយ ដោយយើងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត ដែលធ្វើឱ្យសុវត្ថិភាពនៃការជួយសង្គ្រោះនិងការស្តារនីតិសម្បទា កាន់តែមានការលំបាកឡើង”។ “ចាប់ពីថ្ងៃទី១៣ តុលានេះតទៅ ក្រុមហ៊ុនសែលកាត នឹងផ្តល់ជូនការហៅចេញក្នុងប្រព័ន្ធ ហើយយើងក៏នឹងផ្តល់ជូន នូវទិន្នន័យចំនួន500MB ដល់អតិថិជនដែលកំពុងទទួលរងផលប៉ះពាល់ ដើម្បីជួយពួកគាត់ក្នុងការប្រាស្រ័យទាក់ទងផងដែរ”។ លោកមានប្រសាសន៍ថា ដើម្បីទទួលបាននូវការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃនេះ អតិថិជនគ្រាន់តែចុចលេខ 1270 គឺជាការស្រេច។ ការតេចេញដោយឥតគិតថ្លៃ នឹងបន្តរហូតដល់មានការជូនដំណឹងនាពេលក្រោយ។ អតិថិជនអាចប្រើប្រាស់កញ្ចប់ទិន្នន័យនេះ បានរហូតដល់ទៅមួយសប្តាហ៍ ហើយពួកគាត់ក៏អាចស្នើសុំជាថ្មី ដោយគ្រាន់តែចុច 1270 រៀងរាល់សប្តាហ៍ ដើម្បីទទួលបានការផ្តល់ជូននេះ។ ខេត្តចំនួន ១៧ ដែលទទួលរងផលប៉ះពាល់ ដោយគិតត្រឹមថ្ងៃទី ១៣ ខែតុលា នេះរួមមាន៖ ១.ពោធិសាត់ ២.បន្ទាយមានជ័យ ៣.ភ្នំពេញ ៤.បាត់ដំបង ៥.ស្វាយរៀង ៦.ឧត្តរមានជ័យ ៧.សៀមរាប ៨.តាកែវ ៩.កំពង់ស្ពឺ១០.មណ្ឌលគីរី ១១.ព្រះវិហារ ១២.កោះកុង ១៣. កំពង់ឆ្នាំង ១៤.ព្រះវិហារ ១៥.កណ្តាល ១៦.ស្ទឹងត្រែង ១៧.ប៉ៃលិន។ អតិថិជនសែលកាតទាំងអស់ដែលឋិតនៅក្នុងតំបន់ទាំងនេះ សុទ្ធតែអាចទទួលបាននូវការផ្តល់ជូននេះ។ ក្រៅពីការផ្តល់ជូននូវការតេចេញនិងទិន្នន័យដោយឥតគិតថ្លៃ ក្រុមហ៊ុនសែលកាតក្នុងថ្ងៃនេះ ក៏បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកា ដែលជាគម្រោងសហការបង្កើតបទចម្រៀងដ៏អស្ចារ្យ ជាមួយតារាចម្រៀងដែលកំពុងមានប្រជាប្រិយនិងពេញនិយមបំផុតនៅកម្ពុជា ចំនួន ៨ រូបផងដែរ។ បទចម្រៀងជាវីដេអូនេះ នឹងចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ធំៗនារាត្រីនេះ ហើយអតិថិជនក៏អាចទាញយកបទចម្រៀងមកធ្វើជា Call Tune និងរីករាយជាមួយនឹងបទចម្រៀងជាវីដេអូទាំងមូល ដោយប្រើសេវាកម្ម Music Streaming របស់សែលកាតនៅក្នុង Cellcard App។ រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដ និងការភ្ជាប់សេវាកម្ម នឹងត្រូវផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជាដើម្បីចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់អង្គការនេះ។ ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនបំផុតរបស់ខ្មែរ កំពុងចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់ការគាំទ្រដល់អតិថិជនរបស់ខ្លួន នៅតាមតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមថា៖ “ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយដល់ជនរងគ្រោះទាំងនោះនៅក្នុងគ្រាដ៏លំបាកនេះ ព្រោះវាពិតជាសំខាន់ណាស់ សម្រាប់អ្នករាល់គ្នា ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ” ។ “ក្រុមវិស្វកររបស់សែលកាត កំពុងតែមមាញឹកក្នុងការរក្សាទីតាំងបណ្តាញផ្តល់សេវាឱ្យដំណើរការដូចប្រក្រតី។ ទន្ទឹមនឹងនោះក្រុមហ៊ុនសែលកាត ក៏ជម្រុញឱ្យអ្នករាល់គ្នាយកចិត្តទុកដាក់ និងរក្សាសុខសុវត្ថិភាពឱ្យបានល្អ នៅក្នុងអំឡុងពេលនេះផងដែរ”។ ក្រោមការចង្អុលបង្ហាញរបស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង យើងនឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់អតិថិជនដែលកំពុងជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ក្នុងការប្រឹងប្រែងជួយស្តារសហគមន៍ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងជម្ងឺរាតត្បាតផងដែរ។ លោកអ្នកអាចទំនាក់ទំនងមកកាន់ភ្នាក់ងារបម្រើសេវារបស់សែលកាត តាមរយៈលេខ 012 812...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថាអាជ្ញាធរយោធាកំពុងវិភាគលម្អិតអំពីមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតរបស់កូរ៉េខាងជើង ដែលបានដាក់បង្ហាញនៅក្នុងការដើរព្យុហយាត្រាដ៏ធំមួយកាលពីចុងសប្តាហ៍រួមទាំងក្បាលគ្រាប់ជាច្រើន ដែលវាអាចផ្ទុកបាន។ ក្នុងអំឡុងពេលព្យុហយាត្រាថ្ងៃទី១០ ខែតុលាដើម្បីរំលឹកខួបលើកទី៧៥ នៃគណបក្សពលករកំពុងកាន់អំណាចប្រទេសកុម្មុយនិស្ត បានបង្ហាញមីស៊ីល ICBM ថ្មីរួមជាមួយមីស៊ីលផ្លោងដែលបាញ់ដោយនាវាមុជទឹកថ្មី និងប្រព័ន្ធអាវុធទំនើប ៗ ដទៃទៀត។ មីស៊ីល ICBM ចល័តតាមដងផ្លូវថ្មី មានទំហំធំជាងមុន និងមានផ្នែកខាងមុខវែងជាង នេះបង្ហាញថា វាត្រូវបានរចនាឡើង ដើម្បីបំពាក់ក្បាលគ្រាប់ច្រើន និងផ្ទុកបន្ទុកកាន់តែច្រើន៕ដោយ...
បរទេស៖ក្រោយពិធីព្យុហយាត្រាយោធារបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍ ជាពេលដែលប្រទេសនេះបង្ហាញមីស៊ីលផ្លោងឆ្លងទ្វីបថ្មីមួយនោះ អ្នកវិភាគបាននិយាយថា អាវុធធម្មតារបស់ប្រទេសកូរ៉េខាងជើង ដែលមានសមត្ថភាពបាញ់ដល់គ្រប់ទីកន្លែងក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ កំពុងតែមានភាពទំនើបខ្លាំងឡើង។ មីស៊ីលផ្លោងឆ្លងទ្វីបថ្មីរបស់កូរ៉េខាងជើង ដែលបង្ហាញលើរថយន្តដឹកមានអ័ក្ស១១នោះ បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែពិធីព្យុហយាត្រានោះ ក៏រួមមានប្រព័ន្ធបាញ់ពហុរ៉ុកកែតធំបំផុតចំនួន៣ប្រភេទ និងមីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លី KN-23 ដែលបានតេស្តក្នុងខែឧសភា ឆ្នាំ២០១៩។ លោក Ryu Seong-yeop អ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានស្រាវជ្រាវកូរ៉េផ្នែកកិច្ចការយោធា បាននិយាយថា ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតកូរ៉េខាងជើង...
បរទេស៖ អ្នកទោសចំនួន ២នាក់បានស្លាប់ ក្នុងចំណោមអ្នកទោសចំនួន ៦នាក់ ដែលនៅសល់គឺមានអាយុ ៩៥ ឆ្នាំ ខណៈដែលរដ្ឋរបស់ប្រទេសវៀតណាម បានផ្តល់សំណងដល់មនុស្សចំនួន ៦ នាក់ដោយសារការកាត់ទោសច្រឡំកាលពី ៤១ ឆ្នាំមុន។ ប្រជាជនទាំង ៦ នាក់នោះ កាលពីថ្ងៃច័ន្ទ គឺត្រូវបានរដ្ឋផ្តល់សំណងចំនួន ១ ពាន់លានដុង (៤៣...
