សុខភាព និង ផ្លូវភេទ

ញ៉ាំ “ស៊ុត” ញឹកញាប់ អាចជួយដល់អ្វីខ្លះទៅ?

ការទទួលទានស៊ុតច្រើន គឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីធ្វើឲ្យខ្លួនអ្នកមានសុខភាពល្អ។ ការទទួលទានស៊ុតទាំងមូល មានសារៈសំខាន់ ពីព្រោះស៊ុតពណ៌លឿង មានជាតិកាល់ស្យូម និងជាតិដែក ៩០ ភាគរយ ចំណែកឯផ្នែកពណ៌ស ផ្ទុកទៅដោយប្រូតេអ៊ីន។

ប្រសិនបើអ្នកមិនចូលចិត្តបរិភោគស៊ុតនោះទេ ហេតុផលខាងក្រោមនេះ នឹងធ្វើឲ្យអ្នកញុំាស៊ុតជារៀងរាល់ថ្ងៃជាមិនខានឡើយ។

1. អ្នកនឹងទទួលបានវីតាមីនពីស៊ុត ដូចជា ៖

• វីតាមីន B2 ដែលជួយរាងកាយរបស់អ្នកក្នុងការបំបែកអាហារ ដើម្បីបានជាថាមពល
• វីតាមីន B12 សំខាន់សម្រាប់ផលិតកោសិកាឈាមក្រហម
• វីតាមីន A ដែលអស្ចារ្យសម្រាប់សុខភាពភ្នែករបស់អ្នក
• វីតាមីន E ជួយប្រយុទ្ធប្រឆាំងជាមួយរ៉ាឌីកាល់សេរី ដែលអាចបណ្តាលឲ្យយជាលិកាខូចខាតកោសិកា និងកើតជំងឺមហារីក
• វីតាមីន A និង B2 ក៏មានសារៈសំខាន់សម្រាប់ការលូតលាស់ផងដែរ ដូច្នេះ អ្នកត្រូវបរិភោគស៊ុតអោយបានទៀងទាត់

2. ជួយឲ្យឡើងទម្ងន់

3. មានផ្ទុកនូវសារធាតុរ៉ែដ៏សំខាន់

4. សម្បូរទៅដោយប្រូតេអ៊ីនដែលមានកាឡូរីទាប

5. ការពារជំងឺមហារីកសុដន់៕ប្រភព៖health

Most Popular

To Top