បរទេស៖ នៅថ្ងៃនេះធនាគារពិភពលោក បានប្រកាសផ្តល់ជំនួយចំនួនប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការធ្វើឲ្យមានស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន និងក៏ដូចជាគាំទ្រដល់សហគ្រាសតូចៗ ខណៈដែលប្រទេសនេះ ព្យាយាមជំរុញការងើបឡើងវិញបន្ទាប់ពីបញ្ហារាតត្បាតរបស់កូវីដ ១៩ ។ សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយទៀតថា ថវិកាដែលគាំទ្រដោយសមាគមអភិវឌ្ឍន៍អន្តរជាតិមួយនេះនឹងប្រើប្រាស់ដើម្បីពង្រឹងគម្រោងអន្តរការី ហិរញ្ញវត្ថុរបស់អាហ្គានីស្ថាននឹងជួយពង្រឹងសមត្ថភាពធនាគារ កណ្តាលរបស់ប្រទេសអាហ្គានីស្ថានគឺ Da Afghanistan Bank (DAB) សម្រាប់បទបញ្ជានិងការត្រួតពិនិត្យ ប្រព័ន្ធហិរញ្ញវត្ថុ។ ...
ភ្នំពេញៈ ការរាតត្បាតជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់ បីយ៉ាងទៅលើតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ដែលជំងឺនេះបានបណ្តាលឲ្យមានបញ្ហាជាច្រើនរាប់មិនអស់នៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។ បញ្ហាដែលធនាគារពិភពលោកលើកឡើងរួមមាន ទីមួយ ការរាលដាលនៃជំងឺនេះតែម្តង ទីពីរ ផលប៉ះពាល់លើសេដ្ឋកិច្ច ពីសំណាក់វិធានការបិទខ្ទប់ការរាលដាលជំងឺ និងទីបី ឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ ដោយសារឱនភាពសេដ្ឋកិច្ចទូទាំងពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។...
ការទទួលទានស៊ុតច្រើន គឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីធ្វើឲ្យខ្លួនអ្នកមានសុខភាពល្អ។ ការទទួលទានស៊ុតទាំងមូល មានសារៈសំខាន់ ពីព្រោះស៊ុតពណ៌លឿង មានជាតិកាល់ស្យូម និងជាតិដែក ៩០ ភាគរយ ចំណែកឯផ្នែកពណ៌ស ផ្ទុកទៅដោយប្រូតេអ៊ីន។ ប្រសិនបើអ្នកមិនចូលចិត្តបរិភោគស៊ុតនោះទេ ហេតុផលខាងក្រោមនេះ នឹងធ្វើឲ្យអ្នកញុំាស៊ុតជារៀងរាល់ថ្ងៃជាមិនខានឡើយ។ 1. អ្នកនឹងទទួលបានវីតាមីនពីស៊ុត ដូចជា ៖ • វីតាមីន B2...
បរទេស៖នាវាពិឃាតសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិក USS Ross នាពេលថ្មីៗនេះ ទើបបានបញ្ចប់សមយុទ្ធហ្វឹកហាត់ នៅសមុទ្របាល់ទិក ជាមួយនាវាមួយគ្រឿងរបស់កងទ័ពជើងទឹកនៃប្រទេសប៉ូឡូញ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយកងនាវាលេខ៦ របស់សហរដ្ឋអាមេរិក។ លោក John D. John ជាមេបញ្ជាការលើនាវាពិឃាតនោះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “សមយុទ្ធនេះ គឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីកសាងសមត្ថភាពដៃគូ និងធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការរួមគ្នា ហើយ...
បរទេស៖អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅសប្ដាហ៍នេះថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-16 ចំនួន ៦គ្រឿង បានចូលរួមជាមួយយន្តហោះប៊ុលហ្គារី ក្នុងបេសកកម្មល្បាតដែនអាកាសរយៈពេល ៤សប្ដាហ៍។ សេចក្តីថ្លែងការណ៍មួយរបស់អង្គការណាតូ បាននិយាយដូច្នេះថា “បេសកកម្មល្បាតដែនអាកាសណាតូ គឺត្រូវបានរចនាឡើងដើម្បីរក្សាសន្តិសុខ ដែនអាកាសរបស់សម្ពន្ធមិត្ត។ យន្តហោះល្បាតដែនអាកាស នឹងហោះទៅក្នុងអាកាសយ៉ាងលឿន នៅពេលដែលយន្តហោះយោធាឬក៏ស៊ីវិល ស្ថិតក្នុងភាពអាសន្ន ឬក៏ពួកគេមិនអនុវត្តតាមច្បាប់ហោះហើរអន្តរជាតិ...
គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រគឺនៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៤៦ ជាពេលដែលអាវកាសយានិកជនជាតិអាល្លឺម៉ង់ ដែលមានឈ្មោះJohann Gottfried Galeបានរកឃើញវត្តមានភពទី៨ដែលត្រូវបានស្គាល់ឈ្មោះថា ណិបទូនNeptuneនៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុង ទីក្រុងប៊ែរឡាំង។ ភពណិបទូនត្រូវបានគេចាត់ទុកជាភពទី៨ តាមរយៈចំងាយរបស់វាពីភពព្រះអាទិត្យហើយភពនេះតាមពិតធ្លាប់ត្រូវបានអះអាងរួចម្តងហើយ ដោយអាវកាសយានិកបារាំងម្នាក់ដែលមានឈ្មោះJean Joseph Le Verrierប៉ុន្តែវាត្រូវបានធ្វើឡើងតាមរយៈការគណនារបស់គាត់ប៉ុណ្ណោះ ក្រោយមកនៅថ្ងៃនោះដែលGalleបានប្រកាសអះអាងពីការរកឃើញ ដ៏អស្ចារ្យរបស់គាត់នៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់។ ណិបទូនជាភពដែលសំបូរទៅដោយឧស្ម័នហ្គាសច្រើនបំផុត ហើយទំហំរបស់វាយ៉ាងហោចណាស់ក៏ធំជាងភពផែនដីដល់ទៅ៤ដង ដែរហើយឈ្មោះនេះត្រូវបានគេយកឈ្មោះទៅតាមព្រះសមុទ្រមួយ អង្គរបស់ជនជាតិរ៉ូម៉ាំងសម័យបុរាណ៕...
ភ្នំពេញ៖ប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា លោកនាយឧត្តមសេនីយគៀត ច័ន្ទថារិទ្ធ បានអញ្ជើញចុះជួបសំណេះសំណា លនិងសួរសុខទុក្ខព្រមទាំងចែកជូនសម្ភា រៈកីឡា មានខោអាវ ស្បែកជើង កៅស៊ូរ៉ា កែតដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡា ការិនីជម្រើសជាតិនិងថ្នាលនៅស្នាក់ការសហព័ន្ធសាលដំបូលទូក ក្នុងពហុកីឡ ដ្ឋានជាតិកាលពីល្ងាចថ្ងៃទី ២៨ កញ្ញា ២០២០។ លោកនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធមានប្រសាសន៍ថា សហព័ន្ធបានរៀបចំទិស...
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹកទាំងអស់ ដែលបានខិតខំប្រមូលការឧបត្ថម្ភគាំទ្រ និងជំរុញ នូវការជួសជុលសាងសង់អាងហែលទឹក និងអាងលោតទឹកនេះ ដោយមានបំពាក់ឧបករណ៍ទំនើប ទាន់សម័យ ស្របតាមស្តង់ដារអន្តរជាតិទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន។ លើសពីនេះទៅទៀត សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីបានណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់លើចំណុចមួយចំនួន ក្រោយពេលជំងឺកូវីដ ១៩ បានធូរស្រាល...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាខ្សែទំនាក់ទំនងយោធាអន្តរកូរ៉េ នៅតែមិនដំណើរការគិតដល់ព្រឹកថ្ងៃច័ន្ទនេះ មួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យបើកខ្សែទំនាក់ទំនងឡើងវិញ ទាក់ទងទៅនឹងការស៊ើបអង្កេតរួមគ្នាមួយ ដែលបានស្នើទៅកូរ៉េខាងជើង ជុំវិញករណីបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូង។ កាលពីថ្ងៃអាទិត្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae បានជំរុញឱ្យកូរ៉េខាងជើង ស្តារខ្សែទូរស័ព្ទយោធា សម្រាប់ការប្រាស្រ័យទាក់ទងអំពីសំណើរបស់ក្រុងសេអ៊ូលដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាមួយ ចំពោះការបាញ់សម្លាប់ដោយទាហានកូរ៉េខាងជើង លើមន្ត្រីជលផល ដែលរសាត់ទៅក្នុងដែនទឹករបស់ខ្លួន។ អ្នកនាំពាក្យក្រសួងលោកវរសេនីយ៍ឯក មូន ហុងស៊ីក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“...
អូស្ត្រាលី៖ថ្មីៗនេះដាននៃឧស្ម័នផូស្វ័រ ត្រូវបានគេរកឃើញនៅក្នុងពពកនៃភពសុក្របាន បង្ហាញថា វាអាចទ្រទ្រង់ជីវិតបាន ប៉ុន្តែការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា សមាសធាតុអាចមានប្រភពចេញពីផែនដីរបស់ យើងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅហាវ៉ាដបានអះអាងថា ហ្គាសជីវឧស្ម័នបានមកដល់ភពសុក្រពីអាចម៍ផ្កាយដែលបានបំពុលបរិយាកាសនៃភពផែនដីរបស់យើងហើយបានធ្លាក់ ចូលទៅភពឆ្ងាយ។ សញ្ញាណនេះត្រូវបានបង្កើតឡើងពីអាចម៍ផ្កាយ ២០១៧ បានបំពុលបរិយាកាសផែនដីលើប្រទេសអូស្ត្រាលីអស់រយៈពេល ៩០ វិនាទីហើយបន្ទាប់មកបានធ្វើដំណើរ ឆ្ពោះទៅរកទីអវកាសដ៏ជ្រៅវិញ។ ក្រុមនេះជឿថា អាចម៍ផ្កាយនេះអាចប្រមូល បានអាណានិគមនិយមតូចៗចំនួន ១០,០០០ពីពិភពលោករបស់យើងហើយយកវាទៅមួយទៀត។ ការសិក្សាកត់សម្គាល់ថា...