ភ្នំពេញៈ ការឆ្លងកាត់គយអន្តរជាតិ គឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយមាត់ច្រកចូល ចូលទៅក្នុងដែនគយ ឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ។ ប្រតិបត្តិករត្រូវទទួលការអនុញ្ញាត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដើម្បីអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ និងត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖ ក.នៅមាត់ច្រកចូល ជើងសាគយត្រូវបំពេញប្រតិវេទន៍គយ បំព្រួញនៅការិយាល័យចេញដំណើរ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែក A និង C នៃប្រតិវេទន៍គយ។ ក្នុងករណីពុំមានភាពមិនប្រក្រតី មន្ត្រីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប្រយោជន៍ដែលអ្នកអាចទទួលបានពីការបរិភោគផ្លែប៉ោមក្នុងពេលយប់។ តើមានអ្វីខ្លះទៅ? ក្រោយពេលដែលអ្នកពិសារផ្លែប៉ោមរួច នឹងអាចជួយការពារអ្នកពីជំងឺទាំងឡាយ ដូចជាជំងឺហឺត និងទឹកនោមផ្អែម ព្រមទាំងជំងឺដែលទាក់ទងនឹងសរសៃឈាមជាដើម។ ជាពិសេស ក៏អាចជួយការពារបេះដូងរបស់អ្នកឲ្យដំណើរការបានល្អផងដែរ។ នៅពេលដែលអ្នកបរិភោគផ្លែប៉ោមរួច ក្រពះអ្នកនឹងអាចដំណើរការបានល្អ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកសារធាតុសរសៃច្រើនដែរ ដោយធ្វើឲ្យក្រពះអ្នកមិនងាយកើតមានបញ្ហាអ្វីឡើយ។ ដូចនេះ អ្នកអាចញ៉ាំផ្លែប៉ោមចំនួនមួយផ្លែមុនពេលចូលគេងបាន ព្រោះវាអាចធ្វើឲ្យស្អែកឡើង អ្នកងាយស្រួលបត់ជើងធំខ្លាំងណាស់៕ប្រភព៖health
កីឡាករខ្សែការពារ Dejan Kulusevski នៅថ្ងៃនេះបានធ្វើការអះអាងថាគាត់មិនមានវិធីណាល្អ ដើម្បីអាចបិទកីឡាករ CR7 បានឡើយនៅពេល ដែលត្រូវជួបប្រកួតគ្នានោះ។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើង នៅពេលដែលមិត្តរួមក្លឹប Juventus កីឡាករទាំងពីរនាក់នេះ នឹងត្រូវជួបគ្នាក្នុងការប្រកួតពានរង្វាន់ Nation League ដែលប៉ទុយហ្គាល់នឹងត្រូវប្រកួតជាមួយនឹង ស៊ុយអែត។ ប៉ទុយហ្គាល់នឹងត្រូវបើកទ្វាផ្ទះ Lisbon ដើម្បីស្វាគមន៍ក្រុមស៊ុយអែតនៅក្នុងពូល A ហើយដែលការប្រកួតកន្លងមក...
តូក្យូ៖អ្នករៀបចំបាននិយាយថា ទីក្រុងតូក្យូនឹងរៀបចំការប្រកួតកីឡាកាយសម្ព័ន្ធអន្តរជាតិមួយ នៅខែក្រោយជាព្រឹត្តិការណ៍មួយត្រៀមខ្លួនសម្រាប់ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុង២០២១បន្ទាប់ពី ត្រូវបានពន្យារពេល យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមអត្តពលិកកាយសម្ព័ន្ធចំនួន ៣២ នាក់មកពីប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក និងជប៉ុននឹងត្រូវប្រកួតនៅព្រឹត្តិការណ៍ថ្ងៃទី ៨ ខែវិច្ឆិកាគឺជាការប្រកួតកីឡាពហុជាតិដ៏ធំដំបូងបង្អស់ដែលប្រទេសជប៉ុនបានធ្វើចាប់តាំងពីការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសនេះកាលពីដើមឆ្នាំនេះ។ ការប្រកួតប្រជែងដែលបានពិភាក្សាអស់រយៈពេលជាច្រើនខែនឹងមានវិធានការប្រឆាំងនឹងការឆ្លងយ៉ាងតឹងរឹង។ គេនៅមិនទាន់ដឹងច្បាស់ថា តើព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូត្រូវធ្វើឡើងនៅឆ្នាំក្រោយដោយវិបត្តិCOVID-19 ដល់ខែកក្កដា និងសីហាឆ្នាំ ២០២១ នឹងទៅជាយ៉ាងណានោះទេ។ លោក...