កីឡា

Kulusevski ៖ខ្ញុំមិនដឹងថា ត្រូវបិទ CR7 ដោយរបៀបណា នោះទេ

កីឡាករខ្សែការពារ Dejan Kulusevski នៅថ្ងៃនេះបានធ្វើការអះអាងថាគាត់មិនមានវិធីណាល្អ ដើម្បីអាចបិទកីឡាករ CR7 បានឡើយនៅពេល ដែលត្រូវជួបប្រកួតគ្នានោះ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើង នៅពេលដែលមិត្តរួមក្លឹប Juventus កីឡាករទាំងពីរនាក់នេះ នឹងត្រូវជួបគ្នាក្នុងការប្រកួតពានរង្វាន់ Nation League ដែលប៉ទុយហ្គាល់នឹងត្រូវប្រកួតជាមួយនឹង ស៊ុយអែត។

ប៉ទុយហ្គាល់នឹងត្រូវបើកទ្វាផ្ទះ Lisbon ដើម្បីស្វាគមន៍ក្រុមស៊ុយអែតនៅក្នុងពូល A ហើយដែលការប្រកួតកន្លងមក CR7 បានស៊ុតស៊ុយអែតដល់ទៅ ២គ្រាប់រួចម្តងហើយក្នុងលទ្ធផល២ទល់នឹង០កាលពី ខែកញ្ញាកន្លងទៅ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top